ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! កូន​ខ្មែរ​បង្កើត​កម្មវិធី App ថ្មី​បំប្លែង​សារ​សម្លេង​ទៅ​ជា​អត្ថបទ​សរសេរ​បាន​យ៉ាង​អស្ចារ្យ(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​គួរ​ឱ្យ​ស្ងើចសរសើរ​ និង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​កូន​ខ្មែរ​មួយ​ក្រុម​បាន​អភិវឌ្ឍន៍​កម្មវិធី App ថ្មី​មួយ​តាម​ប​ចេ្ច​ក​វិទ្យា​ទំនើប ដោយ​បាន​បំប្លែង​សារ​សម្លេង​និយាយ​ជា​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ បាន​យ៉ាង​អស្ចារ្

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​ស្ងើចសរសើរ​ និង​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​កូន​ខ្មែរ​មួយ​ក្រុម​បាន​អភិវឌ្ឍន៍​កម្មវិធី App ថ្មី​មួយ​តាម​ប​ចេ្ច​ក​វិទ្យា​ទំនើប ដោយ​បាន​បំប្លែង​សារ​សម្លេង​និយាយ​ជា​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ បាន​យ៉ាង​អស្ចារ្យ ។

នោះ គឺកម្មវិធី App ថ្មី​ដែល មានឈ្មោះ​ថា Khmer Automatic Speech Recognition ឬ​ហៅ​ថា (Khmer ASR) ។ Khmer ASR គឺជា​ប្រព័ន្ធ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ក្នុង​ការ​បំប្លែង​សំឡេង​និយាយ ​និង​ឯកសារ​សម្លេង​ជា​ភាសា​ខ្មែរ ទៅ​ជា​អត្ថបទ​សម្លេង​ដោយ​ស្វ័យប្រវត្តិ ។ កម្មវិធី​បំប្លែង​សំឡេង​ទៅ​ជា​អត្ថបទ​ឈ្មោះ Khmer ASR នេះ ​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​នា​ពេល​នេះ ក្រោយ​ដាក់​ដំណើរការ​សាកល្បង​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ ។

ប្រព័ន្ធ​កម្មវិធី​ថ្មី Khmer ASR ត្រូវ​បាន​បង្កើត​ឡើង​ទាំងស្រុង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​វ័យក្មេង​របស់​បណ្ឌិតសភា​បច្ចេកវិទ្យា ឌី​ជី​ថ​ល កម្ពុជា នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​រួម​បញ្ចូល​គ្នា រវាង Statistical Learning និង Deep Learning ដែល​ជា​វិធីសាស្ត្រ​ថ្មី​សម្រាប់​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បំប្លែង​សម្លេង​និយាយ​ជា​ភាសា​ខ្មែរ ទៅ​ជា​អត្ថបទ​សរសេរ​ភាសា​ខ្មែរ​បាន​យ៉ាង​អស្ចារ្យ ។ ពិសេស​វា​ជា​កម្មវិធី ដែល​បំប្លែង​សម្លេង​និយាយ ទៅ​ជា​អត្ថបទ​សរសេរ ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​មាន​ទិន្នន័យ​តិច​ក្នុង​ទម្រង់​ឌី​ជី​ថ​ល ។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​កម្មវិធី​ថ្មី Khmer ASR នេះ​ អាច​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ដៃ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS និយាយ​ដោយ​ផ្ទាល់​ជា​ភាសា​ខ្មែរ ឬ​ពី​ឯកសារ​សំឡេង​ក្នុង​ទម្រង់​ជា WAV, Mp3, M4a និង OGG បំប្លែង​ទៅ​ជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ ពិតជា​ងាយស្រួល ពិតជា​អស្ចារ្យ និង​ជួយ​សម្រួល​កិច្ចការ​លោក​អ្នក​បាន​ដោយ​ងាយស្រួល ។

ហើយ​លោក​អ្នក​ក៏​​អាច​ទាញ​យក​កម្មវិធី​សម្រាប់ ៖ Andriod https://bit.ly/KhmerASRAndroid និង​សម្រាប់ iOS https://bit.ly/KhmerASR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ