ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង ច​ន្ថា ជួប​ថៃ ខណៈ​មា​ជ សុខ​រ៉ា ជួប​ឡាវ វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ស​ប្ដា​ហ៍​ទី​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ជុំ​ទី​១​បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៥ មិថុនា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ជុំ​ទី​១​បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៥ មិថុនា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ។

កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Butsadee khay or saengthiennoy ចំណែក មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ Pet P T T Thong Twi ។ ទាំង​កីឡាករ​ថៃ និង​កីឡាករ​ឡាវ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ។ កីឡាករ​ថៃ ធ្លាប់​ប្រកួត​បាន​៨៧​ដង ឈ្នះ​៧០​ដង ចាញ់​១៥​ដង ស្មើ​២​ដង  ។ ចំណែក កន ច​ន្ថា ធ្លាប់​ប្រកួត​បាន​១០៨​ដង ឈ្នះ​៨៣​ដង ចាញ់​២៥​ដង មិន​ដែល​ស្មើ និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​៣៥​ដង ។ ទោះបី​យ៉ាងណា គេ​មិន​អាច​មើល​ស្រាល​លើ​កីឡាករ​ថៃ​រូប​នេះ​បាន​ទេ ព្រោះ កន ច​ន្ថា មួយ​រយៈ​នេះ​រាង​ធ្លាក់ដៃ​បន្តិច​ដែរ ។ ចាំ​មើល​ការ​ជួប​គ្នា​លើក​ដំបូង​នេះ អ្នក​ណា​មានសំណាង​រកបាន​៣​ពិន្ទុ​មុន​។

ចំណែក​ការ​ជួប​គ្នា​រវាង មា​ជ សុខ​រ៉ា និង​កីឡាករ​ឡាវ​វិញ ក៏​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ដែរ ។ កីឡាករ​ឡាវ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៦០​ដង ចាញ់​២៣​ដង ស្មើ​៣​ដង រីឯ​មា​ជ សុខ​រ៉ា ធ្លាប់​ប្រកួត​បាន​៣០​ដង ឈ្នះ​២៤​ដង ចាញ់​៥​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត មា​ជ សុខ​រ៉ា មាន​សង្ឃឹម​ឈ្នះ​តិច​ណាស់ ដោយសារ​កីឡាករ​ឡាវ​ភាគច្រើន​មាន​កម្លាំង​ស៊ុ​ហ្វ​ពេញ​ល្អ​ណាស់​ប្រកួត​៥​ទឹក​ពេញ​មិន​ងាយ​ស្រុត​ចុះ​ឡើយ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន ស៊ឹ​ម ប៊ុ​ន​ស្រន់ មក​ពី​ក្លិប​ខេត្តកំពង់ចាម ប្រកួត​ជាមួយ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ។

ដោយឡែក​គូប្រកួត​នៅ​ថ្ងៃអាទិត្យ​ទី​២៦ មិថុនា នៅ​លើ​សង្វៀន​ដដែល​មាន ថា វិ​រៈ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ សុខ កាន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​សិទ្ធ វ៉ា​ន់​ឆ្លូញ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ ព្រឿ​ង សុជាត់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​ងួ​ន គា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ជឹ​ម សា​រ៉ា​យ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​។ កែវ រិ​ទ្ធី​យ៉ា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ប្រកួត​ជាមួយ សិទ្ធ វណ្ណ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ និង គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ អេ លី​ត​ភក្ដី មក​ពី​ក្លិប​អង្គរក្ស ៕