ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​​ផង​ដែរ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ មិថុនា ខាន​ស្អែក​នេះ ។

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ការ​ប្រកួត​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ចំនួន​៤​គូរ​វាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​​ផង​ដែរ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ មិថុនា ខាន​ស្អែក​នេះ ។ កីឡាករ​ទាំង​៨​រូប​នឹង​បង្ហាញខ្លួន​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​ព្រឹក និង​៤​រូប​នៅ​ក្នុង​ការ​ប្រកួត​ពេល​រសៀល​ដោយ​ក្នុង​មួយ​ព្រឹត្តិការណ៍​ៗ​គឺ​មាន​កីឡាករ​ខ្មែរ​២​រូប​និង​បរទេស​២​រូប ។

សម្រាប់​ព្រឹ​តិ្ត​ការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភី​ត​អេក និង​កីឡាករ​សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រ៉ា​ក់ ណ​ង​ឡេ​ក ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​១៤០​លើក ឈ្នះ​១២៥​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក កីឡាករ​កម្ពុជា​ម៉​ន វិ​រៈ ត្រូវ​គេ​ជឿជាក់​ថា​នឹង​ឈ្នះ​ច្រើន​ជាង បើ​ទោះជា​លោក​ត្រូវ​គេ​មើលឃើញ​ថា មិន​មាន​សង្ឃឹម​ច្រើន ព្រោះ​កីឡាករ​ថៃ​ក៏​មិន​ណ​យ​ថ្វី​ដ្បិត​ទើប​ប្រកួត​បាន​៧៤​លើក ឈ្នះ​៥៩ ចាញ់​១៣​លើក និង​ស្មើ​២​លើក​ចាញ់​ប្រៀប​គេ​ក្ដី​។ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​នៅ​តែ​ជឿជាក់​ថា កីឡាករ​របស់​គេ​នឹង​ធ្វើ​បាន​ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​ហើយ​មាន​កម្រិត​វាយលុក​ក៏​ល្អ ។ មិន​ខុស​គ្នា​ដែរ ភាគី​ខាង​កីឡាករ​កម្ពុជា​ក៏​ជឿជាក់​លើ​កូនសិស្ស​របស់​ខ្លួន​ដែរ ។

ងាក​ទៅ​កាន់​គូ​ទី​២​វិញ កីឡាករ​សូត្រ ប៊ុ​ន​ធី ដែល​ធ្លាប់​ប្រកួត​បាន​៧៤​លើក ឈ្នះ​៦៤​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​ជ័យជម្នះ​មិន​អន់​ផង​ដែរ បន្ទាប់​ពី​ដឹង​ថា​កីឡាករ​ថៃ​ជា​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​បាន​តែ​៦១​លើក ឈ្នះ​៥២​លើក និង​ចាញ់​៩​លើក​។ នោះ​គឺ​ដោយសារ​តែ​យល់​ឃើញ​ថា កីឡាករ​ថៃ​មាន​ភាគរយ​ប្រកួត​តិច​ជាងគេ​ទើប​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ជឿជាក់ ។ គូ​នេះ​អ្នក​ឃ្លាំមើល​ពិបាក​បង្ហាញ​អារម្មណ៍​ទុកចិត្ត ដោយសារ​តែ​កីឡាករ​ថៃ​ថ្វី​ដ្បិតថា​មាន​ភាគរយ​ទាប​ជាង ប៉ុន្តែ​កីឡាករ​ថៃ​ត្រូវ​គេ​ដឹង​ជា​ទូទៅ​ហើយ​ថា កាន់តែ​ល្បី​កាន់តែ​ឡើង ដែល​ខុស​ពី​សូត្រ ប៊ុ​ន​ធី ពេល​ខ្លះ​ក៏​ធ្លាក់ដៃ ពិបាក​ទុកចិត្ត ។ ទោះបី​យ៉ាងណា ចំពោះ​លទ្ធផល​ជាក់ស្ដែង​គឺ​មាន​តែ​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ប៉ុណ្ណោះ​ទើប​កាត់ក្ដី​បាន ។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ​ថា ហ៊ាន​អ៊េ​ក និង​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ណ​យ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប​នេះ មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។ អ្នក​ទាំង​៤​រូប​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដំណើរការ​ប្រកួត​កន្លង​មក​រួច​មក​ហើយ សម្រាប់​កីឡាករ​កម្ពុជា​និង​បរទេស​ទាំង​៤​រូប ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៩៩​លើក ឈ្នះ​៧៨​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ធី តុង​ហ៊ី មិន​មាន​សង្ឃឹម​ច្រើន​ណាស់ណា​ទេ ក្នុង​ការយ​កបាន​៣​ពិន្ទុ ដោយ​សារ​តែ​កីឡាករ​ថៃ​បាន​ឆ្លងកាត់​ការ​ប្រកួត​ដល់​១២៨​លើក ឈ្នះ​១០៦​លើក ចាញ់​២០​លើក និង​ស្មើ​២​លើក ។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​មួយគូ​ទៀត មឿ​ន សុខ​ហ៊ុ​ច ធ្លាប់​ប្រកួត​បាន​១១៤​លើក ឈ្នះ​៨៩​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ជា​គូប្រកួត ឡើង​រេញ​បាន​៨១​លើក ឈ្នះ​៦៩​លើក ចាញ់​១១​លើក ដែល​ត្រូវ​គេ​មើលឃើញ​ថា​ពិតជា​មិន​ងាយ​ស៊ី​យក​៣​ពិន្ទុ​ដោយ​ស្រួល បើ​ទោះជា​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ថៃ​ក្ដី ៕