ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបងប្អូន !​ តំបន់មួយចំនួនកម្ពុជានឹងចុះត្រជាក់ដល់១៥អង្សាសេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ មក​រា ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៥​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៨ មក​រា ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៥​អង្សា​សេ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១២-១៨ ខែមករា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១១​មក​រា បាន​លើក​ឡើង​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នឹង​រំកិល​ចុះ​មក​ក្រោម​គ្របដណ្តប់​លើ​កម្ពុជា​ជាមួយ និង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​ល្បឿន​បង្ហួរ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨-២១ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៥-១៨ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០​អង្សា​សេ ។ បណ្តា​ខេត្ត​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់ ១៥°C ។

ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ