អូមីក្រុង ឆ្លង ៣៤ករណីទៀត ក្នុងនោះ ១០ករណី ឆ្លងក្នុងសហគមន៍
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងសារជាសំឡេងជូនជនរួមជាតិ នៅយប់ថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១០…
ភ្នំពេញ៖ ក្នុងសារជាសំឡេងជូនជនរួមជាតិ នៅយប់ថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១០…
ភ្នំពេញ៖ ក្នុងសារជាសំឡេងជូនជនរួមជាតិ នៅយប់ថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១០ ខែមករានេះ នៅកម្ពុជាយើង រកឃើញកូវីដ១៩ អូមីក្រុង ចំនួន ៣៤ករណីទៀត។ ក្នុងនោះ មាន ១៤ករណី នាំចូលពីក្រៅប្រទេស និង ១០ករណី ឆ្លងក្នុងសហគមន៍។
ជាសរុប គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងអូមីក្រុង ចំនួន ២២៩នាក់ហើយ។ ក្នុងនោះ មាន ២១៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស និងឆ្លងក្នុងសហគមន៍ ចំនួន ១៤នាក់ ( ថ្ងៃទី៨មករា ម្នាក់ ថ្ងៃទី៩មករា ៣នាក់ និងនៅថ្ងៃទី១០មករា ចំនួន ១០នាក់)។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ឥឡូវនេះ មេរោគកូវីដបំប្លែងថ្មី ដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយទៅក្នុងសហគមន៍របស់យើងហើយ។ កិច្ចការបន្ទាន់របស់យើង គឺពង្រឹងវិធានការការពារ ដើម្បីកុំឲ្យរីករាលដាលធ្ងន់ធ្ងរ»។
ចំពោះមុខការឆ្លងអូមីក្រុង ចូលសហគមន៍ ក្នុងប្រទេសកម្ពុជាយើងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញដល់អាជ្ញាធរសមត្ថកិច្ចរាជធានីខេត្ត បង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣។ ទន្ទឹមនោះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តវិធានការការពារ និងទប់ស្កាត់កូវីដ១៩ តាមរយៈវិធានការ ៣កុំ និង ៣ការពារ ហើយត្រូវទៅចាក់វ៉ាក់សាំង នៅពេលដល់វេនត្រូវចាក់ ពិសេសចាក់ដូសជំរុញ ឬដូសទី៣ ឬដូសទី៤ ដែលត្រូវមានគម្លាត ឬចន្លោះពីចាក់វ៉ាក់សាំង លើកទី២ ឬលើកទី៣ យ៉ាងតិច ៤ខែ៕
ចែករំលែកព័តមាននេះ