ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចចិត្ត​សង្សារក្បត់សន្យារឿង​មួយ​ ​នារីម្នាក់ប៉ងបញ្ចប់​គ្រប់យ៉ាង​ផ្អើ.លស្ពានជ្រោយចង្វា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ ​នារី​រូប​ស្រស់​ម្នាក់​​​​ខូចចិត្ត​រឿង​សង្សារ​លួច​មាន​ទំនាក់ទំនង​​ជាមួយ​អ្នក​ថ្មី ក្បត់ពាក្យសន្យា​ថា​នឹងយក​នាង​ធ្វើ​ជា​

​​រាជធានីភ្នំពេញ ៖ ​នារី​រូប​ស្រស់​ម្នាក់​​​​ខូចចិត្ត​រឿង​សង្សារ​លួច​មាន​ទំនាក់ទំនង​​ជាមួយ​អ្នក​ថ្មី ក្បត់ពាក្យសន្យា​ថា​នឹងយក​នាង​ធ្វើ​ជា​ប្រពន្ធ ​ក៏​មក​ស្ពាន​ជ្រោយចង្វារ​បម្រុង​លោ.ត​បញ្ចប់ជីវិត តែ​ត្រូវ​យុវជន​ចិត្តល្អ​ពីរ​នាក់ ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

​នារី​ប៉ងលោ.តទឹក​ខាងលើ​ឈ្មោះ​ហៅ​ក្រៅថា​ កូ​កូ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ថ្មី មាន​សង្សារ​ឈ្មោះ ធី អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើ​ជា​សន្តិសុខ ។

​តាម​ប្រភព​ពី​​នារី​ខាងលើ​បាន​​រៀប​​រាប់​​អោយ​ដឹង​ថា នាង​មាន​សង្សារ​ឈ្មោះ​ធី ទើបតែ​ស្គាល់គ្នា​បាន​២​ខែ​ប៉ុណ្ណោះ ដោយ​ជឿជាក់​ទៅលើ​ពាក្យលួងលោម​របស់​បុរស​ឈ្មោះ​ធី ថា​ស្រលាញ់​តែ​នាង និង​សន្យា​ថា​យក​នាងធ្វើ​​ជា​ប្រពន្ធ ទើប​ធ្វើ​អោយ​នាង​ទន់​ចិត្ត រហូត​ហ៊ាន​លះបង់​គ្រប់យ៉ាង សូ​ម្បី​តែ​ខ្លួនប្រាណ និង​ជីវិត តែ​ចុង​ក្រោយ បន្ទាប់​ពី​បាន​គ្រប់យ៉ាង​ពី​នាង ​ស្រាប់តែ​​បុរសជា​សង្សារ​រូបនោះ​​បែរជា​បែកចិត្ត​លួច​ទាក់ទង​អ្នក​ថ្មី និង​ប្រាប់​ថា​ឈប់​ស្រលាញ់​នាង​ហើយ ​ទើប​ធ្វើ​អោយ​នាង​ខូចចិត្ត​យំ​នៅផ្ទះ ​តែ​បុរស​ជា​សង្សារ​​អត់​លួង នាង​ក៏​តូចចិត្ត មក​ស្ពាន​ជ្រោយចង្វារ​ប៉ុនប៉ង​បញ្ចប់ជីវិត​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ តែ​ត្រូវ​យុវជន​រូប​សង្ហារ​ពីរ​រូប​ជួយ​សង្គ្រោះ​ទាន់​។

​តាម​ប្រភព​ពី​យុវជន​ទាំង​ពីរ​នាក់​បាន​ប្រាប់​ថា មុន​កើតហេតុ ពួក​គាត់​ឃើញ​​នារី​ខាងលើ​ដើរ​យំ​តែ​ម្នាក់ឯង​នៅ​លើ​ស្ពាន ហើយ​​ពួកគាត់​ក៏​ជិះ​ម៉ូតូ​​ហួស​ទៅ ។ ដោយ​មានការ​​សង្ស័យ ​ពួកគាត់​ក៏​ជិះ​ម៉ូតូ​ត្រឡ​ប់​មក​វិញ ​ស្រាប់តែឃើញ​​នារី​​រូប​នោះ​ឡើងឈរ​លើ​បង្កា​ន់​ស្ពាន ឈាន​ជើង​ចេញ​ក្រៅ​បង្កា​ន់​ស្ពាន​មួយ​ចំហៀង ពួក​គាត់​ក៏​ស្ទុះ​ទៅ​ចាប់​ទាញ​ទម្លាក់​មក​វិញ​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ។

បន្ទាប់​ពី​ឃាត់​បាន​ហើយ ​ប្រជាពលរដ្ឋ​ក៏​សម្រេច​ដឹក​​នារី​ខាងលើ​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រោយចង្វារ ​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​លួងលោម​បន្ថែម ​បន្ទាប់មក​​នារី​ខាងលើ​បានស​​ប្បាយ​ចិត្ត​ឡើង​វិញ ហើយ​ពឹងពាក់​អោយ​យុវជន​ពីរ​នាក់​នោះ ជួយ​ជូន​នាង ត្រឡប់​ទៅ​រក​សង្សារ​នាង​វិញ ដែល​ចាំ​នៅផ្ទះ​ម្តុំ​ផ្សារ​ធំ​ថ្មី ធ្វើ​អោយ​គេ​ហួសចិត្ត​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ