ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei P10 នឹង​ស្គែ​ន​ម្រាមដៃ​នៅ​ពីមុខ​វិញ

7 ឆ្នាំ មុន

កាលពីដើម​ខែមេសា ២០១៦ ក្រុមហ៊ុន Huawei បាន​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ចូល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដោយ​បង្ហាញ​ទូរស័ព្ទ P9 ប៉ុន្តែ​មិន​ទាន់​កំណែប្រែ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅឡើយ​ទេ ពោល​គឺ​នៅ​តែ​ស្ថិត​នៅ​ផ្ទៃ​ខាងក្រោយ

កាលពីដើម​ខែមេសា ២០១៦ ក្រុមហ៊ុន Huawei បាន​នាំ​យក​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ចូល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដោយ​បង្ហាញ​ទូរស័ព្ទ P9 ប៉ុន្តែ​មិន​ទាន់​កំណែប្រែ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​នៅឡើយ​ទេ ពោល​គឺ​នៅ​តែ​ស្ថិត​នៅ​ផ្ទៃ​ខាងក្រោយ​ទូរស័ព្ទ​ដដែល ។ ដោយឡែក​យោង​តាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ Phone Arena ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន P10 នឹង​ស្គែ​ន​ម្រាមដៃ​នៅ​ខាង​មុខ​វិញ​ម្តង ។

កំណែប្រែ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចិន​លំដាប់​ទី​៣ ក្នុង​លោក Huawei  កាន់តែ​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ការ​រចនា​ថ្មី​ផង​ដែរ ។ ទោះជា​យ៉ាង​ណ​ក៏​ដោយ​មិន​មាន​ព័ត៌មាន​ណា​អះអាង​ថា P10 នឹង​មាន​កាមេរ៉ា​ភ្លោះ​ដូច P9 នោះ​ទេ ខណៈ​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​របស់​ស្មា​ត​ហ្វូ​ន P9 ស្ថិត​នៅ​ក្រោម​កាមេរ៉ា​ភ្លោះ​របស់​ក្រុមហ៊ុន Leica ពោល​គឺ​នៅ​ចំ​កណ្តាល​ផ្ទៃ​ខាងក្រោយ​ទូរស័ព្ទ​តែ​ម្តង ៕