ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងការពិតហើយ! បុរសម្នាក់​ឡើងបង្គោលភ្លើង ធ្វើ​ឱ្យ​​ផ្ទុះកក្រើកផ្អើ.ល​ម្តុំផ្លូវ សឡា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​ផ្ទុះកក្រើកដាច់ភ្ល់ើងម្តុំផ្លូវសឡា ពេលដឹងការពិតម្នាក់ៗហួសចិត្តតែម្តងនោះគឺ​មានករណី​​បុរស​ម្នាក់​បាន​

រាជធានី​ភ្នំពេញ ៖ រឿង​ផ្ទុះកក្រើកដាច់ភ្ល់ើងម្តុំផ្លូវសឡា ពេលដឹងការពិតម្នាក់ៗហួសចិត្តតែម្តងនោះគឺ​មានករណី​​បុរស​ម្នាក់​បាន​ឡើង​លើ​បង្គោល​ភ្លើង ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ទាំង​កណ្តាល​ថ្ងៃ​ចែស ប៉ុន្តែ​សំណាងអាក្រក់ ខ​ណៈ​ពេល​កំពុង​កាត់​នោះ ក៏​ត្រូវ​ចរន្ត​អគ្គិសនី​​ឆ.ក់ បណ្តាល​អោយ​ដួល​ជាប់​នៅ​លើ​បង្គោល​ភ្លើង​តែ​ម្តង ។ គួររំលឹកថា លាន់លឺ​សំឡេង​ផ្ទុះ​ផាំង​មួយ​សន្ទះ​ឃើ​ញុ​បុរស​ម្នាក់​ដេក​ស្តូ​.​កលើ​បង្គោល​ភ្លើង

ហេតុការណ៍​​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពីវេលា​ម៉ោង​​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ហៅ​ផ្លូវ​សឡា ស្ថិត​ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​ដឹង​ថា មាន​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ជនសង្ស័យ​ខាងលើ និង​បក្សពួក​ម្នាក់​ទៀត បាន​ដើរ​សំដៅ​ទៅ​កាន់​បង្គោល​ភ្លើងត្រង់​​ចំណុច​កើតហេតុ​ ។ ភ្លាម​នោះ ​ជនសង្ស័យ​បាន​ជាន់​ធុងសម្រាម​ក្បែរ​នោះ​តោង​បង្គោល​ភ្លើង​ឡើង​ទៅ​លើ ដើម្បី​ធ្វើ​សកម្មភាព​កាត់​ខ្សែភ្លើង ដោយ​ម្នាក់​ទៀត​ឈរ​នៅ​ខាងក្រោម ។ លុះ​កំឡុង​ពេល​ឡើង​ទៅ​កាត់​នោះ ស្រាប់តែ​កាត់​ត្រូវ​ខ្សែភ្លើង​ដែល​មាន​ចរន្ត​ភ្លើង បណ្តាល​អោយ​ឆ.ក់​ហើយ​ដួល​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ដ៏​ធំ​តែ​ម្តង ។ ពេល​នោះ ​ជនសង្ស័យ​​ម្នាក់​ទៀត ជា​បក្ខ​ពួក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​តាម​ប្រភពព័ត៌មានបាន​​បន្ត​ឱ្យ​ដឹងថា បន្ទាប់​ពី​ប្រទះ​ឃើញ​ហេតុការណ៍​ដូ​ច្នោះ​​កើតឡើង​ ពលរដ្ឋរស់នៅ​​ក្បែរ​​កន្លែងកើតហេតុ​ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​សង្គ្រោះ ។ ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ នឹង​បាន​ជួយ​ទំនាក់ទំនង​ទៅ​កាន់​ខាង​អគ្គី​ស​នី​កម្ពុជា ដើម្បី​អោយចុះ​ទៅ​បិទ​ចរន្ត​​អគ្គិសនី​ រួច​ក៏​ដាក់​ជណ្តើរ​ដើម្បី​ឡើង​ទៅ​សង្គ្រោះ​ជនសង្ស័យ​ខាងលើ​ពីលើ​បង្គោល​ភ្លើង​ចុះ​​មក​ក្រោម ។ ក្រោយ​ការ​សង្គ្រោះ ចុះ​មក​ដល់​ក្រោម​ហើយ​នោះ ឃើញ​ថា ​ជនសង្ស័យ​រូបនោះ​មិន​ទាន់​បាន​បាត់បង់​អាយុជីវិត​នោះ​ទេ បើ​ទោះបីជា​ត្រូវ​ចរន្ត​​អគ្គិសនី​​ឆ.ក់​ជាប់នៅ​លើ​បង្គោល​ភ្លើង ប្រហែល​១​ម៉ោង​​កន្លង​មក​នោះ ។ យ៉ាងណាមិញ ក្រោយ​ការ​សង្គ្រោះ ហើយ​នៅ​រស់រាន​មានជីវិត ​ជនសង្ស័យ​​​រូបនោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​​ផង​ដែរ ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​បញ្ជាក់​ថា ដំបូង​ឡើយ គិតស្មាន​តែ​បុរស​ខាងលើ​នេះ នឹង​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន គឺជា​ជាង ឬ​ភ្នាក់ងារ​ខាង​អគ្គី​ស​នីឡើង​ទៅ​កាត់​ខ្សែភ្លើង​ប៉ុណ្ណោះ លុះ​ដល់​ពេល​មាន​ហេតុ​ការណ៍​ឆ.ក់​បែប​នេះ ហើយ​ក្រុម​អាជ្ញាធរ ក៏​ដូច​ជា​ភ្នាក់ងារ​ខាង​អគ្គី​ស​នី​ពុំដែល​បាន​ស្គាល់​ទៀត​ផង​នោះ ទើប​ដឹង​ថា ជា​ចោរ​ឡើង​កាត់​ខ្សែភ្លើង​ទាំង​កណ្តាល​ថ្ងៃ​ចែស​ទៅ​វិញ​នោះ ។

គួរ​បញ្ជាក់​បន្ថែម​ថា នៅ​ទីតាំង​កើតហេតុ​ខាងលើ​ គឺ​មាន​បន្សល់​ទុក​កន្ត្រៃ​សម្រាប់​កាត់​ខ្សែភ្លើង​ចំនួន​១ និង​ខ្សែភ្លើង​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​ជា​ច្រើន​ខ្សែ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ការ​សង្គ្រោះ​អោយ​ជា​សះស្បើយ​​ពីរ​បួស​ហើយ​នោះ ជនសង្ស័យ​​​ខាងលើ ក៏​នឹង​ត្រូវ​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផង​ដែរ ពាក់ព័ន្ធ​នឹង​អំពើលួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ