ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់លឺសំឡេងផ្ទុះផាំងមួយសន្ទះឃើញុបុរសម្នាក់ដេកស្តូ.កលើបង្គោលភ្លើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឡើង​លើ​បង្គោល​ភ្លើងមួយ​កន្លែង ​ហើយ​បណ្តាល​ឲ្យ​ឆក់​ជាប់​លើ​បង្គោល​ភ្លើង​នោះ​តែ​ម្តង ដែលហេតុការណ៍នេះបានកើតឡើង​នា​ថ្ងៃ​ទី​១០ ខែមករា ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​តាមបណ្តោយផ្លូវ​សូ​ឡា ស្ថិតក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឡើង​លើ​បង្គោល​ភ្លើងមួយ​កន្លែង ​ហើយ​បណ្តាល​ឲ្យ​ឆក់​ជាប់​លើ​បង្គោល​ភ្លើង​នោះ​តែ​ម្តង ដែលហេតុការណ៍នេះបានកើតឡើង​នា​ថ្ងៃ​ទី​១០ ខែមករា ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​តាមបណ្តោយផ្លូវ​សូ​ឡា ស្ថិតក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

ពលរដ្ឋរស់នៅតំបន់នោះ បានប្រាប់ថា ដំបូងឡើយ​ លឺសូរសម្លេងផ្ទុះខ្លាំង ហើយបណ្តាលឱ្យដាច់ភ្លើងនៅផ្ទះគាត់និងអ្នកជិះខាង រួចក៏ចេញមកមើល ឃើញមានមនុស្សម្នាក់ជាប់លើបង្គោលភ្លើងធំមួយ ។ រហូតមកដល់ម៉ោងប្រមាណជាង ១២ ថ្ងៃត្រង់ កម្លាំង​សមត្ថកិច្ច​ បានចុះទៅដល់និង​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​ខាង​អគ្គិសនី​ឲ្យ​បិទ​ចរន្ត​ភ្លើង​សិន ទើប​អាច​យក​បុរស​ខាងលើ​នោះ​ចុះ​មក​បាន ។

ក្នុង​នោះ​ដែរ ព័ត៌មានលម្អិតថា ហេតុអ្វីបុរសរូបនេះឡើងទៅលើបង្គោលភ្លើងធំមួយនេះទេ តែព័ត៌មានពីកន្លែងកើតហេតុ គឺបុរសរូបនេះ នៅមានដង្ហើម និងកំពុងត្រូវបានសមត្ថកិច្ចជួយសង្រ្គោះយកចុះមកក្រោមវិញ ។ នៅកន្លែងកើតហេតុក៏មាន​រថយន្ត​ពេទ្យ​ចាំ​ជួយ​សង្គ្រោះ​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ