ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ​២០២១​ ផលិតកម្ម​សត្វ​កម្ពុជា ​ទទួល​បាន​ចំណូល​៤៨១៣ លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្នាំ ​២០២១ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បានតម្លៃ​ផលិតកម្ម​សត្វ​សរុប​មាន​ទំហំ ៥ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន…

រាជធានីភ្នំពេញ ៖ ឆ្នាំ ​២០២១ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​បានតម្លៃ​ផលិតកម្ម​សត្វ​សរុប​មាន​ទំហំ ៥ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ៦% ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​ទទួល​បាន ៤ ៨១៣ លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា​ ផលិតកម្ម​សត្វក្នុង​តម្លៃ​ ៤ ៨១៣ លាន​ដុល្លារ​អា​មេ​រិ​ក មាន​តម្លៃ​ផលិតកម្ម​សត្វ​នៅ​ក្នុង​ស្រុក​នៅ​ទូ​ទាំង​ប្រទេស​​សម្រេច​បាន​ចំនួន ៣ ១៥០ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ចំនួន ៧,៤%​ ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​ទទួល​បាន ២ ៩៣៤ លាន​ដុល្លារ​អា​មេ​រិ​ក ។

​តម្លៃ​ផលិតកម្ម​សត្វ​ផ្គត់ផ្គង់​ក្នុងស្រុកនៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ចំនួន ១ ៨៨៤ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ២,៨% ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​ទទួល​បាន ១ ៨៣១ លាន​ដុល្លារ​អា​មេ​រិ​ក និង​តម្លៃ​ផលិតផល​សត្វ​នាំ​ចេញ ដែល​មាន​សត្វ​រស់ សាច់ ​និង​ស្បែក​ជាដើម សម្រេច​បាន​ចំនួន ៦៦, ១៣ លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ៤០,១% ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​ទទួល​បាន ៤៧,១៨ លាន​ដុល្លារ​អា​មេ​រិ​ក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ