ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យាល័យ​​​ប​នែ្ថ​ម​មុខ​វិជ្ជា​ជំនាញ​ផែ្ន​ក​គ្រប់គ្រង​​ទេសចរណ៍ និង​បដិសណ្ឋារ​កិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ​ជា​សាកលវិទ្យាល័យឈានមុខ​គេ​​នៅ​កម្ពុជា បា​នប​នែ្ថ​ម​មុខ​វិជ្ជា​ថ្មី​មួយទៀត ​លើ​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​។

រាជធានី​ភ្នំពេញ ​៖​ សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ​ជា​សាកលវិទ្យាល័យឈានមុខ​គេ​​នៅ​កម្ពុជា បា​នប​នែ្ថ​ម​មុខ​វិជ្ជា​ថ្មី​មួយទៀត ​លើ​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ AUPP ដែល​ទទួល​បាន​នៅ​ថៃ្ង​ព្រហស្បតិ៍​នេះ​បានឱ្យ​ដឹង​ថា មុខ​វិជ្ជា​ជំនាញ​ផែ្ន​ក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ (Tourism and Hospitality Management) ខ្នាត​ស្តង់ដារ​អន្តរជាតិ​នេះ ត្រូវ​បាន​ពង្រីក​ប​នែ្ថ​ម​ចាប់ពី​ឆ្នាំ​២០១៦ នេះ​ទៅ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បា​នប​នែ្ថ​ម​ថា និស្សិត​ដែល​រៀន​យក​ជំនាញ​ផែ្ន​ក​គ្រប់គ្រង​ទេសចរណ៍ និង​ប​ដិស​ណ្ឋា​រ​កិច្ច​នេះ នឹង​ទទួល​បាន​សញ្ញាបត្រ​ពីរ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន គឺ​សញ្ញាបត្រ​មួយ​ទទួលបាន​ពី AUPP និង​សញ្ញាបត្រ​មួយទៀត​ទទួល​បាន​ពី​សាកលវិទ្យាល័យ​ដៃគូរ​នៅ​សហរដ្ឋអាមេរិក គឺ​សាក ល​វិទ្យាល័យ​រដ្ឋ​ហ្វ​ត ហេ (Fort Hays States University) នៅ​រដ្ឋ​កាន់​សាស​។

មុខ​វិជ្ជា​ជំនាញ​ផែ្ន​ក​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច គឺជា​មុខ​វិជ្ជា​ដ៏​ពេញ​និយម​មួយ​នៅ​ទូ​ទាំង ពិភពលោក ជា​ពិសេស​សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​សក្តានុពល ឬ​កេរ្តិ៍​ដំណែល​ទេសចរណ៍​ដូច​ប្រ ទេស​កម្ពុជា​។ ភ្ញៀវ​ទេសចរ​បរទេស ចំនួន​ជិត​ប្រាំ​លាន​នាក់​បាន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៥ ធ្វើ​ឱ្យ​កម្ពុជា​រក​ចំ ណូ​ល​បាន​ចំនួន​ជាង​បី​ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៧​លាន នាក់ នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ឆ្នាំ​២០២០​។ ពេល​នោះ​ហើយ​ដែល​និស្សិត​រៀន​យក​ជំនាញ​មួយ​នេះ​នឹង ទទួល​បាន​ឱកាស​ការងារ​យ៉ាងច្រើន​លើសលប់​។

កា​រប​នែ្ថ​ម​មុខ​វិជ្ជា​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច របស់​សាកលវិទ្យាល័យ​អា​មេ​រិ​កាំ​ង​ភ្នំ ពេញ (AUPP) ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​ប្រ សិទ្ធ​នាម «​កម្ពុជា​ជាប់​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត លើ​ពិភពលោក​ឆ្នាំ​២០១៦» និង​ការ​ផ្តល់​មេដាយ ដល់​ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន ជា​សមាជិក​កិត្តិយស​របស់​សភា​ទេសចរណ៍​អឺរ៉ុប​៕