ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​វាយ​កូន​បាល់​កម្ពុជា​10​រូប​ត្រៀម​ទៅ​ចូលរួម​ប្រកួត DAVIS CUP លើក​ទី​5 នៅ​​អីុរ៉​ង់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ចំនួន​១០​រូប ត្រៀម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​Davis Cup លើក​ទី​៥​នៅ​ប្រទេស​អីុ​រ៉​ង់ នា​ដើមខែ​កក្កដា ខាង​មុខ​នេះ។

លោក ជា ពៅ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ចំនួន​១០​រូប ត្រៀម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​Davis Cup លើក​ទី​៥​នៅ​ប្រទេស​អីុ​រ៉​ង់ នា​ដើមខែ​កក្កដា ខាង​មុខ​នេះ។

លោក ជា ពៅ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​បានឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​វាយ​កូន​បាល់​ចំនួន​១០​រូប​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Davis Cup លើក​ទី​៥​នៅ​ប្រទេស​អីុ​រ៉​ង់ ក្នុង​នោះ​មាន​កីឡាករ​៥​រូប​ដែល​ដឹកនាំ​ដោយ​លោក ទេព រិ​ទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​។ ចំណែក​កីឡាករ​ទាំង​៥​រូប​នោះ​មាន​ប៊ុន កេ​ន្នី​, តាន់ នី​សាន់​, ឡុ​ង សំនៀង​, ម៉​ម ផល្គុន និង​ម៉​ម វិទូ ។ ការ​ប្រកួត​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១ កក្កដា ដល់​ថ្ងៃ​ទី​១៦​កក្កដា នៅ​ទីក្រុង​Tesheran ​ប្រទេស​អីុរ៉​ង់​ ប៉ុន្តែ​ប្រតិភូ​​កីឡា​កម្ពុជា ចេញដំណើរ​នៅ​ថ្ងៃ​ទី​៧ កក្កដា ។ ចំណែក​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត គឺ​វាយ​គូ​និង​វាយ​១​ទល់​១ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​វាយ​សី​ក្របខ័ណ្ឌ​ Davis Cup​ នេះ គឺជា​ការ​ប្រកួត​ក្នុង​បណ្ដា​ប្រទេស​ទ្វីបអាស៊ី​ដែល​មាន​តែ​៨​ប្រទេស​ប៉ុណ្ណោះ​ចូលរួម ក្នុង​នោះ​មាន​កម្ពុជា ចិន​ហុងកុង អីុរ៉​ង់ ការ​តា សិង្ហ​បុរី ស៊ី​រី និង​តួ​ក​មេ​នី​ស្ថាន ។ កាលពី​ឆ្នាំ​២០១១ កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​៤ ប៉ុន្តែ​ក្រោយ​ពី​កម្ពុជា​ប្រកួត​ឈ្នះ​មេដាយមាស​នៅ​ទីក្រុង​ដូ​ហា ក្នុង​ឆ្នាំ​២០១២ កម្ពុជា​មានឱកាស​ឡើង​មក​ប្រកួត​នៅ​ក្នុង​កម្រិត​ទី​៣ ។ កម្ពុជា​នៅ​តែ​មាន​មហិច្ឆតា​ចង់​ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​កម្រិត​ទី​២​ជា​បន្ត​ទៀត ។  ដោយឡែក​សម្រាប់​កម្រិត​ទី​១​នោះ កម្ពុជា មិន​ទាន់​ហ៊ាន​ប្រាថ្នា​ឡើយ ព្រោះ​វា​ជា​កម្រិត​ខ្ពស់​ដែល​មិន​ងាយ​នឹង​បាន​ទៅ​ដល់ ៕