ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវខ្មា.ន់កាំភ្លើងបា.ញ់​ច្រើនគ្រាប់ ផ្តាច់ជីវិត​ក្នុងឡាន មុខខុនដូ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ត្រឡប់​មក​ពី​ហូប​​អី​​ជាមួយ​មិត្តភក្តិ​នៅ​ហាង​ចិនវិញ ស្រាប់តែ​​ត្រូវ​ខ្មា.ន់កាំ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ត្រឡប់​មក​ពី​ហូប​​អី​​ជាមួយ​មិត្តភក្តិ​នៅ​ហាង​ចិនវិញ ស្រាប់តែ​​ត្រូវ​ខ្មា.ន់កាំភ្លើ.ង​បា.ញ់​ចំនួន​៨​គ្រាប់​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត​ ខាង​មុខ​ច្រកចូល​ក្នុង​ចំណតរថយន្ត​ខុន​ដូរ​ស៊ី​ធី​ខម​ហ្វ​ត ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩​ខែមករា​ឆ្នាំ​២០២២ ។

ជន​រង​គ្រោះ​ឈ្មោះ zhao song ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ខុន​ដូរ​ស៊ី​ធី​ខម​ហ្វ​ត សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​ជា​ប្រពន្ធ​​របស់ជន​រង​គ្រោះ​បាន​​ប្រាប់​សមត្ថកិច្ច​ឱ្យដឹង​​ថា​ នៅ​មុន​ពេល​កើតហេតុ​ ប្តី​របស់គាត់​បាន​បើករថយន្ត​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8261​ បាន​នាំ​គាត់​ទៅ​ហូប​អី​​នៅ​ហាង​ចិន​ ដោយ​មិន​ស្គាល់​ទីតាំង​ទេ នៅ​ក្នុង​ហាង​ផឹកស៊ី​​មាន​គ្នា​៥​នាក់ ក្នុង​នោះ​ប្រុស​៤​នាក់ ​និ​ង​រូប​គាត់​ម្នាក់ ។

​តាម​ប្រភព​ព័ត៌មាន​​​ដដែល​បាន​បន្ត​​ថា បន្ទាប់​ពី​ហូប​ចុក​ជាមួយ​មិត្ត​ភក្តិរួច​ ​ប្តី​​បាន​ត្រឡប់​មក​ខុន​ដូរ​​​ខាងលើ​វិញ ខណៈ​ពេល​ទ្វារតឿខុនដូ​អត់​ទាន់​បើក​ផង​ ស្រាប់តែ​​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ​បាន​មក​អែប​រថយន្ត​​ប្តីរបស់គាត់​​ ហើយ​បា.ញ់​ទៅ​លើ​​​​ប្តីរបស់គាត់​ជា​ច្រើន​គ្រាប់​ បណ្តាល​ឲ្យ​ប្តី​របស់​គាត់​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ គឺ​នៅ​ក្នុង​រថយន្ត ចំណែក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ថា​ ខណៈ​ពេល​ជន​រង​គ្រោះ​បើករថយន្ត​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ទ្វារ​តឿ​ខុនដូ​បាន​ខូច​តេ​ឡេ​ ហើយ​សន្តិសុខ​បាន​ដើរមក​បំរុង​រុញ​ទ្វារ​នៅ​ជាង​៥​ម៉ែត្រ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​បា.ញ់​ជន​រង​គ្រោះជា​ច្រើន​គ្រាប់​ ហើយ​ជន​​សង្ស័យ​​ជា​ខ្មាន់កាំភ្លើ.ង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បាន​​ពិនិត្យ និង​ធ្វើកោសល្យវិច្ច័យ​ ឃើញ​​ស្លាក​ស្នាម​មាន​ចំនួន​៨​គ្រាប់ តែ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៧​គ្រាប់ ក្នុង​នោះ​គ្រាប់​ពណ៌​មាស​ចំនួន​៥​គ្រាប់​ និ​ង​ពណ៌​ទឹកប្រាក់​ចំនួន​២​គ្រាប់ ។ បន្ទាប់​ពី​ជន​រង​គ្រោះ​ស្លា.ប់​ភ្លាម​ៗ ផ្នែក​ជំនាញ​បានអោយ​រថយន្ត​ដឹក​ស.ព​យក​​ទៅ​​តម្កល់​ទុក​​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ភ្លាម​ៗផងដែរ​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នាំ​សន្តិសុខ​ម្នាក់​ និ​ង​ប្រពន្ធ​​របស់​ជន​រង​គ្រោះ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២​ ដើម្បី​សាកសួរ​និ​ង​កំណត់​មុខសញ្ញា​ខ្មា.ញ់​កាំភ្លើ.ង​ចាត់ការ​តាម​នីតិ​វិធីនៅពេលក្រោយ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ