ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាអេឡិចត្រូនិក បើកការប្រកួត ក្នុងទិសដៅស៊ីហ្គេម ឆ្នាំ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ការប្រកួត​កីឡា​អេ​ឡិ​ក​ត្រូ​និក​ថ្មី​មួយ លើ​វិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១…

ភ្នំពេញ​៖ ការប្រកួត​កីឡា​អេ​ឡិ​ក​ត្រូ​និក​ថ្មី​មួយ លើ​វិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ បានប្រកាស​ដំណើរការ​ហើយ ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ដល់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ គឺជា​ចំណែក​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​អភិវឌ្ឍន​ធាន​ធាន ប្រកបដោយ​គុណភាព ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក លន់ សាម​ឌី  អគ្គលេខាធិការ សហព័ន្ធ​កីឡារ​អេឡិចត្រូនិក​កម្ពុជា បាន​ចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​គុណភាព​សមត្ថភាព​កីឡាករ កាន់តែ​រីកចម្រើន​បន្ថែមទៀត ពីព្រោះថា​វិស័យ​កីឡា​អេឡិចត្រូនិក​មាន​បេសកម្ម​ធំៗ ចំនួន​ពីរ គឺ​ត្រៀម​ចូលរួម​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ និង​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក​បន្ថែមថា ការប្រកួត​លើ​វិញ្ញាសា Mobile Legend​ពានរង្វាន់ T.Y Media E-Champion គឺ​វិញ្ញាសា​មួយ​ដ៏​សំខាន់​ដូច​វិញ្ញាសា​ផ្សេងៗ​ទៀត​ដែរ ក្នុងការ​បង្កើត​ឱកាស​ថ្មី​មួយ ក្នុងការ​បង្កើន​សមត្ថ​ភាព​កីឡាករ ត្រៀម​ចូលរួម​ប្រកួត​ធំៗ​នាពេលខាងមុខ​។

​តាមរយៈ​ការប្រកួត​នេះ លោក​សង្ឃឹមថា នឹង​រកបាន​នូវ​លទ្ធផល​ល្អប្រសើរ និង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​។​

​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន ធី វ៉ា​យ មេ​ឌា & អ៊ែត​វើ​ថា​យ​ស៊ី​ង (​ឯ​.​ក​) បានបង្ហាញ​នូវ​ក្តី​រីករាយ ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ក្នុង​ការផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​របស់លោក ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​​វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​។

​ការរៀបចំ​ការប្រកួត​នេះ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​បង្កើន​ធនធាន​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ក្នុង​ការរៀបចំ​ការប្រកួត ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការរៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២​។ ជាពិសេស ការប្រកួត​នេះ មាន​ប្រាក់រង្វាន់​សរុប ១០០​លាន​រៀល ក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១ ទឹកប្រាក់ ៥០ ០០០ ០០០​រៀល​, លេខ​២ ទឹកប្រាក់ ២៥ ០០០ ០០០​រៀល​, លេខ​៣ ទឹកប្រាក់ ១៥ ០០០ ០០០​រៀល​, លេខ​៤ ទឹកប្រាក់ ៤ ០០០ ០០០​រៀល​។ លើសពីនេះទៅទៀត ក៏មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត សម្រាប់ ៤​ក្រុម ដែល​មិនបាន​ទៅ​វគ្គ​បន្ត ដោយ​ក្នុង ១​ក្រុម ទទួលបាន​ប្រាក់រង្វាន់ ១ ៥០០ ០០០​រៀល​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ថា ក្រុមហ៊ុន​នឹង​បន្ត​ការរៀបចំ​នៅ​រដូវ​កាល​ក្រោយៗ​ទៀត ដើម្បី​បន្ត​គាំទ្រ​យ៉ាងសកម្ម ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ