ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទទូច​ឲ្យ​អាជ្ញាធរ​ដាក់​របាំង​ពេល​រថភ្លើង​ឆ្លងកាត់ ចៀសវាង​បង្ក​គ្រោះថ្នាក់

7 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​សំណូមពរ​យ៉ាង​ទទូច​សុំ​ឲ្យ​អាជ្ញា​ខាង​រថភ្លើង​ដាក់​របាំង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​មាន​រថភ្លើង​ឆ្លងកាត់ ។

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត បាន​សំណូមពរ​យ៉ាង​ទទូច​សុំ​ឲ្យ​អាជ្ញា​ខាង​រថភ្លើង​ដាក់​របាំង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​នៅ​ពេល​មាន​រថភ្លើង​ឆ្លងកាត់ ។

ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ជា​ប្រចាំ​បាន​និយាយ​ថា អាជ្ញាធរ​ខាង​រថភ្លើង​ត្រូវ​តែ​មាន​អ្នកយាម​ផ្លូវ​ចំណុច​ឆ្លងកាត់​ផ្លូវដែក បើ​មិន​មាន​អ្នកយាម​ផ្លូវ​ឬ​បិទ​របាំង​ទេ ពិតជា​មាន​គ្រោះថ្នាក់​បន្ត​ទៀត​ជាក់​ជា​មិន​ខាន ។

លោក​អនុសេនីយ៍ឯក តុ​ប វ​ន្នី អធិការរង​នគរបាល​ស្រុក​បន្ទាយមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​ភាគច្រើន​គឺ​គាត់​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​នៅឡើយ​ទេ ។ ក្នុង​មាត្រា​២២ ការ​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង គឺ ៖

១-​អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន​នៅ​ពេល​ជិត​ដល់​ផ្លូវ​រថភ្លើង ។

២-​នៅ​កន្លែង​ផ្លូវ​ឆ្លងកាត់​រថភ្លើង​ដែល​មាន​ដាក់​របារ ឬ​របាំង អ្នកបើកបរ​មិន​ត្រូវ​បរ​ចូល​ទៅ​កន្លែង​នោះ​ឡើយ នៅ​ពេល​មាន​មានរ​បាំងបិទ ឬ​កំពុង​បិទ ឬ​កំពុង​បើក​ឡើង ។

៣-​នៅ​កន្លែង​មាន​ឆ្មាំ នៅ​ត្រង់​ផ្លូវ​រថភ្លើង​ឆ្លងកាត់ អ្នកបើកបរ​ត្រូវ​ស្តាប់​បញ្ជា​ឆ្មាំ ហើយ​មិន​ត្រូវ​បង្ក​ឲ្យ​មាន​ឧបសគ្គ​ដល់​ការ​បិទ​បើក​របារ ឬ​របាំង​ឡើយ ។

៤-​កាលណា​មាន​រថភ្លើង​ជិត​មក​ដល់ អ្នក​ប្រើប្រាស់​នៅ​លើ​ដងផ្លូវ​គ្រប់​រូប​ត្រូវ​ឈប់​ជា​បន្ទាន់ ដើម្បី​ទុក​ផ្លូវ​ឲ្យ​រថភ្លើង​ធ្វើ​ចរាចរ​ទៅ​មុន ។ រីឯ​គង្វាល​សត្វ​ទាំងអស់​ត្រូវ​រក​វិធី​ទប់ស្កាត់​សត្វពាហនៈ​កុំ​ឲ្យ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ។

៥-​កាលណា​រថភ្លើង​បន្លឺ​សញ្ញា​ជិត​មក​ដល់ អ្នកបើកបរ​គ្រប់​រូប​ត្រូវ​ឈប់​យ៉ាងតិច​២​ម៉ែត្រ​ពីរ​បាំង ហើយ​បើ​គ្មាន​របាំង​ត្រូវ​ឈប់​៥​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង ៕