ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! រក​ឃើញ​ម្ចាស់​ពានរង្វាន់​​បាល់ទាត់ ៧​ មក​រា

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​​ទី​៧​ មក​រា ក្លិប​សមាគម​រាជសីហ៍ បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​៧​មក​រា យ៉ាង​គគ្រឹក​គ

​​រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​​ទី​៧​ មក​រា ក្លិប​សមាគម​រាជសីហ៍ បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​៧​មក​រា យ៉ាង​គគ្រឹក​គគ្រេង នៅ​បរិវេណ​វិទ្យាល័យ​ច្បារ​អំពៅ​ ។ ក្រុមបាល់ទាត់​ចំនួន​១០​ក្រុម ដែល​សុទ្ធសឹងតែ​ជា​សាខា​របស់​ក្លិប​សមាគម​មួយ​នេះ បាន​បើក​ឆាក​ប្រកួត​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច ទើប​រក​ឃើញ​ក្រុម​លើក​ពាន​។

ការ​ប្រកួត​ពានរង្វាន់ ៧​មក​រា នេះ គឺ​បាន​ធ្វើ​ឡើង ដើម្បី​អបអរ​ទិវារ​៧​មក​រា ក៏​ដូច​ជា​ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​បាល់ទាត់ ដែល​កំពុង​តែ​មានការ​ឈាន​ឡើង​នៅ​កម្ពុជា​។ ក្រុម​ដែល​បាន​ចូល​ប្រកួត​រួម​មាន​ក្រុម​រាជធានី កំពង់ស្ពឺ កំពង់ឆ្នាំង និង​កណ្ដាល​ជាដើម​។ ក្នុង​នោះ​ក៏​មាន​ក្រុម​ខ្មែរ​មក​ពី​ប្រទេស​ជប៉ុន​ចូលរួម​ប្រកួត​ផង​ដែរ​។

​លោក ទេព យុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ បាន​អះអាង​ថា នេះ​ជា​ការ​ប្រកួត​ពាន់រង្វាន់​បាល់ទាត់ មិត្តភាព​ក្រប​ខណ្ឌ​រាជសីហ៍ ដើម្បី​ជា​ការ​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យ​ជំនះ​៧​មក​រា ដែល​ការ​ប្រកួត​នេះ​មានការ​ចូលរួម​ពី សមាសភាព​សាខាសមាគម​រាជសីហ៍ ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​។ ក្រោយ​ការ​បើក​ប្រកួត​យ៉ាង​ស្វិតស្វាញ ក្រុម​ដែល​ទទួល​ពាន​ជើងឯក បាន​ទៅ​លើ​ក្រុម​សមាគម​រាជសីហ៍​មក​ពី​ខេត្តកណ្តាល​, ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុម​សមាគម​រាជសីហ៍​ មក​ពី​ខេត្តកំពង់ស្ពឺ​, ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុមសមាគម​រាជសីហ៍​ មក​ពី​រាជធានី​ភ្នំពេញ និងក្រុម​ដែល​ទទួល​បាន​ចំណាត់​លេខ​៤ គឺ​បាន​ទៅ​លើ​ក្រុម​សាខា​មក​ពី​ខេត្តសៀមរាប​។

លោកបានបន្ត​ថា ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពាន​ធំ​ឬ ពាន​ជើងឯក​១ បាល់​មួយ​គ្រាប់ និង ថវិកា​២​លាន​រៀល​។ ចំណាត់ថ្នាក់​ល​ខ​២ ទទួល​បាន​ពាន​រង​មួយ បាល់​មួយ​គ្រាប់ និង ថវិកា ១,៥​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន ពាន​លេខ​៣​មួយ បាល់​មួយ​គ្រាប់ និង ថវិកា​១​លាន​រៀល​។ ដោយឡែក​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​ថាស​១ បាល់​មួយ​គ្រាប់ និង ថវិកា ៥០​ម៉ឺន​រៀល​។ នៅ​បញ្ចប់​ការ​ប្រកួត​ក៏​មាន​ពិធីជប់លៀង អបអរ​ការ​ប្រកួត​នោះ និង ជួបជុំ​ដើម្បី​អបអរ​ទិវារ​៧​មក​រា​ផង​ដែរ​។ សម្រាប់​ពាន់​ស្បែកជើង​មាស​នៅ​ក្ន​ង​ការ​ប្រកួត​នេះ បាន​ទៅ​លើ​កីឡាករ​មក​ពី​ក្រុម​សាខា​រាជធានី​ភ្នំពេញ ពានរង្វាន់​អ្នកចាំទី​ល្អ​ជាងគេ បាន​ទៅ​លើ​កីឡាករ​ក្នុង​ក្រុម​មក​ពី​ខេត្តសៀមរាប ដោយ​ទទួល​បាន​ស្រោមដៃ​មាស​។

លោក ផាត តូ​ម៉ាស ដែល​ជា​អ្នក​ទៅ​ទស្សនា​ផ្ទាល់ បាន​លើក​ឡើង​ថា ការ​ប្រកួត​ដណ្ដើម​ពាន​នៅ​ថ្ងៃ​ទី​៧ មក​រា មិនមែន​គ្រាន់តែ​អបអរ​សម្រាប់​ទិវា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​លើក​ស្ទួយ​វិស័យ​បាល់ទាត់ និង បំផុស​អោយ​យុវវ័យ និង អ្នក​ដែល​ស្រលាញ់​កីឡា​បាន​ចូលរួម​ផង​ដែរ​។ លោក​ថា​ការ​ប្រកួត​នេះ កំពុង​បំផុស​អោយ​វិស័យ​បាល់ទាត់​កាន់តែ​មានការ​ចាប់អារម្មណ៍​ក្នុង​ស្រទាប់​មហាជន ជាក់ស្ដែង​សូ​ម្បី​តែ​លោក​គ្រាន់តែ​ឮ​ថា​មានការ​ប្រកួត​នេះ គឺ​លោក​ចំណាយពេល​មក​គាំទ្រ​ទាំង​ភរិយា​តែ​ម្ដង ដោយសារ​តែ​ការ​ស្រលាញ់ និង​ចង់​លើកទឹកចិត្ត​កីឡាករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ