ប្តី-ប្រពន្ធជនជាតិប្រេស៊ីលមួយគូ រូបរាងទាបបំផុតនៅលើពិភពលោក។ លោក Paulo Gabriel Da Silva Barros អាយុ៣០ឆ្នាំ មានដងខ្លួនទាបបានលង់ស្នេហ៍នាង Katyucia Hoshino អាយុ២៦ឆ្នាំ មានកម្ពស់ទាបដូចគ្នា ។ អ្នកទាំង២ស្រឡាញ់គ្នាអស់រយៈពេលជាង៨ឆ្នាំមកហើយ ។
លោកBarros មានកម្ពស់៣៤,៨អីុញ ឬប្រហែល០,៨៨ម៉ែត្រ ធ្វើការផ្នែកច្បាប់ ចំណែកនាងHoshino កម្ពស់៣៥,២អីុញ ឬ០,៨៩ម៉ែត្រ ខ្ពស់ជាងគូស្នេហ៍តិចតួច និងជាម្ចាស់ហាងកែសម្រស់ ។
លោកBarros ប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកថា «ខ្ញុំនិងHoshino ស្រឡាញ់គ្នាជាយូរមកហើយ គោលដៅរបស់យើងគឺស្រឡាញ់ និងមានភាពល្អូកល្អិននឹងគ្នា ប៉ុន្តែពួកយើងតូចចិត្តដែលមានខ្លួនទាបខុសប្រក្រតី» ។
គោលបំណងធំមួយរបស់Barros និងនាង Hoshino គឺចង់ឱ្យសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក ចុះបញ្ជីថាពួកគេជាប្តី-ប្រពន្ធទាបបំផុតនៅលើលោក ៕
ចែករំលែកព័តមាននេះ