ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្តពលិក​ខ្មែរ​-អាមេរិក១រូប​ ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់ សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ អត្ត​ព​លិ​ក​កម្ពុជា​-​អា​មេ​រិ​ក កញ្ញា Brittany Melirachana Soun ដែល​ជា​កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង

​​រាជធានីភ្នំពេញ ៖ អត្ត​ព​លិ​ក​កម្ពុជា​-​អា​មេ​រិ​ក កញ្ញា Brittany Melirachana Soun ដែល​ជា​កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង កំពុង​លេង​បាល់ទះ​អោយ​ក្រុម​មួយ​នៅ​ទីនោះ កាន់តែ​បង្ហាញ​ឆន្ទៈ​ស្ម័គ្រចិត្ត​ជួយ​ក្រុម​បាល់ទះ​នារី​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games 2023 នៅ​ឆ្នាំ​២០២៣ បន្ទាប់​ពី​ត្រូវ​បាន​ប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា ពេញចិត្ត​អោយ​នាង​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ។ នាង​មិន​ត្រឹមតែ​មាន​កម្ពស់​ល្អ និង​កាយសម្បទា​មាំមួន​តែ​ម្យ៉ាង​ទេ តែ​ក៏​មាន​សមត្ថភាព​លេង​ខ្លាំង មិន​ចាញ់​កីឡាការិនី​បរទេស​ឡើយ ខណៈ​ដែល​នាង ក៏​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​បច្ចេក​ទេ​លេង​បាល់ទះ​នៅ​អា​មេ​រិ​ក​។

កញ្ញា Brittany Melirachana Soun បាន​សរសេរសារបង្ហាញ​​ពី​អារម្មណ៍​ ក្រោយ​ត្រូវ​បាន​សហព័ន្ធ​បាល់ទះ​កម្ពុជា​ស្វាគមន៍​ថា នាង​ពិតជា​សប្បាយចិត្ត ហើយ​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​។ យុវតី​ដែល​មាន​វ័យ​១៦ឆ្នាំ កម្ពស់១,៨០ម៉ែត្រ ហើយ​កើតនៅ​សហរដ្ឋ​អា​មេ​រិ​ក​រូប​នេះ ​មាន​ឪពុកម្តាយជា​ជនជាតិខ្មែរ តែ​បាន​ធំធាត់​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយ​ការ​លេង​បាល់ទះ​របស់​នាង គឺ​មានការ​លើកទឹកចិត្ត​ពី​គ្រួសារ និង អ្នក​ជុំវិញ​ខ្លួន​រហូត ទើប​ជំរុញ​អោយ​នាង​មាន​ភាព​លេចធ្លោ​។ នាង​បាន​លេង​ឱ្យ​ក្រុម​មួយ​នៅ​វិទ្យាល័យ Varisity Campolindo, លេង​អោយ​ក្រុម Kleos Beach Volleyball Club ដែល​ក្រុម​របស់​នាង គឺ​បង្ហាញខ្លួន​ជា​ប្រចាំ​ក្នុង​កម្មវិធី Elite Development Program 1 ដែល​ដំណើរការ​ពី​ឆ្នាំ 2019 ដល់​ឆ្នាំ 2021​។

​កីឡាការិនីរូបនេះ​ធ្លាប់​បាន​ឈ្នះ​មេដាយ​សម្រាប់ 2021 Haft Moon Bay AVP U16 Beach Volleyball Tournament Finalist, ឈ្នះ​ការ​ប្រកួត​កាលពី​ឆ្នាំ 2019 California Interscholastic Federation Northern Regional Champion, Division 1, ឈ្នះ​ការ​ប្រកួត​2019 California State Champion Finalist, Division 1, និង ឈ្នះ​ការ​ប្រកួត 2019 Campolindo High School JV Coaches Award ។ យុវតី Brittany Melirachana Soun មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​ចាប់ផ្ដើម​កំណើត​នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​បំណង​ចង់​ចូលរួម​បាល់ទះ​ឆ្នេរ​ខ្សាច់​ជម្រើសជាតិ​កម្ពុជា នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ ​កីឡាការិនីរូបនេះ​បាន​​ថា​ ​នាង​​សប្បាយចិត្ត​ ប្រសិនបើ​បាន​រួមចំណែក​ជួយ​​ដល់​វិស័យ​កីឡា​ខ្មែរ​ក្នុង​ពេល​ខាង​មុខនេះ​ ហើយ​ប្រសិនបើ​ការ​តាំងចិត្ត​នោះ គ្មាន​ការ​ប្រែប្រួល គឺ​នាង​នឹង​ជួយ​ក្រុម​កម្ពុជា អោយ​អស់ពី​លទ្ធភាព​។

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ថា ​កីឡាការិនី​​រូប​នេះ ពិតជា​មាន​ឆន្ទៈ​ជួយ​ក្រុម​កម្ពុជា ហើយ​សហព័ន្ធ​ក៏​រំពឹង​ថា នឹង​មាន​វត្តមាន​នាង​១០០​ភាគរយ ខណៈ​ដែល​នាង​ល្អ​សមត្ថភាព និង​ទាំង​កម្ពស់ ដែល​ពិបាក​រក​កីឡាការិនី​ដែល​មាន​ឈាម​ជា​កម្ពុជា​នោះ​ដូច​។ ការ​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា កីឡាការិនី​បាល់ទះ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នៅ​សហរដ្ឋអាមេរិក​រូប​នេះ បាន​ស្ម័គ្រចិត្ត​ជួយ​ក្រុម​បាល់ទះ​នារី​ឆ្នេរ​ខ្សាច់​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​ពិសេស​គឺ​ក្នុង​ការ​ត្រៀមខ្លួន​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាង​មុខ​ ៕​

បច្ចុប្បន្ន Brittany Melirachana មាន​វ័យ ១៦​ឆ្នាំ និង​កម្ពស់ ១,៨០​ម៉ែត្រ ដែល​ជា​សមាជិក​ក្រុម​បាល់ទះ​ក្នុង​សាល Varisity Campolindo High School និង​ជា​សមាជិក​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់ Kleos Beach Volleyball Club, Elite Development Program 1​។ ទន្ទឹម​ជាមួយ​ការ​បង្ហាញ​បំណង​មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​តំណាង​ប្រទេស​កំណើត​ឪពុក​ម្ដាយ​របស់​ខ្លួន​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏​បាន​បើកភ្លើង​ខៀវ​ស្វាគមន៍​ផង​ដែរ ដោយ​សហព័ន្ធ​បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា «​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បើកចំហ​ដល់​កូន​ខ្មែរ​ដែល​មាន​សមត្ថភាព​ទាំង​ក្នុង និង​ក្រៅប្រទេស​មក​ជួយ​ដល់​ក្រុម​ជម្រើសជាតិ មិន​ថា​បាល់ទះ​ក្នុង​សាល ឬ​បាល់ទះ​ឆ្នេរ​ខ្សាច់​នោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ