កុំចាំយូរ…!
សម័យដើមនៅប្រទេសចិន…និយាយពីមន្ត្រី…គ្មានមន្ត្រីណាហ៊ានកុហកស្តេចទេ…ទោសកុហកស្តេចត្រូវកាត់ក្បាល…ម្ល៉ោះហើយគ្មានមន្ត្រីណាហ៊ានថ្លើមធំ…ថ្លើមពាសមេឃហ៊ាន
សម័យដើមនៅប្រទេសចិន…និយាយពីមន្ត្រី…គ្មានមន្ត្រីណាហ៊ានកុហកស្តេចទេ…ទោសកុហកស្តេចត្រូវកាត់ក្បាល…ម្ល៉ោះហើយគ្មានមន្ត្រីណាហ៊ានថ្លើមធំ…ថ្លើមពាសមេឃហ៊ាន
សម័យដើមនៅប្រទេសចិន…និយាយពីមន្ត្រី…គ្មានមន្ត្រីណាហ៊ានកុហកស្តេចទេ…ទោសកុហកស្តេចត្រូវកាត់ក្បាល…ម្ល៉ោះហើយគ្មានមន្ត្រីណាហ៊ានថ្លើមធំ…ថ្លើមពាសមេឃហ៊ានប្រមាថដល់ព្រះចេស្តាឡើយ…។ល។
សម័យនេះស្តេចត្រូវបានប្រជានុរាស្ត្រ ក្នុងនគរចាត់ទុកដូចព្រះអាទិទេព…ជាម្លប់ដ៏ត្រជាក់សម្រាប់នគរ…ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…ជាម្ចាស់ទឹកម្ចាស់ដី…ចាត់ទុកព្រះរាជា ជាម្ចាស់ជីវិតតម្កល់លើត្បូង ។ល។
ជាក់ស្តែងនៅប្រទេសថៃដែលមានស្តេចសោយរាជ្យយូរជាងគេលើពិភពលោក…ទោសប្រមាថស្តេចត្រូវជាប់គុក២០ឆ្នាំយ៉ាងតិច…មានមនុស្សច្រើនហើយបានប៉ះពាល់ដល់ព្រះចេស្តា…ត្រូវបានជាប់គុកតាមច្បាប់ ។
នៅកម្ពុជាយើងជាព្រះរាជាណាចក្រអច្ឆរិយៈ មិនទាន់មានបុគ្គលណាថ្លើមធំហ៊ានប្រមាថ…ហ៊ានកុហកស្តេចនៅឡើយទេ…ហើយក៏មិនទាន់មានបុគ្គលថ្លើមធំណាជាប់គុក ជាប់ច្រវាក់ដែរ…។ ប្រជានុរាស្ត្រ មន្ត្រីរាជការទូទាំងព្រះនគរបានចាត់ទុកព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាម្លប់ដ៏ត្រជាក់គ្មានពីរ ។ល។
ប៉ុន្តែមានដំណឹងមិនទាន់ផ្លូវការ…ឬពាក់កណ្តាលផ្លូវការ…ឬមើលឃើញលឹមៗថា…បក្សសង្គ្រោះជាតិបានដង្ហែស្នាមមេដៃកន្លះឡានទៅថ្វាយព្រះមហាក្សត្រសុំព្រះអង្គជួយឱ្យរឿងអាស្រូវរបស់មេបក្សបានរួចពីទុក្ខទោស ។ ស្នាមមេដៃជាង១៧ម៉ឺននាក់ដែលក្រសួងមហាផ្ទៃស្រាវជ្រាវ…បានរកឃើញភាពមិនប្រក្រតីមួយភាគធំហើយ…។
មានន័យថា យកស្នាមមេដៃអនាធិបតេយ្យ…ទៅថ្វាយស្តេច…ដូចទៅកុហកស្តេច…។ បញ្ជាក់បានថា មើលងាយព្រះចេស្តា…ចង់បោក ចង់កុហក ចង់ប្រើដោយឧបាយកលខ្មៅងងឹតទៅលើព្រះរាជា…មានទោសកុហកប្រមាថស្តេច…។ល។
មន្ត្រីបក្សប្រឆាំង…មើលទៅដូចខ្វះមនុស្សចេះដឹង…ដូចខ្វះសមត្ថភាពចាត់ចែងការងារ…ដូចខ្វះមនុស្សមានឧត្តមគតិ…ឬដូចមានជនទំនើង…នៅមិននៅយកស្នាមមេដៃមិនពិតទៅថ្វាយព្រះរាជា…នៅមិនសុខ បែរជាយកឈើចាក់ដំបៅខ្លួនឯងឱ្យចេញឈាមកាន់តែខ្លាំង…ហេ ! ហេ !
មានទោសក្នុងរឿងអាស្រូវផ្លូវភេទ…រឿងលើគ្រែ…រឿងក្លែងបន្លំផែនទីព្រំដែន…រឿងក្លែងបន្លំឯកសារប្រវត្តិសាស្ត្រជាតិមិនទាន់ចប់ផង…ចេញរឿងកុហកស្តេចទៀត…ពិតជារឿងជាន់លើគ្នារាប់មិនអស់មែន !
បើតែយ៉ាងហ្នឹង…មិនស្មោះត្រង់ជាមួយស្រមោលខ្លួនឯងបែបនេះ ទោះទៅបន់ដល់ឋានទេវលោកទៀតក៏គ្មានព្រះឥន្ទ្រណាជួយបានដែរ !…
អាឡេវបានប្រាប់ហើយថា…ដូរ…ដូរចេញទៅ ! មេៗរបស់ញោមអស់មានប្រយោជន៍ទៀតហើយ…សូម្បីសម្ងំក្នុងទ្រុងដោយខ្លួនឯង…ក៏ស្រែកថា ដូរ…ដូរដែរ ! កុំចាំយូរពេក !!
អាឡេវ
ចែករំលែកព័តមាននេះ