ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ​នៅ​សង្កាត់​បឹង​ទំពុន ទទួល​អំណោយ​ពី​កាកបាទក្រហម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ អនុ​សាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ ប្រធាន​អនុ​សាខា

រាជធានី​ភ្នំពេញ ៖ នា​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦​នេះ អនុ​សាខា​កា​កក​បាទ​ក្រហម​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​ប្រចាំ​ខណ្ឌ បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ តាម​លំនៅ​ស្ថាន​នីមួយ​ៗ ដែល​រស់នៅ​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន ក្នុង​មួយ​គ្រួសារ​ៗ​បាន អង្គរ​មួយ​បាវ​ទម្ងន់​៣០​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខ​០១​យួរ ស្ករស​០១​គីឡូ ទឹកដោះគោ​២​កំប៉ុង មី​យើង​០១​កេស ឃី​ត​១​ឈុត​(​មុង ផួយ ក្រមា​) និង​ថវិកា​៦​ម៉ឺន​រៀល ។ ក្នុង​ឱកាស​នេះ​ដែរ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​នាំ​យក​អំណោយ​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ គឺ​អាជ្ញាធរ​ធ្វើ​ឡើង​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ​ណាមួយ​នោះ​ទេ គឺជា​ការ​មើលឃើញ​ជាក់ស្តែង​ពី​សុខទុក្ខ​លំបាក​របស់​បងប្អូន ពី​សំណាក់​កា​កក​បាទ​ក្រហម​កម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន ។

ឆ្លៀត​ក្នុង​ឱកាស​ដដែល​នេះ លោក​ប្រធាន​អនុ​សាខា បាន​មាន​ប្រសាសន៍ ផ្ញើ​ក្តី​នឹករលឹក​យ៉ាង​ក្រៃ​លែង​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជូន​ចំពោះ​បងប្អូន ។ ថ្វី​ត្បិត​តែ​ពេល​នេះ​សម្តេច​មិន​មាន​វត្ត​មាននៅ​ទី​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ឋិត​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជំងឺ​រ៉ាំ​រៃ និង​ជា​ពិសេស​ជន​មាន​ផ្ទុកមេរោគ​អេ​ដស៍ គឺ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់ខាត ព្រោះ​សុខ​ទុក​របស់​ពលរដ្ឋ​កម្ពុជា គឺជា​សុខ​ទុក​របស់​សម្តេច​ក​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ដូច​គ្នា ៕