ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បញ្ជូន​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត​២​នាក់ បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ជា​ចោរលួច

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ជា​ចោរលួច​រថយន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ជនសង្ស័យ​២​នាក់​នោះ​ម្នាក់​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ ផ្ទះ​ជួល​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ ម៉​ង់ សុខ​រិ​ទ្ធ ហៅ​ក្រិត ហៅ​ធី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មុខរបរ មិន​ពិតប្រាកដ  ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា វេលា​ម៉ោង​៤​ទាប​ភ្លឺ មាន​ករណី​ចោរលួច​រថយន្ត​១​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-០៧១៧ នៅ​ចំណុច​មុខ​ផ្ទះ​សំ ណា​ក់​យីហោ ហេង​ហេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បន្ទាប់​ពី​មាន​ករណី​បាត់​រថយន្ត ម្ចាស់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ លុះ​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​លួច​រថយន្ត​បាន​២ នាក់ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សម្តេចឪ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រួម​ទាំង​ដកហូត​រថយន្ត​១​គ្រឿង​ដែល​ពួក​គេ​លួច​ទៅ​នោះ​ទៅ ផង​ដែរ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ម៉​ង់ សុខ​រិ​ទ្ធ និង​បក្ខពួក​បាន​ធ្វើ សកម្មភាព​លួច​រថយន្ត​នោះ ពេល​ពួក​គេ​លួច​បាន​យក​ទៅ​លក់​ឲ្យ​ឈ្មោះ ជា សំណាង ដែល​ការ​ទិញ លក់​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទេ ។ ក្រោយ​បាន​ចម្លើយ​សារភាព និង​ដកហូត​វត្ថុ​តាង​គ្រប់គ្រាន់ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី បាន​កសាង​សំណុំ រឿង​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ជូន​តំណាង​អយ្យការ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវ និង​ដាក់​ជូន​ទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕