ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿ​ត បារាំង ហ៊ាន​និយាយ​ដល់​ថ្នាក់​ហ្នឹង​ផង​ពី​ភ្នំពេញ​ក្រោ​ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់ កីឡាករ សឿ​ត បារាំង កាន់តែ​មាន​ទីផ្សារ​ក្នុង​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់ កីឡាករ សឿ​ត បារាំង កាន់តែ​មាន​ទីផ្សារ​ក្នុង​ការ​ប្រជែង​យក​ពី​បណ្ដា​ក្លិប​ផ្សេង​ទៅ​ធ្វើ​ជា​កីឡាករ​របស់​គេ ។ ទោះបី​យ៉ាងណា កីឡាករ​រូប​នេះ​បែរជា​ពេញចិត្ត​ជ្រក​នៅ​កុ្ន​ង​ក្លិប​ភ្នំពេញ​ក្រោ​ន ដោយ​ក្រោយ​ត្រឡប់​មក​ជ្រក​ក្នុង​ក្លិប​មួយ​នេះ គេ​ហ៊ាន​ប្រើ​ពាក្យ​មួយ​ម៉ាត់ ដែល​ធ្វើ​ឱ្យ​បណ្ដា​ក្លិប​ផ្សេង​ទៀត​ឮ​ហើយ​អែប​កៀន លែង​ហ៊ាន​ចង់បាន​លោក​នៅ​ក្នុង​ពេល​នេះនោះ​ផង​។

ការ​ប្រកាស​វិល​ត្រឡប់​មក​វិញ​របស់​កីឡាករ សឿ​ត បារាំង កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន មាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ច្រើន​ណាស់​ចាប់អារម្មណ៍ បន្ទាប់​ពី​រូបគេ​បាន​បញ្ចប់​ការ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​នៅ​ក្លិប​អង្គរ​ថៃ​ហ្គឺ​រ​។ ខ្សែការពារ​ស្លាប​ឆ្វេង​ពេញចិត្ត​នឹង​ការ​វិល​ត្រឡប់​មក​ក្លិប​ភ្នំពេញ​ក្រោ​ន​វិញ ដោយសារ​គាត់​ប្តេជ្ញា​ជួយ​ក្លិប​ការពារ​ជើងឯក​របស់​ពួក​គេ​នៅ​រដូវ​កាល​ខាង​មុខ​នេះ​។ គាត់​ក៏​ចាត់​ទុក​ក្លិប​ជើងឯក​កម្ពុជា​៧​សម័យកាល​ជា​ផ្ទះ​ទី​ពីរ​របស់​គាត់ ដែល​គាត់​ធំ​ឡើង និង​ត្រូវ​បាន​បណ្តុះបណ្តាល​ឱ្យ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព ។

កីឡាករ​ជម្រើសជាតិ​កម្ពុជា​រូប​នេះបាន​និយាយ​ថា ៖«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ជាមួយ នឹង​ការ​វិល​មក​កីឡដ្ឋាន RSN ហើយ​ជា​ពិសេស ខ្ញុំ​អាច​លេង​ជាមួយ​មិត្ត​រួម​ក្រុម​ចាស់​ម្តងទៀត ។​ភ្នំពេញ​ក្រោ​ន គឺជា​ផ្ទះ​ទី​ពីរ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​រស់នៅ​តាំងពី​ខ្ញុំ​នៅ​ក្មេង ។ ខ្ញុំ​តែងតែ​ដឹងគុណ​ចំពោះ​ប្រធាន​ក្លិប ដូច្នេះ​ហើយ​បានជា​ខ្ញុំ​ត្រឡប់​មក​វិញ ។ ក្លិប​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​»​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក សំដៅ​ទៅ​លើ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយ​ពេល​លោក​បាន​មក​រួមការ​ងារ​ជា​ថ្មី ។

សឿ​ត បារាំង បន្ត​ថា​៖«​ខ្ញុំ​ពិតជា​រីករាយ និង​មាន​មោទនភាព​ក្នុង​ការ​លេង​ឱ្យ​ក្រុម​ការពារ​តំណែង​ជើងឯក ហើយ​គោលដៅ​របស់​យើង​គឺ​ការពារ​ជើងឯក​របស់​យើង​សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ ។ ខ្ញុំ​សង្ឃឹមថា ពួក​យើង​នឹង​ខ្លាំង​ជាង​រដូវ​កាល​មុន ។ ខ្ញុំ​បាន​សន្ទនា​ជាមួយ​គ្រូបង្វឹក​រួច​ហើយ ហើយ​ច្បាស់​ណាស់​គឺ​យើង​និយាយ​អំពី​ការ​ហ្វឹកហាត់ វិន័យ និង​អ្វី​ដែល​ខ្ញុំ​អាច​រួមចំណែក​នៅ​លើ​ទីលាន​ដើម្បី​ក្លាយជា​កីឡាករ​ចាប់ផ្តើម​ធម្មតា​សម្រាប់​ក្រុម ។ ការ​លើក​ឡើង​រប់សខ្ញុំ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​កក់ក្ដៅ​នឹង​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​កំពុង​ឡើង​កូដ​ស្រាប់​នៅ​ក្នុង​វិស័យ​បាល់ទាត់ ។

លោក​បន្ត​ថា​៖«​នៅ​ក្លិប​ធំ​ដូច​ជា​ភ្នំពេញ​ក្រោ​ន វា​មានការ​ប្រកួតប្រជែង​ខ្លាំង ដូច្នេះ​យើង​ត្រូវ​តស៊ូ​ដើម្បី​កន្លែង​របស់​យើង ។ ខ្ញុំ​បាន​ត្រៀមខ្លួន​ជា​ស្រេច ហើយ​តាំងចិត្ត​តស៊ូ ដើម្បី​កន្លែង​របស់ខ្ញុំ ហើយ​វា​ជា​ការ​ប្រជែង​ដ៏​ល្អ​»​។

ដំណើរ​ត្រឡប់​មក​វិញ​របស់​កីឡាករ​សឿ​ត បារាំង ក៏​ធ្វើ​ឱ្យ​ហ្វេ​ន​ហ្វេ​ន​រំពឹង​ថា នឹង​កាន់តែ​ជួយ​ក្រុម​អោយ​លេចធ្លោ​ផង​ដែរ ក្នុង​រដូវ​កាល​ថ្មី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ