ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ចូល​បន្ទប់ទឹក​យូរ! ​ផ្ទុះកំហឹង​រហូត​ឈានដល់​ផ្តាច់ជីវិត​បុរសម្នាក់​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​មានករណី​ជនសង្ស័យ​​​វា.យសម្លា.ប់​បុរសម្នាក់ ដោយពុំទាន់ដឹងពីមូលហេតុ ខណៈដែលហេតុការណ៍​នេះ​បានកើត

ខេត្ត​សៀម​រា​ប ៖ ​មានករណី​ជនសង្ស័យ​​​វា.យសម្លា.ប់​បុរសម្នាក់ ដោយពុំទាន់ដឹងពីមូលហេតុ ខណៈដែលហេតុការណ៍​នេះ​បានកើតឡើង​​កាលពី​ចន្លោះ​ម៉ោង​​១០ទៅ​១១យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០ ២២ ស្ថិត​នៅ​ចំណុច ភូមិ​រាជ​ជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ឈ្មោះ សឿ​យ អឿ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​

តាម​ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ មក​រា​ ឆ្នាំ​២០២២ នេះ​ថា ក្រោយ​ពី​កើត​មាន​ករណី​ខាងលើ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​រង ទទួល​ការងារ​ស្រាវជ្រាវ និង បង្ក្រាប​បទ​ល្មើស បានអោយ​ការិយាល័យ​ព្រហ្មទណ្ឌ និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អង្គរជុំ បាន​ធ្វើការ​អង្កេត​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​ជន​បង្ក​ ។​

​តាម​ប្រភព​​​​ដដែល​បានបន្ត​ថា លុះ​នៅ​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធ ហត្ថ​ស្រុក​អង្គរជុំ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ ផា​ន់ សូ​យ ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ចំណុច​កើតហេតុ ដោយ​ឃាត់ខ្លួន​​បាន​នៅ​ចំណុច ភូមិ​រលំ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្ត សៀមរាប ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៤.០០០​ម៉ែត្រ​ពី​ភូមិ​កើតហេតុ​​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាន​យក​មក​សួរនាំ​ ជនសង្ស័យ​ឈ្មោះ ផា​ន់ សូ​យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ដំបង​ឈើ​វា.យ​សម្លា.ប់​ជន​រង​គ្រោះប្រាកដ​មែន ។​

ជនសង្ស័យបានសារភាព​បន្ត​ថា ​មុនពេល​កើត​ហេតុ ​​ខ្លួននិង​ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា ដោយសារ​​​ជនរងគ្រោះ​​បាន​ខឹង​រូប​ខ្លួន​​ថា​ឱ្យ​រូបគេ រឿង​ចូល​បន្ទប់ទឹក​យូរ ក្រោយ​ពេល​ចេញពី​បន្ទប់ទឹក​រួច ​ជន​រង​គ្រោះ​បាន​ទាញ​ដំបង​ឈើ​រក​វា.យ​មក​លើ​ខ្លួន ទើប​ពេល​នោះ​ខ្លួន​បាន​ទាញ​យក​ដំបង​ឈើ​ជ្រុង​វា.យតប​ទៅ​លើ​ជន​រង​គ្រោះ​វិញ ចំនួន៤​ដំបង (​ត្រូវចំ​​ក្បាល១​ដំបង​និង​ស្មា​៣​ដំបង​)​។

បន្ទាប់​ពី​ចាប់ខ្លួនជនសង្ស័យរួចហើយ​ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​​ដំបង​ឈើ​​មួយ បញ្ជូនមក​កាន់​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំបន្ត​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ព្រមទាំង​វត្ថុ​តាង កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​តែ​អនុវត្តន៍​តាម​នីតិវិធី ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ