ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ចាក់​តន្ត្រី Spotify មាន​អ្នក​ប្រើប្រាស់​ជាង​100​លាន​នាក់

7 ឆ្នាំ មុន

ថ្វីបើ​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​យ៉ាងណា​ក៏​ដោយ​ក៏ Spotify កម្មវិធី​ចាក់​តន្ត្រី​របស់​ស៊ុ​យ​អែ​ត​បាន​ឈាន​ដល់​ចំណុចកំពូល​ដំបូង​គេ ពោល​គឺ​មាន​អ្នក​ប្រើប្រាស់​ជាង​១០០ លាន​នាក់​ហើយ ។ ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​ទាំងនេះ​

ថ្វីបើ​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​យ៉ាងណា​ក៏​ដោយ​ក៏ Spotify កម្មវិធី​ចាក់​តន្ត្រី​របស់​ស៊ុ​យ​អែ​ត​បាន​ឈាន​ដល់​ចំណុចកំពូល​ដំបូង​គេ ពោល​គឺ​មាន​អ្នក​ប្រើប្រាស់​ជាង​១០០ លាន​នាក់​ហើយ ។ ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​ទាំងនេះ​ប្រើ​សេវា​ឥត​គិតថ្លៃ ប៉ុន្តែ Spotify អះអាង​ថា ៣០​លាន​នាក់​នៃ​អ្នក​ប្រើប្រាស់​បង់ការ​ចំណាយ​សម្រាប់​កញ្ចប់​ពិសេស ។

ដោយឡែក​កម្មវិធី Pandora មាន​អ្នក​ប្រើប្រាស់​ប្រហែល​៨០​លាន​នាក់ ខណៈ​ពេល​ដែល Amazon Music មាន​អតិថិជន​ទិញ​សេវាកម្ម​ចំនួន​៤៦​លាន​នាក់​ឯណោះ ។ រីឯ​កម្មវិធី​តន្ត្រី ធំ​ៗ​របស់​ក្រុមហ៊ុន Google គឺ Google Music និង​របស់​ក្រុមហ៊ុន Apple គឺ Apple Music នៅ​តែ​បន្ត​កើន​ឡើងជា​លំដាប់​ដោយ​មាន​អ្នកទិញ​ប្រើប្រាស់​ចំនួន​១៥​លាន​នាក់ រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​កម្មវិធី​ទាំង​ពីរ​នេះ​បង្កើត​ឡើង ។

Spotify ស្រាវជ្រាវ​ឃើញ​ក្នុង​ឆ្នាំ ២០០៦ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០០៨ ។ វា​ត្រូវ​បាន​គ្រប់គ្រង​ជា​លក្ខណៈ​ឯកជន ៕