ដូរ ដូរ​…​ដូរ​ខ្លួនឯង !


អាណិត​ណាស់​…​អាណិត​មែនហើយ​…​ស្នេហ៍​វ័យ​ចំណាស់​…​រឿង​កំ​ប៉េ​ក​កំប៉ុក​«​លើ​គ្រែ​»​ស្មោះ !

ដើម្បី​ចម្រើន​អាយុ​…​ដើម្បី​ពង្រីក​ស្មារតី​ឱ្យ​វា​កាន់តែ​ឆ្លាត​…​ឱ្យ​កាន់តែ​ឈ្លាសវៃ​មិន​គួរ​ប្រែកាឡា​ទៅ​ជាជនជាប់ចោទ​…​ឬ​ជន​ត្រូវ​ចោទ​…
ឈាន​ដល់​ថ្នាក់​«​ឃុំ​ខ្លួនឯង​»​ក្នុងផ្ទះបែប​នេះ​ឡើយ ។

«​ឃុំ​ខ្លួនឯង​ក្នុងផ្ទះ​»​ហើយ​…​នាំ​គ្នា​យក​ទៅ​ធ្វើ​«​អាជីវកម្ម​នយោបាយ​»​ទៀត​…​តើ​ចំណេញ​ឬ​ខាត ?​!

ការ​ប្រមូល​កងកម្លាំង​អ្នកគាំទ្រមក​កាន់​ស្នាក់​ការ ពេល​ខ្លះ​ពពាក់ពពូន​…​ពេល​ខ្លះ​រប៉េះរប៉ោះ​…​គឺជាអាជីវកម្ម​នយោបាយ​មួយ​…​ដូច​ជា
មិន​ចំណេញ​ធំ​ទេ​…​ព្រោះ​អ្នកគាំទ្រខ្លះ​ពេល​មក​ជុំ​គ្នា នៅ​មុខ​ស្នាក់ការ​កាន់តែ​ដឹង​ច្បាស់​ថា មេ​របស់​ខ្លួន​មានរឿង​«​អាស្រូវ​ផ្លូវភេទ​»

គេច​ពី​តុលាការ​…​មិនមែន​មក​ពី«​រឿង​នយោបាយ​»​ទេ​…​ជា​«​រឿងន​យោ​បោក​»…​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មកពី​ជនបទ ដែល​ដំបូង​អត់​ដឹង​រឿង​រាក់
ជ្រៅ​…​ពេល​នេះ​កាន់តែ​ដឹង​ច្រើន​ឡើង​ៗ…

ការ​ប្រមូលផ្តុំ​គ្នា​ទៅ​ខេត្ត​សៀមរាប​រាប់រយ​…​រាប​ពាន់​នាក់ មូល​មីរដេរដាស​ដើម្បី​បន់ស្រន់​ក៏​ដូច​គ្នាដែរ​…​គេ​ដឹង​តិច​ៗ​កាន់តែ​ឮ​ល្បី​សុសសាយ​ឡើង​ថា មេ​មានរឿង​«​លើ​គ្រែ​»

ជាមួយ​ស្រី​មុំ​ផង​…​ជាមួយ​ម៉ែ​អា​សុ​ខៃ​ផង​…​ដោះ​ខ្លួនឯង​មិន​រួច​…​ឃុំ​ខ្លួនឯង​ទៅ ។ អ្នកគាំទ្រ​ដែល​ស្រពិចស្រពិល​កាន់តែ​ដឹង​ច្បាស់​…​មិនសូវ​ដឹង​ច្បាស់​ពី​មនុស្ស​រាប់រយ​…​ទៅ​ដឹង​ច្បាស់​ដល់​រាប់​ពាន់​…​តើ​«​ចំណេញ ឬ​ខាត​» ?

ក្រុម​អ្នក​ច្បាប់​…​ក្រុម​យុវជន​សម័យ​ថ្មី​…​សម័យ​ចេះ​ដឹង​ទូលំទូលាយ​…​បាន​ធ្វើការ​វិភាគ​ថ្មី​ៗ​នេះ​ថា «​អាជីវកម្ម​នយោបាយ​»​របស់​មេ
បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ «​មិន​បាន​ចំណេញ​ទេ !»…​សង្ស័យ​«​ខាត​ចូល​ដើម​» ឬ​ស្រួល​មិន​ស្រួល​«​ឡុងចុង​»​ផង​ក៏​មិនដឹង !

យក​ល្អ​…​ដូរ​ថ្មី ! ដូរ​…​ដូរ​…​ដូរ​ខ្លួនឯង​…​ដូរ​យក​អ្នក​ថ្មី​មក​ដាក់ ក្រែង​ស្តារ​ដើម​បាន !!
អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ