ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន ស្រី​ឡៃ ទម្លាយ​អាថ៌​កំបាំង​ជាមួយ​គ្រូបង្វឹក​ពេជ្រ សោភា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នាង​សាន ស្រី​ឡៃ គឺជា​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តារាចម្រៀង​នាង​ពេជ្រ សោភា តាំងពី​១០​ឆ្នាំ​មុន ហើយ​ពេល​ប្រលង​នាង​បាន​ក្លាយ

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​២​នាង​សាន ស្រី​ឡៃ គឺជា​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តារាចម្រៀង​នាង​ពេជ្រ សោភា តាំងពី​១០​ឆ្នាំ​មុន ហើយ​ពេល​ប្រលង​នាង​បាន​ក្លាយជា​កូនក្រុម​របស់​តារាចម្រៀង​រូប​នេះ ។

សាន ស្រី​ឡៃ គឺ​កូនក្រុម​មួយ​រូប​ដែល​បាន​ជ្រើសរើស​តារាចម្រៀង​នាង​ពេជ្រ សោភា ធ្វើ​គ្រូបង្ហាត់​តាំងពី​វគ្គ​ដំបូង​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ ទោះបី​ជាយា​៉​ង​ណា​ក្តី សាន ស្រី​ឡៃ ខក​ខានមិនបាន​លើក​ពានរង្វាន់​ទេ ដ្បិត​វា​បាន​ធ្លាក់​ទៅ​លើ​ដៃ​របស់​បេក្ខជន​ថែ​ល ថៃ ។

បន្ទាប់​ពី​កម្មវិធី​ប្រលង​បញ្ចប់ សាន ស្រី​ឡៃ ទម្លាយ​អាថ៌​កំបាំង​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍ គឺ​រូបថត​អនុស្សាវរីយ៍​ដែល​នាង​ថត​ជាមួយ​ពេជ្រ សោភា ខណៈ​នាង​មិន​ទាន់​ពេញវ័យ​កាលពី​១០​ឆ្នាំ​មុន ។

តាម​សំ​ណេ​រ​របស់​សាន ស្រី​ឡៃ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​កាលពី​១០​ឆ្នាំ​មុន មាន​ថ្ងៃមួយ​បងស្រី​ពេជ្រ សោភា ទៅ​ប្រគំ​តន្ត្រី​នៅ​ប៉ោយ​ប៉ែ​ត ពេល​នោះ​បង​ភា​ល្បី​ណាស់ គ្រាន់តែ​គាត់​ច្រៀង​បទ Doom Doom ចប់​ភ្លាម ចុះ​មក​ក្រោម​ឆាក​ខ្ញុំ​ក៏​សុំ​គាត់​ថតរូប​ជាមួយ ព្រោះ​ស្រលាញ់​គាត់​ខ្លាំង​ណាស់ មួយ​ថ្ងៃ​ៗ​សម្លឹង​មើល​តែ​រូបថត ទោះបី​មិន​បាន​ជួប​គាត់​ម្តងទៀត តែ​ខ្ញុំ​តែងតែ​ស្រមៃ​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​អោប​គាត់ នៅ​ក្បែរ​គាត់ ច្រៀង​លើ​ឆាក​រួម​ជាមួយ​គាត់ ។  ក្តី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​ដូច​ជា​បងស្រី​ពេជ្រ​សោភា មិន​ដែល​បោះបង់​ឡើយ ទោះបីជា​ដឹង​ថា ក្តី​សុបិន​ទាំងនេះ​ឆ្កួត​ឡប់​ក៏​ដោយ ក៏​ពុំ​ព្រម​បញ្ឈប់​វា​ត្រឹមហ្នឹង​ដែរ ។

អ្នក​ទាំងអស់​គ្នា​មាន​ដឹង​អត់ រាល់​យប់​មុន​ចូល​គេង​ខ្ញុំ​តែងតែ​លួច​ថើប​បង​ភាតា​មរយៈ​រូបថត​មួយ​សន្លឹក​នេះ ខំ​ថែរ​រូបថត​មួយ​នេះ​ឡើង​ស្អាត ខំ​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​ជួប​បង​ភា​ជា​មិន​ខាន ទោះបី​ក្តី​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង​វា​ពិបាក តែ​ខ្ញុំ​ត្រូវធ្វើ​ឱ្យ​បាន ទោះបី​បង​ភា​មិន​ដែល​ស្គាល់​ក្មេង​ស្រី​តូច​ម្នាក់​នេះ​ពី​មុន​ទៀត​ក៏​ដោយ ក៏​ក្មេង​ស្រី​ដែល​សុំ​គាត់​ថតរូប​មួយ​នេះ នៅ​តែ​គិត​ថា​នឹង​ធ្វើ​បាន ។

ដោយ​ក្តី​ស្រមៃ ការ​តស៊ូ​មិន​ប្រួល​ប្រែ​ទីបំផុត​ក្មេង​ស្រី​ម្នាក់​នេះ​ធ្វើ​បាន​ហើយ បាន​ទាំង​អោប បាន​ទាំង​ថើប បាន​ទាំង​ច្រៀង​ជាមួយ​Idol របស់​ខ្លួន ក្បែរ​ក្តី​ស្រមៃ​របស់​ខ្លួន​ប៉ុន​នេះ​គឺ​អស់ចិត្ត​ហើយ មិន​សុំ​ក្លាយជា​តារា​ល្បី​អី​ទេ សុំ​ត្រឹម​បាន​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​គឺ​អស់ចិត្ត​ហើយ ។ ដូច្នេះ​អ្នក​ទាំងអស់​ចាំ​ទុក​ថាឱ្យ​តែ​ព្យាយាម ឱ្យ​តែ​តស៊ូ ទោះបីជា​រឿង​អ្វី​ក៏​ដោយ​ក៏​យើង​អាច​ធ្វើ​បាន​ដែរ ។

១០​ឆ្នាំ​វា​មិនយូរ​ទេ ត្រឹមតែ​៣.៦៥០​ថ្ងៃ​ប៉ុណ្ណោះ ខ្ញុំ​ដឹង​វា​យូរ វា​យូរ​បំផុត តែ​ធ្វើ​ម៉េ​ច វា​ជា​ក្តី​ស្រមៃ គ្មាន​ការ​ជោគជ័យ​មួយ​ណា​ដែល​មិន​មានការ​ប្រឹងប្រែង​ឡើយ អត្ថបទ​មួយ​នេះ​វា​ខ្លី​ណាស់ ខ្ញុំ​ចង់​ស្រែក​ប្រកាស​ពិភពលោក​ឱ្យ​បានដឹង​ឱ្យ​អស់ពី​រឿង​ក្នុង​ចិត្ត​ខ្ញុំ​ថា ខ្ញុំ​ស្រលាញ់​បង​ភា ខ្ញុំ​ស្រលាញ់​និមិត្តរូប​របស់ខ្ញុំ​ខ្លាំង​បំផុត​» ៕