ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​អវិជ្ជមាន ប្រជា​ភិ​ថុ​ត​និង​ការ​បោកប្រាស់​មិន​គួរ​បក្សនយោបាយ​យក​មក​ប្រើ​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្ស​កម្មសិក្សាការី​

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្ស​កម្មសិក្សាការី​ឆ្នាំ​២០១៥ សិក្ខាកាម​មន្ដ្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​ជា​ស្ដ្រី និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​២០១៦ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា មាន​គណបក្ស​នយោបាយ​ខ្លះ​កំណត់​អាណត្ដិ​នាយក​រដ្ឋមន្ដ្រី​ទៅ ដើម្បី​ឱ្យ
យុវជន​បាន​ធ្វើ​នាយក​រដ្ឋមន្ដ្រី ឱ្យ​អ្នកក្រ​បាន​ធ្វើ​សមាជិក​សភា​ផង ។

ឥឡូវនេះ​តើ​អាច​ជឿ​បាន​ឬទេ? ទៅ​ឃោសនា​ទាក់ទាញ​យុវជន​ធ្វើ​ម៉េច​ឱ្យ​យុវជន​ក្រីក្រ​បាន​ធ្វើការ​ធំដុំ ឬ​ឈរ​ជា​តំណាងរាស្ដ្រ​រហូត​ដល់
ធ្វើ​រដ្ឋមន្ដ្រី ។ ប៉ុន្ដែ​ដល់​ពេល​បោះ​ឆ្នោត គណបក្ស​នយោបាយ​នោះ​តម្រូវ​ឱ្យ​បង់ប្រាក់ ដើម្បី​ឈរឈ្មោះ​ទៅ​តាម​លំដាប់លំដោយ​ថ្នាក់ ឈរឈ្មោះ​លេខ​មួ​យ​បង់ប្រាក់​ច្រើន ឈរឈ្មោះ​បន្ដបន្ទាប់​បង់​តាម​លេខ​រៀង ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ​សម្ដេច​តេ​ជោ​បាន​ដាក់​សំណួរ​សួរ​ថា កូន​អ្នកក្រ​មាន​លុយ​បង់ ឬ​អត់? ឬ​សួរ​ម្យ៉ាងទៀត បក្សនយោបាយ​នានា បក្ស​ណា​ភ្លាត់ បក្ស​នោះ​នឹង​មាន​បញ្ហា ។

សូម​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា តើ​វា​អាច​ទៅ​ជា​ការ​ពិត​បាន​ទេ?
កៅអី​រដ្ឋសភា​កម្ពុជា​មាន​តែ​១២៣​កៅអី តើ​យុវជន​រាប់​លាន​នាក់ អាច​ធ្វើ​តំណាងរាស្ដ្រ​បាន ឬ​អត់? ហ្នឹង​ទី​១ ។ ទី​២-​តម្រូវ​ឱ្យ​បង់ប្រាក់ អ្នក​ឈរ​ខ្ពស់​ដែល​មាន​លទ្ធភាព​បង់លុយ​ច្រើន  អ្នក​ឈរ​ទាប​គឺ​បង់​តាម​ទាប ។ តើ​អ្នកក្រ​មាន​លុយ​បង់​ដើម្បី​ទៅ​ធ្វើ​បាន​ទេ?

សូម​ស្វែងរក​ការ​ពិត​មួ​យ មានការ​តថ្លៃ​គ្នា​… លេខ​១ យក​ប៉ុន្មាន លេខ​២​ប៉ុន្មាន​… មានការ​ជំទាស់​គ្នា​ក្នុង​ការ​រៀបចំ​បេក្ខភាព​ម្ដង​ៗ ។ បើ​ដូច្នេះ​តើ​កូន​អ្នកក្រ​អាច​មាន​លទ្ធភាព​ធ្វើ​តំណាងរាស្ដ្រ​ឬទេ? គណបក្ស​នយោបាយ​ដែល​អួតអាង​ថា ធ្វើ​ឱ្យ​យុវជន​កូន​អ្នកក្រ​បាន​ធ្វើ​អ្នកធំ​នោះ ។

បើ​គ្រាន់តែ​ឈរឈ្មោះ​ត្រូវ​បង់ប្រាក់​ទៅ​ហើយ ដូច្នេះ​គឺ​មាន​តែ​អ្នកមាន​លុយ​តែ​ប៉ុណ្ណោះ​ដែល​អាច​មាន​លុយ មាន​លទ្ធភាព​អាច​ឈរឈ្មោះ ។ ចំពោះ​អ្នក​ដែល​អត់​លុយ​ហើយ គឺ​អ្នក​នោះ​លែង​បាន​ឈរ​ជា​បេក្ខភាព​ហើយ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា កុំ​អាល​ជឿ​សម្ដេច សូម​យុវជន​ទូ​ទាំង​ប្រទេស​យក​ទៅ​ពិចារណា​មើល តើ​ពិតប្រាកដ​ដែរ​ឬទេ ដែល​អ្នក​ឃោសនា​គេ​មក​សន្យា​ថា ក្មួយ​ឯង​ប្រឹង​ធ្វើ​សកម្មភាព​ទៅ​នឹង​បាន​ឈរ​ជា​តំណាងរាស្ដ្រ​ហើយ ប៉ុន្ដែ​កុំ​ភ្លេច​ថា អ្នក​ដែល​បាន​និយាយ​នោះ​គឺ​… សូ​ម្បី​តែ​ខ្លួនឯង​នោះ​ក៏​អត់​មាន​លុយ​បង់​ដែរ​… បោក​ត​គ្នា​រហូត​… រហូត​ដល់​ពេល​ពាក់កណ្ដាល​អាណត្ដិ តំណាង​ដែល​ត្រូវ​បង់លុយ​ទាំងអស់​គ្នា ប៉ុន្ដែ​ម្នាក់​ធ្វើ​តំណាងរាស្ដ្រ​តែ​២​ឆ្នាំ​កន្លះ ម្នាក់​ទៀត​ធ្វើ​២​ឆ្នាំ​កន្លះ លុះដល់​ពេល​ផ្លាស់​ប្ដូ ស្រេច​តែ​ម្នាក់​ដែល​ចូល​មុន​មិន​ខ្ចី​ដូរ​មិន​ខ្ចី​លាលែង​… ក៏​ទាស់​គ្នា​ទៀត​… ។

សូមកុំ​អាល​ជឿ​ខ្ញុំ​សូម​ពិចារណា​… ។ សម្ដេច​បាន​លើក​ថា ឥឡូវ​ទាំង​ពេញ​សិទ្ធិ​ទាំង​បម្រុង​ថា​មាន​៣០០​កៅអី តើ​៣០០​ដៅ​អី​អាច​ស្រូប​យក​មនុស្ស​រាប់​លាន​ឬទេ? រាប់​ម៉ឺន​ដុល្លារ ៥​ម៉ឺ​ន​ដុល្លារ ៣​ម៉ឺន​ដុល្លារ តើ​កូន​អ្នកក្រ​មាន​លុយ​បង់​ទេ? ឥឡូវ​ចាប់​ប្រកាស​រក​លុយ​តាំងពី​ពេល​នេះ​ទៅ​ហើយ ។

សម្ដេច​មាន​ប្រសាសន៍​ទៀត​ថា សូម​បក្ស​នានា​កុំ​ណា ! អ្នក​ណា​ស្រែក អ្នក​នោះ​ហើយ ។ ព្រោះ​ប្រជាភិថុតិ ការ​បោកប្រាស់​គេ​នេះ មិន​គួរ​បក្សនយោបាយ​ណា​មក​ធ្វើ​នៅ​ក្នុងស្រុក​ខ្មែរ​ទេ ល្មម​ចប់​ហើយ ។

សម្ដេច​បាន​លើក​ឡើង​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច ធ្លាក់​ដោយសារ​អ្វី? ដោយសារ​ការ​សន្យា​ហ្នឹង​ណា ដោយសារ​ការ​សន្យា​ហ្នឹង​បាន​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិ​ច​ធ្លាក់​ចុះ ព្រោះ​សន្យា​ឱ្យ​គេ​ធ្វើ​អភិបាលស្រុក​នេះ​១០​នាក់ ។ ដល់​មិន​បាន​ធ្វើ​ចៅហ្វាយស្រុក ប្រទេចផ្ដាសារ​តែ​ម្ដង ដូច្នេះ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច រលាយ​ដោយសារ​ការ​សន្យា​នោះ​ឯង​និយាយ​ឱ្យ​ត្រង់​ៗ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន មិន​បាន​សន្យា​ទេ មាន​លទ្ធភាព​ដាក់​ចូល​ធ្វើ ។
ចំណុច​មួយទៀត គេ​បាន​ប្រកាស​ថា បើ​គេ​ឈ្នះ គេ​ទុក​មន្ត្រី​ទាំងអស់​អត់​មានការ​ដោះ​ដូរ ថែម​ទាំង​ដំឡើង​បៀ​វ​ត្យ​ឱ្យ​ខ្ពស់ ។ ករណី​នេះ​តើ​ជឿ​បាន​ឬទេ ?

ចំពោះ​អ្នក​ដែល​ខំ​ជួយ​ឃោសនា​មាន​ខ្លះ​ខំ​ទិញ​តំណែង​ទុក​ឱ្យ​ហើយ អ្នក​នៅ​ក្រៅប្រទេស​បញ្ជូន​លុយ​មក ដើម្បី​នៅ​ពេល​ដែល​ឈ្នះ​អាច​ទៅ​ធ្វើ​ចៅហ្វាយខេត្ត ពេល​ឈ្នះ​ធ្វើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ។ ចំណែក​អ្នក​នៅ​ក្នុង​ប្រទេស បែងចែក អ្នកខ្លះ​ធ្វើ​អធិការ​ស្រុក ខ្លះ​ធ្វើ​ស្នងការ​ខេត្ត ។ ចុះបើ​ទុក​មន្ត្រី​ដែល​នៅ​សព្វថ្ងៃ ដែល​គេ​ចោទ​ថា មន្ត្រី​ពុក​រលួយ មន្ត្រី​រំលោភសិទ្ធិ​មនុស្ស ទុក​ឱ្យ​នៅ គឺ​មិន​នៅ​តែ​ដដែល ។ ចំពោះ​អ្នក​ដែល​ប្រឹងប្រែង​ហើយ​ត្រៀមខ្លួន​ឡើង​កាន់​តំណែង ចៅហ្វាយស្រុក មេទ័ព មេ​នគរបាល តើ​មាន​កន្លែង​ធ្វើ​ឯណា​…​សូម​ពិចារណា​ទៅ​អស់លោក​ដែល​គាំទ្រ​បក្ស ដើរ​ផ្ដិត​មេដៃ ។

ទាក់ទង​នឹង​ការ​ផ្ដិត​មេដៃ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា មិន​ទាន់​រួចខ្លួន​ទេ រឿង​ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​របស់​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​រួចខ្លួន​ទេ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ព្រះមហាក្សត្រ និង​ជា​ការ​បោកប្រាស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

សម្ដេច​តេ​ជោ​បាន​ផ្ដាំផ្ញើ​ទៅ​មន្ត្រី​ទូត​នានា ដែល​ប្រចាំ​នៅ​កម្ពុជា សូមកុំ​ចោទ​សម្ដេច​ថា ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង តែ​នេះ​ជា​ការ​អនុវត្ត​ច្បាប់ ។ សម្ដេច​បាន​ចោទសួរ​ថា បើ​ច្បាប់​មាន​មិន​ប្រើ​ច្បាប់ ត្រូវ​ប្រើ​កាំភ្លើង ឬ​យ៉ាងណា? សម្ដេច​ពិតជា​មាន​ប្រសាសន៍​ថា បងប្អូន គាំទ្រ​បក្សនយោបាយ​នានា កុំ​អាល​ជឿ​ខ្ញុំ ពិចារណា​ទៅ សម្ដេច​តេ​ជោ​បញ្ជាក់​ថា ចង់​បញ្ចប់​អាណត្តិ គឺ​ដើម្បី​ដេញ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ ។

លើ​ពិភពលោក តើ់​មាន​ប្រទេស​ណា​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ទេ ប្រធានាធិបតី​គឺ​មាន​កំណត់​អាណត្តិ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​អត់​ទេ​។ មូលហេតុ​ចង់ឱ្យ​ខ្ញុំ​ចេញ​ខ្ញុំ​ជា​មនុស្ស​រឹង​ណាស់ បើ​គេ​មិន​ដេញ​ចង់ទៅ បើ​គេ​ដេញ​ខ្ញុំ​នៅ ។ ឈរ​នាយក​រដ្ឋមន្ត្រី​ទៀត ប្រជាជន​ស្គាល់ ហ៊ុន សែន ច្បាស់​ណាស់ ៕