ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តែងខ្លួនស្អាត​ប្រុង​ចេញ​ក្រៅ ស្រាប់តែ​ភ្លៀង ពេល​នោះ​គួរ​ធ្វើ​​ម៉េច?

7 ឆ្នាំ មុន

ពេល​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​រួចរាល់​​ សំរាប់​ការ​ចេញ​ទៅ​ដើរ​កម្សាន្ត​ពេល​ល្ងាច​​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​ភ្លាម​ៗ​​នោះមេឃ​ស្រាប់តែ​​ប្រែជា​ពណ៌​ខ្មៅ ហើយ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​។ តើ​អ្នក​គួរ​ធ្វើ​អ្វី​បន្ត​ទៀត? ខាងក្រោម​នេះ ​ជា​សកម្មភាព​ខ្លះ​ៗដែល​ធ្វើ​ឱ្យ​អ្នក​រីករាយ ​ទោះបីជា​មាន​ភ្លៀង​​ក៏​​ដោយ ៖

​ពេល​ដែល​អ្នក​បាន​រៀបចំ​ខ្លួន​រួចរាល់​​ សំរាប់​ការ​ចេញ​ទៅ​ដើរ​កម្សាន្ត​ពេល​ល្ងាច​​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​ភ្លាម​ៗ​​នោះមេឃ​ស្រាប់តែ​​ប្រែជា​ពណ៌​ខ្មៅ ហើយ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង ​។ តើ​អ្នក​គួរ​ធ្វើ​អ្វី​បន្ត​ទៀត? ខាងក្រោម​នេះ ​ជា​សកម្មភាព​ខ្លះ​ៗដែល​ធ្វើ​ឱ្យ​អ្នក​រីករាយ ​ទោះបីជា​មាន​ភ្លៀង​​ក៏​​ដោយ ៖

១-មើល​រឿង​ដែល​អ្នក​ចូល​ចិត្ត
អាកាសធាតុ​មិនល្អ តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ងប់​ចិត្ត ហើយ​វា​ជា​​ពេលវេលា​ ដែល​អ្នក​អាច​ឆ្លៀត​ឱកាស​ធ្វើ​រឿង ​ដែល​អ្នក​មិនសូវ​​បាន​​ធ្វើ ដូច​ជា​ការ​មើល​រឿង​ ដែល​អ្នក​ចូល​ចិត្ត​ ។ វា​ជា​​មធ្យោបាយ​ដ៏​ ​ដើម្បី​បង្វែរ​អារម្មណ៍​របស់​អ្នក​ឲ្យ​ចូល​ចិត្ត​អាកាសធាតុ​ ដែល​មិន​អំណោយផល​នេះ​ ។

២-ការ​ចំអិន​អាហារ
ការ​ចំអិន​អាហារ​នៅ​ល្ងាច ​ដែល​មាន​ភ្លៀង​ធ្លាក់ ​គឺជា​សកម្មភាព​សប្បាយ​មួយ ពីព្រោះ​វា​គឺជា​ពេល​ដែល​អ្នក​អាច​សំរាក​ហើយ​ផ្តល់​អាហារ​ឆ្ងាញ់​មួយ ​ពេល​ដល់​ខ្លួនឯង ​។ ចំពោះ​អ្នក​​ដែល​ចូល​ចិត្ត​ចំអិន​​អាហារ វា​អាច​ជា​ពេលវេលា ​ក្នុង​ការ​ដក​ពិសោធន៍​ស្នាដៃ​អ្នក​ ។

៣-ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក
ជា​ច្រើន​​លើក នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់តែ​ចាស់ ទំនួល​ខុស​ត្រូវ​របស់​យើង​កាន់តែ​ច្រើន ​។ ជីវិត​របស់​យើង​ ក្លាយ​ទៅ​ដំណើរ​ផ្សងព្រេង​ ក្នុង​ការ​ឆ្ពោះទៅ​រក​គោលដៅ​នៃ​ជីវិត ដោយសារ​តែ​ភាព​រវល់​​នេះ យើង​តែងតែ​ភ្លេច​ទំនាក់ទំនង ​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ ។ ចូរ​ទាញ​យកគុណ​​សម្បត្តិ​ពី​ថ្ងៃ ​ដែល​មាន​ភ្លៀង​ធ្លាក់ ហើយ​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​​ម្តាយ​របស់​អ្នក ឆ្លៀតពេល​នេះ ជជែក​លែង​​ជាមួយ​គាត់​ឲ្យ​បាន​យូរ សកម្មភាព​នេះ ​អាច​ក្លាយជា​ការ​ចង​ចាំ​ដ៏​មាន​ន័យ​សំរាប់​អ្នក ​។

៤-ការ​គេង
ពួក​យើង​​ទាំងអស់​គ្នា​ សុទ្ធតែ​ចូល​ចិត្តការ​​គេង វា​ជា​ពេលវេលា​មួយ​ ដែល​អារម្មណ៍​និង​ខ្លួន​របស់​យើង​ពិតជា​​ស្ថិត​ក្នុង​ភាព​សុខសាន្ត​ ។​ ពួក​យើង​រស់​ក្នុង​ពិភពលោក​មួយ​​ដែល​រវល់​ជា​​និច្ច ហើយ​ការ​គេង​ក្លាយជា​រឿង​ ដែល​យើង​មិន​យកចិត្តទុកដាក់​។ ការ​ឆ្លៀតពេល​គេង​នៅ​ថ្ងៃ​ ដែល​មាន​ភ្លៀង​ធ្លាក់ អាច​ធ្វើ​ឲ្យ​ការ​គេង​​របស់​អ្នក​ស្ងប់​ស្រួល​ជាង​ពេល​ធម្មតា​ ។​ ចូរ​បិទ​ភ្នែក​ហើយ​ ឆ្ពោះទៅ​រក​សុបិន្តដ៏​ល្អ​របស់​អ្នក ​។