ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ម្នាក់​កែស​ម្ជ​ស្ស​ច្រមុះ​ជួប​បញ្ហា ​ខកចិត្តប្តឹង​មណ្ឌល​កែស​ម្ជ​ស្ស «​ផ្ការំដួល​»

2 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ឆែកឆេរ​និង​ត្រួតពិនិត្យ​នៅ​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​មួយ​កន្លែង​មាន​យីហោ​«​ផ្ការំដួល​» តាម​កន្លង​មក​ហើយ​មាន​បញ្ហា តែ​មជ្ឈមណ្ឌល​នេះ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ឆែកឆេរ​និង​ត្រួតពិនិត្យ​នៅ​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​មួយ​កន្លែង​មាន​យីហោ​«​ផ្ការំដួល​» តាម​កន្លង​មក​ហើយ​មាន​បញ្ហា តែ​មជ្ឈមណ្ឌល​នេះ​មិន​ទទួលខុសត្រូវ ។ ការ​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៧​យប់ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ ទើប​រួចរាល់ ដែល​ម​ជ្ឈ​មណ្ឌល​កែ​សម្ផស្ស​ខាងលើ​ស្ថិត នៅ​តាម​ផ្លូវ​លេខ​R៨ តំបន់​បឹង​កក់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​ឧកញ៉ា​ម្នាក់​ដែល​បាន​មក​ធ្វើ​ច្រមុះ​ហើយ​ខុស​បច្ចេកទេស ក៏​អា​លែរ​ហ្ស៊ី​និង​បាន​ទៅ​ព្យាបាល​រហូត​ដល់​ប្រទេស​ថៃ​ទើបបាន​ធូរស្បើយ ។

សូម​បញ្ជាក់​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​ដែរ គេ​ឃើញ​មាន​វត្តមាន​មេធាវី​ជា​ច្រើន​រូប បាន​ទៅ​ដល់ទី​តាំង​ត្រួតពិនិត្យ​នេះ ដើម្បី​ធានា​ខ្លួន​អ្នកបម្រើ​ការ​ទាំងអស់​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​នោះ ហើយដោយ​សារ​មានការ​មិន​ឯកភាព​គ្នា ទើប​មានការ​ពន្យារពេល​ក្នុង​ការ​បន្ត​នីតិវិធី ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​ត្រួតពិនិត្យ​អស់​រយៈពេល​ប្រមាណ​១២​ម៉ោង ក៏​មានការ​សម្រប​សម្រួល​គ្នា​រវាង​កម្លាំង​នគរបាល​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​មេធាវី ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​តែ​ចំនួន​៤​នាក់​(​ប្រុស​២​នាក់​) ជា​ជន​ជាតិ​ចិន​ដែល​ជា​ពេទ្យ​និង​ជំនួយការ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​សាកសួរ ។

ដោយឡែក អ្នកបម្រើ​ការ​ជា​ស្ត្រី​ជាង​១០​នាក់​ទៀត​ដែល​ជា​ជនជាតិ​ខ្មែរ ត្រូវ​បាន​ក្រុម​មេធា​វី​ធ្វើការ​ធានា​ឲ្យ​ស្នាក់​នៅ​ទីតាំង​មជ្ឈ​មណ្ឌល​កែ​សម្ផស្ស​ខាងលើ​ជា​បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃស្អែក​(៦ មក​រា​)​ទៀត ។ ចំពោះ​លទ្ធផល​បែប​ណា​នោះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ