ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ល្ងាច​នេះ​ស្រុក​២​ក្នុង​ខេត្តរតនគិរី ទទួល​រង​នូវ​ខ្យល់​កន្ត្រាក់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។

ខេត្តរតនគិរី ៖ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។ បណ្តាល​ឱ្យ​ខូចខាត​លំនៅ​ឋាន ចំនួន​២៤​ខ្នង និង​រលំ​ទាំងស្រុង​២​ខ្នង បណ្តាល​ឱ្យ​មាន​មនុស្ស​៣​នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ភ្លៀង​ខ្យល់​កន្ត្រាក់​នេះ​ប៉ះពាល់​ស្រុក​ចំនួន​ពីរ​ស្រុក​បរ​កែវ និង​ស្រុក​កូន​មុំ​។ ក្នុង​នោះ​មាននៅ​ភូមិ​ជ្រុង​ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខូច​ផ្ទះ​ចំនួន​១៩​ខ្នង​(​រលំ​ខូច​ទាំងស្រុង​២​ខ្នង​) របួស​៣​នាក់ និង​នៅ​ឃុំ​តឺ​ន ស្រុក​កូន​មុំ ប៉ើង​ដំបូលផ្ទះ​ចំនួន​៥​ខ្នង ។ ជនរ​គ្រោះ​ធ្ងន់ធ្ងរ​នោះ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​។ អាជ្ញាធរ​ស្រុក និង​ខេត្ត​ក៏​បាន​ចុះ​អន្តរាគមន៍​នាំ​យក​អំណោយ​និង​សម្ភារ​ជា​ច្រើន​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​ផង​ដែរ​៕