ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ត ប្រើគ្រឿងចក្រ ជីកកកាយភ្នំ ​២កន្លែង​ជាប់គ្នា ដើម្បីក្រាលធ្វើផ្លូវកៅស៊ូ ប្រវែង ៤៥គីឡូម៉ែត្រ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​៖ រហូតមកដល់ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីកសាងផ្លូវ ដែលមានប្រវែង ៤៥គីឡូម៉ែត្រ ចាប់ពី​ចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់…

ខេត្តប៉ៃលិន​៖ រហូតមកដល់ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីកសាងផ្លូវ ដែលមានប្រវែង ៤៥គីឡូម៉ែត្រ ចាប់ពី​ចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ផ្សារឃែរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងបន្តទៅជាប់នឹងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចសួស្តី ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រដ្ឋបាល​ខេត្តប៉ៃលិន បានសម្រេចយកគ្រឿងចក្រជីកកកាយដីភ្នំចំនួនពីកន្លែង ស្ថិតនៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពព័ត៌មាន បានឱ្យដឹងថា ​ដោយសារតែការកសាងផ្លូវថ្មី ត្រូវការដីចាក់បំពេញឱ្យខ្ពស់ស្មើ តាមស្តង់ដារ ទើបរដ្ឋបាល​ខេត្តប៉ៃលិន បានសម្រេចឱ្យក្រុមការងារខេត្ត យកគ្រឿងចក្រទៅជីកកកាយដី​ភ្នំចំនួនពីរកន្លែងនៅក្បែរផ្លូវ យកទៅចាក់តាមផ្លូវ និងកិនពង្រាបឱ្យខ្ពស់ស្មើគ្នា ងាយស្រួលក្នុងការក្រាល កៅស៊ូ។

ប្រភពបន្តទៀតថា គម្រោងផ្លូវថ្នល់ ៤៥ម៉ែត្រនេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីក​រាយ ក្នុងការដឹកកសិផលយក​ទៅលក់បានទាន់ពេលវេលា។

ចំណែកលោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងថា ​រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចឱ្យក្រុមការងារយកគ្រឿង ចក្រទៅជីកកកាយដីភ្នំចំនួន២កន្លែងខាងលើ ដើម្បីយកទៅ​ក្រាលធ្វើផ្លូវ ព្រោះនេះជាការធ្វើផ្លូវថ្មី មាន កន្លែងខ្លះទាប មិនអាចរកដីកន្លែងផ្សេង ចាក់បំពេញបាន ទើបសម្រេចយកភ្នំទាំងពីរ​កន្លែងនេះតែម្តង៕ ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ