ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដេញ​​រថយន្ត​មួយនេះ ឡើងផ្អើល​គេផ្អើល​ឯង

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​ប៉ូលិស​បាន​​ធ្វើការ​ប្រ​ដេញ​តាមរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​ត្រង់​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង ក្នុងភូមិ​ក្បាលដំរី សង្កាត់​

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​ប៉ូលិស​បាន​​ធ្វើការ​ប្រ​ដេញ​តាមរថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​ត្រង់​ចំណុច​មុខ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប រហូត​ដល់​ចំណុច​មុខ​វត្ត ​«​អង្គ​បឹង​ចក​» ស្ថិត​ក្នុងភូមិ​ក្បាលដំរី ក្នុង​សង្កាត់​កំ​បូល ទើប​រថយន្ត​នោះ​​អស់​ប្រេង​រលត់ ​ហើយ​ត្រូវ​អ្នក​​បើក​បរ​បាន​​ចុះ​រត់​គេច​បាត់ បន្សល់​ទុក​តែ​ព្រូ​រថយន្ត​ម្នាក់​ ក៏​ត្រូវ​ឃាត់​​ជាប់ ។

ជំហាន​ដំបូង ព្រូ​រថយន្ត​ខាងលើ មិន​ត្រូវ​ស្គាល់ឈ្មោះ​ទេ ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-3406 ជិះ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ។ មុន​ពេល​កើតហេតុ កម្លាំង​ប៉ូលិស​ធ្វើការ​ហៅ​កាក់​ឱ្យ​ឈប់ ដើម្បី​ណែនាំ​ឱ្យ​ពាក់​ខ្សែ​ក្រវាត់ ។ ស្រាប់​តែ​​​រថយន្ត​នោះ​មិន​ព្រម​ឈប់ ​ហើយ​បាន​​ព្យាយាម​​ជិះ​​គេច ហាក់ដូចជា​មិន​ចង់ឱ្យ​ដឹង​ពី​បទល្មើស​អ្វីមួយ ក៏​ត្រូវ​កម្លាំង​ធ្វើការ​ប្រដេញ​តាម​​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង ។