ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រេង​គេ​…​កម្ម​យើង

7 ឆ្នាំ មុន

តាម​ប្រពៃណី​របស់​ខ្មែរ​យើង បញ្ហា​អបិយ​ជំនឿ​…​មិន​អាច​បោះបង់​…​ឬ​មិន​អាច​លុប​បំបាត់​បាន​ឡើយ​…​ជួនកាល​ក៏​ជា​វត្ថុ​ស័ក្តិសិទ្ធិ
មួយ​ដែរ​…​ដែល​អាច​និយាយ​បាន​ថា

តាម​ប្រពៃណី​របស់​ខ្មែរ​យើង បញ្ហា​អបិយ​ជំនឿ​…​មិន​អាច​បោះបង់​…​ឬ​មិន​អាច​លុប​បំបាត់​បាន​ឡើយ​…​ជួនកាល​ក៏​ជា​វត្ថុ​ស័ក្តិសិទ្ធិ
មួយ​ដែរ​…​ដែល​អាច​និយាយ​បាន​ថា ជា​ចំណី​អារម្មណ៍ ។

អ្នកមាន​កំហុស​…​ឬ​អ្នកមាន​ទុក្ខទោស​…​ដល់​ពេល​ទាល់ច្រក ទាល់​តម្រិះ​…​មុជ​មិន​បាន​ជ្រៅ ទៅ​មិន​បាន​ឆ្ងាយ​…​ក៏​ស្វែងរក​អបិយ​ជំនឿ​…​អំពាវនាវ​រក​វត្ថុ​ស័ក្តិសិទ្ធិ​…​បួង​សូ​ង​អស់​ទេវតា​…​អា​រុក្ខ អារក្ខ អ្នកតា​…​ឋាន​លើ ឋាន​ក្រោម​…​លើ​មេឃ លើ​ដី តាំងពី​ព្រៃ​ភ្នំ​ក្រំ​ថ្ម ដែល​មនុស្សលោក​មើល​មិនឃើញ​នោះ​ឱ្យ
ជួយ​…​។ មិន​ត្រឹមតែ​ឱ្យ​ជួយ​ខ្លួនឯង​ទេ​…​ថែម​ទាំង​ឱ្យ​ជួយ​កំចាត់​បង់​សត្រូវ​របស់​ខ្លួន​ទៀត ។​ល​។

ជំនឿ​អបិយ​ទាំងឡាយ​នេះ​…​ស័ក្តិសិទ្ធិ ឬ​មិន​សមប្រកប​គ្មាន​អ្នក​ណា​ដឹង​ទេ ! ប៉ុន្តែ​អាច​បានដឹង​ថា វា​គ្រាន់តែ​ជា​ចំណី​អារម្មណ៍​របស់​អ្នក​ធ្វើ​…​អ្នក​បួងសួង​ប៉ុណ្ណោះ ។ ក្រោយ​ពេល​បាន​ប្រារព្ធ​ពិធីបួងសួង​…​មើលឃើញ​ថា បាន​កំដរ​ឱ្យ​អារម្មណ៍​របស់​ខ្លួន​ភ្លឺស្វាង​…​ស្រឡះ​មុខ​ស្រឡះ​មាត់​បាន​មួយ​គ្រា​ៗ…​បាន​ស្រណុក​មុខ ស្រណុក​ភ្នែក​នៅ​ពេល​ដែល​បិទ​…​ប៉ុន្តែ​ចិត្ត​នៅ​តែ​ពិបាក​ដដែល !…

ហេ ! ហេ !
មនុស្ស​យើង​ខ្លះ​នោះ ពេល​រស់នៅ​បាន​ប្រព្រឹត្ត​អំពើអាក្រក់​…​អាក្រក់​ហើយ​អាក្រក់​ទៀត​មិន​ព្រម​រាង​…​ដល់​ពេល​មានទុក្ខ មានទោស​…​រត់​ទៅ​បន់អ្នកតា​…​ទីបំផុត​ទុក្ខ​និង​ទោស​នៅ​តាម​ជាប់​អង្គ​ប្រាណ​ដដែល​…​មិន​ខុស​ពី​ពាក្យ​ព្រះពុទ្ធ​អង្គ​បាន​ចែង​ថា ធ្វើបុណ្យ​បាន​បុណ្យ​…​ធ្វើបាប​បាន​បាប​ឡើយ​…​។

ធ្វើបុណ្យ​ច្រើន​ពូន​ទុក​ម្តុំ​…​ធ្វើបាប​ច្រើន​ក៏​ពូន​ទុក​ម្តុំ​ដែរ​…​វា​ទាល់តែ​អស់​បាប ទើប​បុណ្យ​នោះ​មក​ជួយ​វិញ​…​ឬ​បុណ្យ​នោះ​អស់​ទៅ​ទើប​បាប​មក​ជំនួស​វិញ ។
ប្រ​សិន​ពិត​ដូច្នោះ​មែន​…​កុំ​ធ្វើបាប​ច្រើន​ពេក​…​កុំ​ប្រព្រឹត្ត​ខុសច្បាប់​ច្រើន​ពេក​…​ធ្វើ​តែ​អំពើ​ល្អ​ទៅ​…​បុណ្យ​វា​កើត​មាន​មក​ឯង​ៗ…​លែង​រស់នៅ​ដូច​កង្កែប​ក្នុង​អណ្តូង​ទៀត​ហើយ​…​ឱ ! ប៉ា​អា​សុ​ខៃ​អើយ​…

បុគ្គល​ខ្លះ​មានទុក្ខ​មានទោស​ម្នាក់ឯង​…​រស់នៅ​មិន​សុខ​ទេ​…​បាន​ត្រកង​អ្នក​ដទៃ​ឱ្យ​ចូលរួម​ចំណែក​ទុក្ខទោស​របស់​ខ្លួន​ទៀត​…
មាន​មាគ៌ា​តែ​មួយ​គត់​…​ខំ​ធ្វើ​ល្អ​…​ព្យាយាម​បន់អ្នកតា​នៅ​រស់​…​អ្នកតា​ដែល​នៅ​រស់​ឬ​ជា​អ្នកតា​ដែល​មាន​អំណាច​…​ជះ​ទឹក​ស្អាត​ច្រើន​កន្ថោរ​ទៅ​…​រឿង​អី​មិន​ទទឹក ?

ប្រ​សិន​ជះ​ទឹកនោម ទឹក​សំអុយ​ដាក់​អ្នកតា​បែប​នេះ​…​ទ្រាំ​តាម​កម្ម​ទៅ​មួយ​ជីវិត​…​ធ្វើ​ម៉េច​ព្រេង​គេ​…​កម្ម​យើង វា​អីចឹង​ហើយ​…
ហេ ! ហេ !
               អា​ឡេវ