ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​មាន​បំណង​បង្កើត​មូលដ្ឋាន​មួយ​នៅ​ភព​ព្រះ​ចន្ទ​អាច​ទទួល​មនុស្ស​12​នាក់

7 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បាន​រៀបចំ​គម្រោង​បង្កើត​មូលដ្ឋាន​មួយ​នៅ​ភព​ព្រះ​ចន្ទ​ដែល​អាច​ទទួល​មនុស្ស​រហូត​ដល់​១២​នាក់​ដំណាលគ្នា ។ ការ​ជ្រើសរើស​ទីកន្លែង

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បាន​រៀបចំ​គម្រោង​បង្កើត​មូលដ្ឋាន​មួយ​នៅ​ភព​ព្រះ​ចន្ទ​ដែល​អាច​ទទួល​មនុស្ស​រហូត​ដល់​១២​នាក់​ដំណាលគ្នា ។ ការ​ជ្រើសរើស​ទីកន្លែង​សម្រាប់​កសាង​មូលដ្ឋាន​នេះ​កំពុងធ្វើការ​សិក្សា ។

វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​លេខ​៨៨​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSK OSMOS ទទួល​បន្ទុក​កម្មវិធី​អវកាស​ស៊ី​វិល​រុ​ស្ស៊ី​បច្ចុប្បន្ន​កំពុង​រៀបចំ​គម្រោង​បង្កើត​មូលដ្ឋាន​លើ​ភព​ព្រះ​ចន្ទ​នេះ ។ ទោះបី​ពួក​អ្នក​ស្រាវជ្រាវ​នៅ​ពុំ​ទាន់​ជ្រើសរើស​កន្លែង​ពិតប្រាកដ​នៃ​ការ​កសាង​មូលដ្ឋាន​នៅ​ភព​ព្រះ​ចន្ទ តែ​ពួក​គេ​ភាគច្រើន​យល់​ថា មូលដ្ឋាន​នេះ​នឹង​កសាង​នៅ​ក្នុង​រង្វង់​ប៉ូ​ល​ខាងត្បូង​នៃ​ភព​ព្រះ​ចន្ទ ។ មូលដ្ឋាន​នេះ​អាច​ទទួល​មនុស្ស​រហូត​ដល់​១២​នាក់​ដំណាលគ្នា ។ គេ​ត្រូវ​ជ្រើសរើស​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការ​ចុះ​ចត​នៃ​បណ្តា​យានអវកាស​មាន​មនុស្ស​ជិះ និង​បណ្តា​យានអវកាស​កា​ហ្គោ ។

ក្រុមហ៊ុន ROSKOSMOS កំណត់​ទិស​ដៅ​បង្កើត​នា​ពាក់កណ្តាល​សតវត្ស​នេះ​នូវ​មូលដ្ឋាន​មាន​មនុស្ស​ស្នាក់​មួយ​លើ​ភព​ព្រះ​ចន្ទ ព្រមទាំង​ទីលាន​សាកល្បង​មួយ​ដែល​គេ​អាច​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​របស់​ផ្កាយ​រណប​ផែនដី ៕