ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ត្រូវ​ហ៊ាន​ផ្តល់​ថ្នាំ​ល្វីង​​ដល់​មន្ត្រី​ ដែល​មាន​ជំងឺ​វិជ្ជាជីវៈធ្ងន់​ធ្ងរ

7 ឆ្នាំ មុន

រដ្ឋាភិបាល​​កំពុង​តែ​ធ្វើ​កំណែទម្រង់​ ដើម្បី​បង្កើន​ប្រ​សិ​ទ្ធ​ភាព​សេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​។ នេះ​គឺជា​ឆ​ន្ទៈ​​នយោបាយ​មួយ​ ដែល​ត្រូវ​តែ​ទទួល​បានការ​គាំទ្រ​ ។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​កំណែទម្រង់​នេះ វា​ត្រូវការ​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​​ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​ថ្នាំ​ល្វីង​​ដល់​មន្ត្រី​ ដែល​ខិលខូច​ និង​បរាជ័យ​​ នៅ​ក្នុង​ការ​បម្រើប្រជាជន​កម្ពុជា​ ។

រដ្ឋាភិបាល​​កំពុង​តែ​ធ្វើ​កំណែទម្រង់​ ដើម្បី​បង្កើន​ប្រ​សិ​ទ្ធ​ភាព​សេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​។ នេះ​គឺជា​ឆ​ន្ទៈ​​នយោបាយ​មួយ​ ដែល​ត្រូវ​តែ​ទទួល​បានការ​គាំទ្រ​ ។ ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​កំណែទម្រង់​នេះ វា​ត្រូវការ​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​​ផង​ដែរ​ នៅ​ក្នុង​ការ​ផ្តល់​ថ្នាំ​ល្វីង​​ដល់​មន្ត្រី​ ដែល​ខិលខូច​ និង​បរាជ័យ​​ នៅ​ក្នុង​ការ​បម្រើប្រជាជន​កម្ពុជា​ ។

នៅ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​​ចេះ​តែ​មានការ​រីក​ចម្រើន​ទៅ​មុខ ប្រជាជន​កម្ពុជា ​ក៏​កាន់តែ​ចង់បាន​ជីវភាព​កាន់តែ​ប្រសើរ​ និង​ការ​រស់​នៅ​ពោរពេញ​ទៅ​ដោយ​សុភមង្គល ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ ប្រជាជន​នៅ​តែ​មានការ​រអ៊ូ​ច្រើន ​ចំពោះ​សេវា​សាធា
​រណ​: ​ដូច​ជា​សេវា​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ សេវាកម្ម​ធ្វើ​លិខិត​ស្នាម​តាម​មូលដ្ឋាន​។​ល​។​ និង​។​ល​។

វា​ជា​ការ​ពិត​ណាស់​ថា​ មាន​មន្ត្រី​មួយ​ចំនួន​បាន​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ សម​នឹង​ទទួល​បានការ​លើកទឹកចិត្ត​។ ប៉ុន្តែ​គេ​ក៏​ត្រូវ​តែ​ទទួលស្គាល់​ថា ​មាន​មន្ត្រី​ខ្លះ​ទៀត​ខិលខូច​ ហើយ​មិន​ផ្តល់​សេវា​ដល់​ប្រជាជន​តាម​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ឡើយ​ ។ មន្ត្រី​ទាំងនេះ​បាន​ធ្វើ​អោយ​ខូច​ឈ្មោះ​ដល់​រដ្ឋាភិបាល​ទាំងមូល​។

នៅ​ក្នុង​ដំណាក់​កាល ដែល​រដ្ឋាភិបាល​កំពុង​តែ​បំពេញការងារ​ដើម្បី​បង្កើន​ប្រ​សិ​ទ្ធ​ភាព​សេវា​ជូន​ដល់​ប្រជាជន​នោះ រដ្ឋាភិបាល​ដាច់​ខាត​ ត្រូវ​តែ​មាន​វិធានការ​ដ៏​ច្បាស់លាស់ ​ដើម្បី​ព្យាបាល​ជំងឺ​វិជ្ជាជីវ​:​ទាំងឡាយ​ ដែល​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​ទាំង​មូល​។ មិន​ថា​ មន្ត្រី​តូច​ ឬ​មន្ត្រី​ធំ​ឡើយ​ ពួក​គេ​ត្រូវ​តែ​ទទួល​ថ្នាំ​ល្វីង​ ដើម្បី​ព្យ​បាល​ជំងឺ​វិជ្ជាជីវ​:​ដ៏​​រ៉ាំរ៉ៃ​ និង​ធ្ងន់ធ្ងរ​ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេចក្តីសុខ​របស់​ប្រជាជន​ និង​កិត្តិយស​របស់​រដ្ឋាភិបាល​ទាំងមូល ​។

ការ​ខកខាន​ណាមួយ​ នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ នៅ​ក្នុង​ចំណោម​មន្ត្រី​ខិ​ច​ខូច​នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​ពិបាក​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ជន​ដែល​សមតែ​ទទួល​បានការ​រស់នៅ​កាន់តែ​សមរម្យ កាន់តែ​មាន​សេចក្តីសុខ និង កាន់តែ​សប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ ។

នៅ​ពេល​ដែល​រដ្ឋ​អាច​ផ្តល់​សេវាកម្ម​ ប្រកបដោយ​គុណភាព​ជូន​ប្រជាជន​ហើយ​​នោះ ប្រជាជន​ទាំងអស់​ នឹង​មាន​ភាព​កក់ក្តៅ​ហើយ​ជា​​ត្រឡប់​មក​វិញ ពួក​គេ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល ​និង​គណបក្សកាន់អំណាច​ ៕