ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solf Tennis បញ្ជូន​អត្ត​ព​លិ​ក​17​រូប​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ Solf Tennis នៅ​​យប់​ថ្ងៃ​ទី​២១ មិថុនា នេះ នឹង​​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​សរុប​២៣​នាក់ ក្នុង​នោះ​អត្ត​ព​លិ​ក​១៧​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ 2nd Tour Solf Tennis Championship

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ Solf Tennis នៅ​​យប់​ថ្ងៃ​ទី​២១ មិថុនា នេះ នឹង​​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​សរុប​២៣​នាក់ ក្នុង​នោះ​អត្ត​ព​លិ​ក​១៧​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ 2nd Tour Solf Tennis Championship នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក ជា ប៊ុ​ន​ហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​Solf Tennis ដែល​បាន​ដឹកនាំ​ប្រតិភូ​កីឡា​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​សហព័ន្ធ​កីឡា​Solf Tennis បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​លើក​ទី​១ កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៧​ ក្នុង​នោះ​មេដាយ​ប្រាក់​១​គ្រឿង និង​សំ​រឺ​ទ្ធ​៦​គ្រឿង ។ ដោយឡែក​ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​១២​នាក់ កីឡា​ការិនី​៥​នាក់ បូក​រួម​ទាំង​ប្រតិភូ គ្រូបង្វឹក​ទៀត​ផង​នោះ​សរុប​ទាំងអស់​២៣​នាក់ ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញពី​ប្រទេស​កម្ពុជា នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ មិថុនា នេះ ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​លើ​វិញ្ញាសា ប្រកួត​ជា​ក្រុម​បុរស​នារី​ឯកត្តជន​បុរស​-​នារី​និង​ការ​ប្រកួត​លើ​វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៥​ឆ្នាំ ១៨​ឆ្នាំ និង​២១​ឆ្នាំ​ឡើង ។ ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ទៀត គឺ​បានការ​ជួយ​ឧបត្ថម្ភ​ថវិកា​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ៤.០០០​ដុល្លារ សម្ដេច​ក្រឡាហោម ស ខេ​ង ៤.០០០​ដុល្លារ ក្រៅពី​នោះ​គឺ​បានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​មួយ​ចំនួន ។ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ទាំង​១៧​រូប​នេះ មាន​កីឡាករ​មក​ពី​ក្រសួងការពារជាតិ​តែ​២​រូប​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធសឹងតែ​ជា​កីឡា​ករ​របស់​ក្រសួងមហាផ្ទៃ​ទាំងអស់ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​លើក​នេះ សង្ឃឹម​រកបាន​មេដាយ​ច្រើន​ជាង​មុន ព្រោះថា ឆ្លងកាត់​ការ​ប្រកួត​លើក​ទី​១ ​កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាងច្រើន ម្យ៉ាងវិញទៀត​ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​មកនេះ កីឡាករ​-​កីឡាការិនី​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​។ Solf Tennis ក៏​ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ក្នុង​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ​ដែរ ៕