ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ញឹក ប៊ុ​ន​ឆៃ ជំរុញ​ឲ្យ CPP​និង​CNRP ចូល​តុ​ចរចា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​មាន​ប្រសាសន៍​ដោយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចូល​តុ​ចរចា​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​មាន​ប្រសាសន៍​ដោយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចូល​តុ​ចរចា​ឡើង​វិញ បើ​មិន​ដូច្នោះ​ស្ថានការណ៍​នយោបាយ​នឹង​កាន់តែ​តានតឹង​ធ្ងន់ធ្ងរ ។

បើ​តាម​អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​នៅ​ភូមិ​គ្រឹះ​លោក​នៅ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦​នេះ ស្ថានការណ៍​នយោបាយ​តានតឹង​មិន​អាច​ដោះស្រាយ​បាន ក៍​ព្រោះតែ CPP និង CNRP គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ស ។

គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៥២​នាទី​ព្រឹក​ថ្ងៃ​អង្គារ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​អ្នកនាំពាក្យ CPP និង CNRP ជុំវិញ​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុ​ន​ឆៃ​ខាងលើ​នេះ ៕