ដំរី១ក្បាលនៅប្រទេសស៊ីមបាវ៉េ បានទទួលការព្យាបាលពីក្រុមអ្នកអភិរក្សបន្ទាប់ពីវាត្រូវព្រានព្រៃបាញ់ចំក្បាលកាលពីពេល ថ្មីៗកន្លងមក ។
ដំរីនោះប្រទះឃើញដោយបសុពេទ្យនៅក្នុងសួន ។ វានៅតែរស់រានមានជីវិត ទោះបីជាមានគ្រាប់កាំភ្លើងបាញ់ចំកណ្តាលក្បាលក៏ដោយ។ ដំរីនោះមានឈ្មោះថា «អាសង្ហា» ។
វេជ្ជបណ្ឌិតលោកស្រីលីសា ម៉ារ៉ាប៊ីនី ប្រាប់ BBC ថា «អាសង្ហា» ត្រូវបានជួយសង្គ្រោះដោយចាក់ថ្នាំបំបាត់ការឈឺចាប់ថតកាំរស្មីអុិច និងបានយកក្បាលគ្រាប់កាំភ្លើងចេញដោយសុវត្ថិភាព។
«អាសង្ហា» ប្រហែលជាមានអាយុ២៥ឆ្នាំ ហើយវាទាមទារឱ្យមានការព្យាបាលបន្ថែមទៀតដើម្បីធានាថាវាអាចរស់នៅបានយូរអង្វែង។
បើសិនជាគ្រាប់កាំភ្លើងរំកិលចុះក្រោមតែប៉ុន្មានសង្ទីម៉ែត្រប៉ុណ្ណោះវានឹងចូលក្នុងខួរក្បាលរបស់អាសង្ហាតែម្តង ខណៈស្មារបស់វាក៏រងរបួសដែរ ៕
ចែករំលែកព័តមាននេះ