ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៥ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
-​កងទ័ព​ប្រទេស​កា​ណា​ដា និង​ចក្រភពអង់គ្លេស​បាន​រំដោះប្រទេស​ហុ​ល្លង់ និងប្រទេស​ដា​ណឺ​ម៉ាក ចេញពី​ការ​គ្រប់គ្រង​របស់ កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ហើយ​ពេល​នោះក៏​មាន​កងទ័ព​អា​ល្លឺ​ម៉​ង់​ចុះចាញ់​ផង​ដែរ ។
-​មានការ​បះបោរ​កើតឡើង​ប្រឆាំង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​គ្រប់គ្រង​ប្រទេសឆេ​កូ​ស្លូ​វ៉ា​គី ក្នុង​ទីក្រុង​ប្រា​គ ។
– ​កងទ័ព​សហរដ្ឋអាមេរិក​បាន​រំដោះ​ជំរំម៉ូ​ថូ​សេន ក្នុង​ប្រទេស​អូ​ទ្រី​ស ធ្វើ​ឱ្យ​មាន​អ្នកស្លា.ប់​ពី​១២២.៧៦៦​នាក់​ទៅ​៣២០.០០០នាក់​ក្រោម​ស្នាដៃ​របស់ ​កងទ័ព​អា​ល្លឺ​ម៉​ង់ ។
-​ប្រធានាធិបតី​អា​ល្លឺ​ម៉​ង់​ថ្មី​ក្រោយ​អា​ដុលហ៊ី​ទ្លែ​រ ដែល​បាន​សំលាប់​ខ្លួន​នោះ បាន​ចេញបញ្ជា​ឱ្យ​នាវាមុជទឹក U-boats ទាំងអស់លុប​ចោលការ​វាយប្រហារ​ក្នុង​ប្រតិបត្ដិការនានា និង​ត្រូវ​ត្រឡប់​ចូល​មូលដ្ឋាន​របស់​ខ្លួនវិញ​។

ឆ្នាំ​១២៦០
-​គូ​ប្លៃ​ខាន់បាន​ក្លាយជា​ស្ដេច​នៃ​អាណា ចក្រ​ម៉ុង​ហ្គោ​ល ។
ឆ្នាំ​១៦៤០
-​ស្ដេច​ឆាល​ទី​១​នៃ​ប្រទេស​អង់គ្លេសបានរំលាយ​សភា​ដែល​មាន​អាយុ​ទើបតែ​៣សបា្ដហ៍ ព្រោះតែ​ព្រះ​អង្គ​ទាមទារ​ប្រាក់​ផ្ដល់ឱ្យ​កងទ័ព​របស់​ព្រះ​អង្គ​ដើម្បី​ប្រឆាំង​នឹង ប្រទេស​ស្កុ​តឡែ​នពី​សភា​មិន​បាន ។
ឆ្នាំ​១៧៦២
-​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ព្រុស បានចុះហត្ថលេខា​លើ​សន្ធិសញា​ប៉េ​ទែ​រ​ស្បួ​ក ដើម្បី​បញ្ចប់សង្គ្រាម​ដែល​មាន​រយៈពេល​៧ ឆ្នាំ​មក​ហើយ​នោះ ។
-​នាង​ម៉ា​រី ឌិ​ក​សុ​ន​គី បាន​ក្លាយជា​ស្ដ្រីអា​មេ​រិ​ក​ទី​១​ដែល​បាន​រក​ឃើញ​វិធីសាស្ដ្រត្បាញ​ដោយ​ប្រើ​សរសៃអំបោះ ឬ​សរសៃសូត្រ ។
ឆ្នាំ​១៨០៩
-​រដ្ឋ​កាន​តុ​ន ដែល​ស្ថិត​នៅ​ភាគ​ខាងជើងប្រទេស​ស្វ៊ីសបាន​ច្រានចោល​សញ្ជាតិ​របស់ជនជាតិ​ជ្វី​ហ្វ​ដែល​សុំ​ប្ដូរ​សញ្ជាតិ ។
ឆ្នាំ​១៨២១
-​ព្រះ​ចៅ​អធិរាជ​ណា​ប៉ូ​ឡេ​អុងបូ​ណាប៉ាត បាន​សោយ​ទិវង្គត​នៅ​លើ​កោះ​សាំងហេ​ឡេ​ណា ពេល​ព្រះ​អង្គ​ត្រូវ​គេ​និរទេស  បច្ចុប្បន្ន​ជា​ដែន​កោះ​របស់​ប្រទេស​អង់គ្លេស​។
ឆ្នាំ​១៨៣៥
-​ផ្លូវ​រថភ្លើង​ទី​១​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ត្រូវ​បានបើក​នៅ​ក្នុង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ករ​វាង​ទីក្រុងប្រ៊ុ​ច​សែ​ល និង​ទីក្រុង​មេ​ឆេ​ឡេ​ន​។
ឆ្នាំ​១៨៦៥
-​មាន​ករណី​ប្លន់​រថភ្លើង​ទី​១​នៅ​សហរដ្ឋអា​មេ​រិ​ក ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ ។
ឆ្នាំ​១៩១៦
-​កងទ័ព​សហរដ្ឋអាមេរិក​បាន​ចូល​ឈ្លា​នពាន​សាធារណរដ្ឋ​ដូ​មី​នី​កែន ។
ឆ្នាំ​១៩២១
-​នាង​កូ​កូ ឆា​ណែ​ល ដែល​ជា​តារា​បង្ហាញម៉ូ​ដ​របស់​ប្រទេស​បារាំង បាន​បង្កើត​ទឹកអប់ ម៉ាក Chanel No.5 ហើយ​ម៉ាក​នេះមាន ភាព​ល្បីល្បាញ​រហូត​ដល់​បច្ចុប្បន្ន​។
ឆ្នាំ​១៩២៥
-​រដ្ឋាភិបាល​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ប្រកាស​ថា យក​ភាសា​អាហ្វ្រិក​កាអាន​ជា​ភាសាផ្លូវការ​របស់​ប្រទេស ។
ឆ្នាំ​១៩៣៦
-​កងទ័ព​ប្រទេស​អ៊ី​តា​លី​បាន​ចូល​កាន់កាប់​រដ្ឋធានី អា​ឌី​សអា​បា​បារបស់​ប្រទេស​អេត្យូ​ពី ។
ឆ្នាំ​១៩៤១
-​ព្រះ​ចៅ​អធិរាជ​ហេ​ល សេ​ឡាស​ស៊ី បានយាង​និវត្ដន៍​ចូល​ទីក្រុង​អា​ឌី​ស អា​បា​បា ដែលជា​រដ្ឋធានី​របស់​ប្រទេស​អេ​ត្យូ​ពី​វិញ ហើយ ប្រទេស​នេះ​ក៏​បាន​រៀបចំ​ពិធី​ជា​ថ្ងៃ​រំដោះ ឬថ្ងៃ​ជោគជ័យ​របស់​អ្នក​ស្នេហា​ជាតិ ។
ឆ្នាំ​១៩៤៥
-​កងទ័ព​ប្រទេស​កា​ណា​ដា និង​ចក្រភពអង់គ្លេស​បាន​រំដោះប្រទេស​ហុ​ល្លង់ និងប្រទេស​ដា​ណឺ​ម៉ាក ចេញពី​ការ​គ្រប់គ្រង​របស់ កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ហើយ​ពេល​នោះក៏​មាន​កងទ័ព​អា​ល្លឺ​ម៉​ង់​ចុះចាញ់​ផង​ដែរ ។
-​មានការ​បះបោរ​កើតឡើង​ប្រឆាំង​កងទ័ព​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​គ្រប់គ្រង​ប្រទេសឆេ​កូ​ស្លូ​វ៉ា​គី ក្នុង​ទីក្រុង​ប្រា​គ ។
-​កងទ័ព​សហរដ្ឋអាមេរិក​បាន​រំដោះ​ជំរំម៉ូ​ថូ​សេន ក្នុង​ប្រទេស​អូ​ទ្រី​ស ធ្វើ​ឱ្យ​មាន​អ្នកស្លាប់​ពី​១២២.៧៦៦​នាក់​ទៅ​៣២០.០០០នាក់​ក្រោម​ស្នាដៃ​របស់​កងទ័ព​អា​ល្លឺ​ម៉​ង់ ។
-​ប្រធានាធិបតី​អា​ល្លឺ​ម៉​ង់​ថ្មី​ក្រោយ​អា​ដុលហ៊ី​ទ្លែ​រ ដែល​បាន​សំលាប់​ខ្លួន​នោះ បាន​ចេញបញ្ជា​ឱ្យ​នាវាមុជទឹក U-boats ទាំងអស់លុប​ចោលការ​វាយប្រហារ​ក្នុង​ប្រតិបត្ដិការនានា និង​ត្រូវ​ត្រឡប់​ចូល​មូលដ្ឋាន​របស់​ខ្លួនវិញ​។
 ​ឆ្នាំ​១៩៥០
-​ភូមិ​ពុល អា​ឌុ​ល​យ៉ា​ដេ​ត បាន​ឡើងគ្រងរាជ្យ​ជា​ស្ដេច​រា​មា​ទី​៩​នៃ​ប្រទេស​ថៃ ។
ឆ្នាំ​១៩៥៥
-​អា​ល្លឺ​ម៉​ង់​ខាងលិច​បាន​ទទួល​អធិបតេ​យ្យ​ភាព​ពេញលេញ ។
ឆ្នាំ​១៩៦១
-​លោក​អា​ឡាន សេ​ផា​ដ បាន​ក្លាយជាជនជាតិ​អា​មេ​រិ​ក​ទី​១​ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​លំហ​អាកាស ។
ឆ្នាំ​២០០២
-​លោក​ហ្សា​ក់​ស៊ី​រ៉ា​ក់ បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប្រទេស​បារាំងក្នុង​សំ​លេងឆ្នោត​៨២,២១% ៕