ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿទេ? បុរស​ម្នាក់​រក​ឃើញ​មានតម្រងនោម​ដល់​ទៅ​៤

7 ឆ្នាំ មុន

បុរស​ម្នាក់​មក​​ពី​ខេត្ត GuangZhou ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​​មានការ​អាការៈឈឺពោះ​​ខ្លាំង ត្រូវ​បាន​រក​ឃើញ​ថា ​មានការ​កកើត​តម្រងនោម​ពីរ​ថែម​​ទៀត​ ។

បុរស​ម្នាក់​មក​​ពី​ខេត្ត GuangZhou ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​​មានការ​អាការៈឈឺពោះ​​ខ្លាំង ត្រូវ​បាន​រក​ឃើញ​ថា ​មានការ​កកើត​តម្រងនោម​២​ថែម​​ទៀត​ ។

យោង​តាម​កា​សែត Guizhou Metropolis Daily លោក Wang Kailian អាយុ២៨ឆ្នាំ​រូប​នេះ ​បាន​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ ​ហើយ​ត្អូញត្អែរ​ថា​ មានការ​ឈឺចាប់​នៅ​ក្នុង​ពោះ​របស់​គាត់​ធ្ងន់ធ្ងរ ​រហូត​ដល់​គាត់​មិន​អាច​ទ្រាំ​បាន​ ។

បន្ទាប់​ពី​ត្រូវ​​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត​ នៅ​ក្នុង​ទីក្រុង ​Guiyang វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ភាព​​មិន​ប្រក្រតី​នៃ​ចំនួន​តម្រងនោម​របស់​បុរស​​ម្នាក់​នេះ ហើយ​ក៏​បាន​រក​ឃើញ​ថា​មាន​​តម្រងនោម​មួយ​បាន​​រលាក និង​ឆ្លង​មេរោគ​ ។​

របាយការណ៍​​បាន​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​កើតឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ​លោក Wang ​។ ​ក្នុង​នោះ​រួម​ទាំង​​បងស្រី ឪពុក​របស់​គាត់​ និង​ជីដូន​ដែល​សុទ្ធតែ​មាន​ម្រាមដៃ​ឬ​ម្រាមជើង​​លើស ​។

នេះ​បើ​យោង​តាម​​កាសែត The Guardian ស្ថានភាព​របស់​លោក Wang កើតឡើង​ប្រមាណ​១ភាគរយប៉ុណ្ណោះ​​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​ ។ ក្នុង​ករណី​ជា​ច្រើន​ទៀត តម្រងនោម​បង្កើត​ឡើង​​តែ​ផ្នែក​ខ្លះ​​ប៉ុណ្ណោះ​ ។