ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះអកុសលកើតលើជាងជួស​ជុល​ទូរស័ព្ទ​ម្នាក់​​​ព្រឹក​​​​ឡើ​ង​ទើប​​មាន​​អ្នក​​​ផ្អើ​ល

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​ស្លា.ប់.​នៅក្នុង​តូប​ជួសជុល​ទូរស័ព្ទ​របស់​ខ្លួន ដែល​ស្ថិតនៅ​ភូមិ​ព្រែក​មហា​ទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ក្រុម​គ្រួសារ​បានដឹ​ង​និង​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី​០៥ មករា នេះ នៅពេល​ទៅ​បើក​តូប​លក់​ដូរ…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គិស​នី​ឆក់​ស្លា.ប់.​នៅក្នុង​តូប​ជួសជុល​ទូរស័ព្ទ​របស់​ខ្លួន ដែល​ស្ថិតនៅ​ភូមិ​ព្រែក​មហា​ទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ក្រុម​គ្រួសារ​បានដឹ​ង​និង​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី​០៥ មករា នេះ នៅពេល​ទៅ​បើក​តូប​លក់​ដូរ ​។

Picture

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យដឹ​ង​ថា ជនរងគ្រោះ​ឈ្មោះ សេង ចន្ឌី ប្រុស​អាយុ៤២ឆ្នាំ មានមុខ​របរ​ជួសជុល​ទូរស័ព្ទ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​។ ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹង​ថា ស្លា.ប់​.នៅពេល​មក​បើក​តូប​លក់ដូរ ហើយក៏​មានការ​ភ្ញាក់ផ្អើល ពេល​បើក​តូប​ឡើ​ង ឃើញ​ជនរងគ្រោះ​ដេក​ស្លា.ប់.​នៅក្នុង​តូប​ម្នា​ក់​ឯង ​។ សមត្ថកិច្ច​និយាយ​ថា ជនរងគ្រោះ​ទំនង​ត្រូវ​ខ្សែ​ចរន្ត​ឆក់​ស្លា.ប់​ពេល​រៀបចំ​បិទ​តូប​បាត់ខ្លួន​មួយ​យប់ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ពេល​បើក​តូប​លក់​។

Picture

នៅក្នុង​ហេតុ​កា​រណ៏​នេះ សាក្សី​ម្នាក់​ឈ្មោះ ងួន សុ​ផា បាន​និយាយ​ថា នៅ​ព្រឹក​នោះ ពេល​គាត់​កំពុង​រើ​អីវ៉ាន់​ពី​តូប​ចាស់​ផ្លាស់ទៅ​លក់​នៅ​តូប​ថ្មី ក្មួយស្រី​​ជនរងគ្រោះ​បាន​ហៅ​ឲ្យ​ទៅ​ជួយ​បើក​តូប​របស់​ពូ (តូប​ជន​រងគ្រោះ) ហើហ​ពេក​គាត់​គាស់​តូប​ឡើង ស្រាប់​តែ​ឃើញ​ឈ្មោះ ចន្ធី ដេក​ស្លា.ប់.​នៅក្នុង​តូប​លើ​ខ្សែ​ចរន្ត​អគ្គិស​នី តែ​គាត់​មិនបាន​ដឹងពី​មូលហេតុ​ទេ​ ។ ពេលនោះ​គាត់​និង​ក្មួយ​ស្រី បាន​នាំគ្នា​សង្កត់​ទ្រូង​ជន​រងគ្រោះ ស្រាប់តែ​ពេលនោះ​ចរន្ត​អគ្គិស​នី​បាន​ឆក់​គាត់​ទៀត ទើប​គាត់​ដឹង​ថា ជនរងគ្រោះ​បាន​ស្លា.ប់.​ទៅ​ហើយ គឺ​ស្លា.ប់.​ដោយសារ​ចរន្ត​អគ្គិស​នី​ឆក់ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្ដង​ ។

Picture

ក្រុម​គ្រួសារ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​ស្រង់​សំដី​ដែរ​ថា នៅ​ល្ងាច​ថ្ងៃទី ៤ មករា ជនរងគ្រោះ​បាន​ទៅ​រៀបចំ​តូប​ថ្មី ហើយ​បាត់​មួយ​យប់​ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​។ ជនរងគ្រោះ​បាត់ដំបង​រហូត​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ស្រាប់​តែ​ទ​ទួល​បាន​ដំណឹង​ដ៏​
អ​កុសល​នេះ​តែម្ដង​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា គេ​ពិនិត្យ​ឃើញ​សា.ក.ស.ព.​ជនរងគ្រោះ​មានស្នាម​ខ្លោច​បាតដៃ ដែល​ទំនង​ជន​រងគ្រោះ​រៀបចំ​តខ្សែ​ភ្លើង ទើប​បណ្ដាលឲ្យ​ឆ​ក់​ដូ​ល​ស្លា.ប់.​នៅ​លើ​ខ្សែភ្លើង​តែម្ដង ​។ ដូច្នេះហើយ ទើប​ចរន្ត​ភ្លើង​ឆក់​ទាំង​អ្នកជួយ​សង្រ្គោះ​ទៀត​។

Picture

ទោះ​យ៉ាងណា នៅ​ព្រឹក​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​កាន់​ទៅ​នោះ ដើម្បី​ពិនិត្យ​សា.ក.ស.ព​ជនរងគ្រោះ​។ ក្រោយ​ពិនិត្យ​មន្រ្តី​ជំនាញ​បាន​ធ្វើ​កំណត់​ហេតុ ប្រគល់​សព​ជនរងគ្រោះ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ហើយ ​៕ ​

Picture
Picture