ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​កសិកម្ម​ឆ្នាំ ២០២១ ​កន្លង​ទៅ​បាន​ជាង​១០ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឱ្យដឹង​ថា ផលិតកម្ម​ដំណាំ​កសិកម្ម ​ឆ្នាំ ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឱ្យដឹង​ថា ផលិតកម្ម​ដំណាំ​កសិកម្ម ​ឆ្នាំ ​២០២១ សរុប​មាន​ចំនួន​ប្រមាណ ១០ ៥៦៧ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ ​២០២០​ ចំនួន ៣៣,១៥% ក្នុង​នោះ​មានតម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​មាន​វិញ្ញាបនបត្រ មាន​ចំនួន ៣៩៥៨ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ​ ២០២០​ ចំនួន ១០៥,៤៣% តម្លៃ​ទទួល​បាន​ពី​ការ​នាំ​ចេញ​កសិផល​គ្មាន​វិ​ញ្ញាប​នប​ត្រ មាន​ចំនួន ៩៥៩ លាន​ដុល្លារ​អា​មេ​រិ​ក​ ថយ​ចុះ​ចំនួន ៣៦,២៩% ធៀប​ឆ្នាំ ​២០២០ ​និងតម្លៃ​ទទួល​បាន​ពី​កសិផល​ដែល​សល់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក មាន​ចំនួន ៥៦៤៨ លាន​ដុល្លារ​អា​មេ​រិ​ក កើន​លើស​ឆ្នាំ ​២០២០ ​ចំនួន ២៥,៤៥%​ ។

លោក វេ​ង សា​ខុន បាន​លើក​ឡើង​ថា នៅ​ឆ្នាំ ​២០២១ កន្លង​ទៅ​នេះ កម្ពុជា​សម្រេច​ផលិតកម្ម​ដំណាំ​កសិកម្ម​នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​សរុប​ចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើង​ចំនួន ២៣% ​ធៀប​នឹង​ឆ្នាំ ​២០២០ ​ក្នុង​នោះមាន ដំណាំ​ស្រូវ មាន​ចំនួន ១២ ២០៦ ៩១១ តោន កើនឡើង​ចំនួន ១១,៦៣% ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​មាន​បរិមាណ​ចំនួន ១០ ៩៣៥ ៦១៨​ តោន​ ។

លោក​រដ្ឋមន្ត្រី​បាន​ឱ្យដឹង​បន្ត​ថា ដំណាំ​សាកវប្បកម្ម មាន​ចំនួន ៤ ៦០៨ ២៣៣ តោន ដែល​មាន​ប្រភេទ​ដំណាំ​សំខាន់​ៗ​ដូច​ខាងក្រោម ៖

ដំណាំ​បន្លែ​គ្រប់​ប្រភេទ មាន​ចំនួន ៩០៨ ៥៩៥ តោន ដំណាំ​ហូប​ផ្លែ មាន​ចំនួន ៣ ៦៩៩ ៥៤៨ តោន (​ស្វាយ​ចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូង​លឿង​ចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់​ចំនួន ១២១ ៨៦៤ ​តោន មៀន​ប៉ៃលិន​/​មៀន ចំនួន ១៣១ ៤៩៨ តោន និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត​ចំនួន ៥៤៣ ៤២៤ តោន​) រុក្ខជាតិ​លម្អ មាន​ចំនួន ៩០​ តោន ​។

លោក​រដ្ឋមន្ត្រី​ឱ្យដឹង​បន្ត​ថា ចំណែក​ដំណាំ​ឧស្សាហកម្ម មាន​ចំនួន ១៩ ១៥៨ ៩៩៥ តោន ដែល​ប្រភេទ​ដំណាំ​សំខាន់​ៗ​ដូច​ជា​ដំណាំ​ដំឡូង​មី មាន​ចំនួន ១៤ ៧២៨ ៥២០ តោន ដំណាំ​ពោតក្រហម មាន​ចំនួន ៦៩៩ ០៧៥ តោន ដំណាំ​អំពៅ មាន​ចំនួន ២ ៤២១ ៩៦៥ តោន គ្រាប់ស្វាយចន្ទី មាន​ចំនួន ៤៧២ ៦៣៦ តោន ដូង មាន​ចំនួន ១៩០ ៩២៤ តោន និង​ដំណាំ​ឧស្សាហកម្ម​ផ្សេង​ទៀត​មាន​ចំនួន ៦៤៥ ៨៧៥ តោន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ