ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ម្តាយ​15​ឆ្នាំ​ពេល​បាន​ជួប​គ្នា​បែរជា​លង់​ស្នេហ៍

7 ឆ្នាំ មុន

«Mirror» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Shane Burke អាយុ​១៩​ឆ្នាំ រស់នៅ​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ចក្រភព​អង់គ្លេស រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម តាំងពី​អាយុ​៥​ឆ្នាំ ។ Shane Burke បានដឹង​តម្រុយ​ថា

«Mirror» របស់​អង់គ្លេស កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Shane Burke អាយុ​១៩​ឆ្នាំ រស់នៅ​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ចក្រភព​អង់គ្លេស រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម តាំងពី​អាយុ​៥​ឆ្នាំ ។ Shane Burke បានដឹង​តម្រុយ​ថា ម្តាយ​របស់​គេ គឺ​អ្នកស្រី Rose Bestall អាយុ​៣៥​ឆ្នាំ ហើយ​ក៏​ព្យាយាម​ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​ក​។ Shane Burke រៀបរាប់​ថា រូបគេ​គឺជា​កូនប្រុស​របស់​ស្ត្រី​ជា​ម្តាយ​ជាមួយ​អតីត​គូស្នេហ៍​លោក​John Smith ។ គូស្នេហ៍​នេះ​មានកូន​ដោយ​មិន​បាន​តាំងចិត្ត ខណៈ​អ្នកស្រី Rose Bestall អាយុ​១៥​ឆ្នាំ ។

នៅ​ពេល​ជួប​គ្នា​អ្នកស្រី Rose Bestall និង Shane Burke អោប​គ្នា​ទាំង​ទឹកភ្នែក ព្រោះ​មិន​ធ្លាប់​ជួប​គ្នា​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ។ អ្នកស្រី Rose Bestall បាន​រៀប​ការ​ជាមួយ​លោក Darrell អាយុ​៣៣​ឆ្នាំ និង​មានកូន​៤​នាក់ ។

ក្រោយ​ពេល​ជួប​គ្នា​បាន​៣​ស​ប្តា​ហ៍ Shane Burke បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​អ្នកស្រី Rose Bestall ក្នុង​ទីក្រុង​អិ​ុ​ច​ហ្វ​ត ខណ្ឌ​សឺ​រ៉េ ។ ដោយ​ទើបបាន​ជួប​គ្នា​ក្រោយ​បែក​គ្នា​ជា​ច្រើន​ឆ្នាំ ម្តាយ​និង​កូន​តែងតែ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ម្តាយ និង​កូនប្រុស​នេះ​មាន​គម្លាត​អាយុ​នឹង​គ្នា​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​ខែមករា ២០១៦ លោក Shane Burke ស្រាប់តែ​សារភាព​ស្រលាញ់​អ្នកស្រី​ជា​ម្តាយ ។ Shane Burke និយាយ​ថា គេ​មិន​គិត​ថា អ្នកស្រី Rose Bestall ជា​ម្តាយ​ទេ ព្រោះ​គេ​លង់​ស្នេហ៍ ។ ឮ​សម្តី​របស់​កូនប្រុស​បែប​នេះ អ្នកស្រី​ជា​ម្តាយ​ភ្ញាក់ផ្អើល និង​ភ័យ ក៏​ប្រាប់​លោក Darrell ជា​ប្តី​ឱ្យ​ជួយ​សម្រួល​ស្ថានការណ៍ ។

លោកស្រី Rose Bestall ចង់ឱ្យ Shane Burke ដឹង​ពី​លក្ខណៈ​សម្ព័ន្ធភាព​របស់​ពួក​គេ គឺជា​ម្តាយ​និង​កូន​មិនមែន​ជា​ស្នេហា​ទេ ។ អ្នកស្រី​ជា​ម្តាយ​ព្យាយាម​ពន្យល់​កូនប្រុស​ថា «​យើង​បាន​បែក​គ្នា​អស់​រយៈពេល​យូរ​មក​ហើយ យើង​ទាំង​ពីរ​ជា​ម្តាយ និង​កូន មិន​មាន​មនោសញ្ចេតនា​លក្ខណៈ​ជា​ស្នេហា​ទេ​» ។

Shane Burke គិត​ថា ខ្លួន​មាន​ជំងឺផ្លូវចិត្ត ដូច្នេះ​ហើយ​ទើប​កើត​ចិត្ត​ស្រលាញ់​ម្តាយ ដោយ​កម្លាំង​ទំនាញ​ផ្នែក​ផ្លូវភេទ ។ ដោយសារ​បែប​នោះ​ហើយ ទើប​អារម្មណ៍​គេ​ច្របូក​ច្របល់​​ទៅ​លើ​បញ្ហា​ស្នេហា ជា​ជាង​ក្នុង​លក្ខណៈ​ជា​ម្តាយ និង​កូន ។

បច្ចុប្បន្ន Shane Burk កំពុង​ព្យាយាម​រម្ងាប់​អារម្មណ៍​របស់​ខ្លួន ឱ្យ​មាន​លក្ខណៈ​ប្រក្រតី កុំឱ្យ​លង់​ចិត្ត​ស្រលាញ់​ម្តាយ​របស់​ខ្លួន​ទៀត ៕