ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​របស់​សាំ​ស៊ុ​ង​នឹង​លែង​មាន​ប្រព័ន្ធ Android

7 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Samsung Electronics ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​ឈប់​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែ​ជំនួស​ដោយ Tizen ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​វិញ​។

នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន Samsung Electronics ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​ឈប់​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែ​ជំនួស​ដោយ Tizen ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​វិញ​។

ប្រភព​ដដែល​បន្ត​ថា «​បើសិនជា​យើង​មិន​មាន​ប្រព័ន្ធ​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទេ​នោះ យើង​នឹង​មិន​មានការ​កែប្រែ​នា​ពេល​អនាគត​ឡើយ​។ Tizen មិន​ត្រឹមតែ​ជា​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​លើ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សេង​ទៀត​» ។

បច្ចុប្បន្ន​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google ពេញ​និយម​ពី​អ្នក​ប្រើប្រាស់​នៅ​ទូ​ទាំង​សាកលលោក ។ រីឯ​ប្រព័ន្ធ iOS របស់​ក្រុមហ៊ុន Apple វិញ​ក៏​កំពុង​ប្រទាញប្រទង់​ទីផ្សារ​ពិភពលោក​ដែរ ។ យ៉ាងណាមិញ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​យឺតយ៉ាវ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ Tizen តែ​ខ្លួន​បាន​បោះ​ជំហាន​កាន់តែ​ប្រសើរ​ក្នុង​ការ​លក់​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ​ប្រព័ន្ធ Android ។ កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ នេះ​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ​ប្រព័ន្ធ Tizen ម៉ាក Z ពេញ​និយម​ខ្លាំង​ក្នុង​ទីផ្សារ​ឥណ្ឌា​ដោយ​ក្រុមហ៊ុន​លក់ដាច់ ៦៤ លាន​គ្រឿង​ឯណោះ។ នេះ​មាន​ន័យ​ថា ប្រព័ន្ធ Tizen កំពុង​តែ​ប្រតិបត្តិការ​បាន​ល្អ ។ 

មូលហេតុ​ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ពិចារណា​ឈប់​ដំណើ​ការ​ប្រព័ន្ធ Android លើ​ផលិត​របស់​ខ្លួន គឺ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ Tizen ឱ្យ​បាន​ល្អ​លើ​ទីផ្សារ​បច្ចេកវិទ្យា ។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើតេស្ត​ពី​ស្ថិរភាព និង​ការ​ប្រើប្រាស់​របស់​ប្រព័ន្ធ Tizen ដោយ​ផ្តោត​សំខាន់​លើ​ទូរស័ព្ទ និង​ឧបករណ៍​ពាក់​ដៃ ៕