ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ ២០២១ ​ធនាគារជាតិ​នៃកម្ពុជា ​ដេញថ្លៃ​ប្រាក់​ដុល្លារ​ប្រមាណ ​៥០០ លាន ​ដើម្បីសង្គ្រោះ​លុយ​រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​ ១៩ ពិសេស​នៅ​ឆ្នាំ​ ២០២១ ​កន្លង​មកនេះ​ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ ។ ដើម្បី​រក្សា​តម្លៃ​ប្រាក់​រៀល ធនាគារជាតិ​នៃកម្ពុជា​…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​ ១៩ ពិសេស​នៅ​ឆ្នាំ​ ២០២១ ​កន្លង​មកនេះ​ប្រាក់​រៀល​បាន​ធ្លាក់​ថ្លៃ ។ ដើម្បី​រក្សា​តម្លៃ​ប្រាក់​រៀល ធនាគារជាតិ​នៃកម្ពុជា​ ថា​ខ្លួន​បាន​ទិញ​ប្រាក់​រៀល​ពី​ទីផ្សារ​ប្រមាណជាង ​៥០០ ​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​រក្សា​អត្រា​ប្តូរ​ប្រាក់​ទីផ្សារ​ឱ្យមាន​ស្ថិរភាព​ក្នុង​រង្វង់ ​៤,០៩៦ រៀល​ក្នុង ​១​ ដុល្លារ​អា​មេ​រិ​កដោយ​បាន​ថយ​តម្លៃ​ថ្លៃ​ប្រមាណ ​១% ​ធៀប​នឹង​ឆ្នាំ ​២០១៩ ​។

ក្នុង​របាយការណ៍​និយាយ​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ឆ្នាំ​ ២០២១​ និង​ទស្សនវិស័យ​ឆ្នាំ​ ២០២២ ធនាគារជាតិ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​បង្កើន​ចំណាយ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​ជំងឺ​កូ​វី​ដ​ ១៩ ​រាតត្បាត គួប​ផ្សំ​នឹង​ការ​ថយ​ចុះ​តម្រូវការ​ប្រាក់​រៀល បាន​ដាក់​សម្ពាធ​លើ​ប្រាក់​រៀល​ឲ្យ​ថយ​តម្លៃ ជា​ពិសេស​ក្នុង​បរិការណ៍​ដែល​កម្ពុជា​មាន​កម្រិត​ដុល្លារ​នី​យ​កម្ម​ខ្ពស់​នោះ​ ។

​«ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​ដែល​បាន​រួមចំណែក​ការពារ​អំណាច​ទិញ​របស់​ប្រជាពលរដ្ឋ ធនាគារជាតិ​កម្ពុជា​បាន​ធ្វើ​អន្តរាគមន៍​ស្រូប​យក​ប្រាក់​រៀល​ពី​ទីផ្សារ​ជា​បន្តបន្ទាប់​ប្រមាណ ​៥០០ ​លាន​ដុល្លារ​អា​មេ​រិ​ក ​និង​បាន​រក្សា​អត្រា​ប្តូរ​ប្រាក់​ទីផ្សារ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​រង្វង់ ​៤,០៩៦ រៀល​ក្នុង ​១ ​ដុល្លារ​អា​មេ​រិ​ក​ ។ ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ និង​ការ​គ្រប់គ្រង​បរិមាណ​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច​សម​ស្រប បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ភាព​ថ្លៃ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប ​២,៩%» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ធនាគារជាតិ​នៃកម្ពុជា ​។

គួរ​ជម្រាប​ថា ​នៅ​ចុងឆ្នាំ ​២០២១ ​ធនាគារជាតិ​នៃកម្ពុជា តែងតែ​ប្រកាស​ពី​ការ​ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​ជា​ច្រើន​លើស​ខុស​ពី​ឆ្នាំ​២០២០ ​។​ ឆ្នាំ​ ២០២០​ ប្រាក់​ដុល្លារ​តែ ​៥០ ​លាន​ប៉ុណ្ណោះ​បាន​ដាក់​ដេញថ្លៃ ​។ ការ​ប្រកាស​ឲ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ ​២០២១​ កន្លង​មកនេះ គេ​សង្កេត​ឃើញ​ថា ​ការ​ដេញថ្លៃ​ម្តង​ៗ​ធនាគារជាតិ​នៃកម្ពុជា​ ដាក់​ឲ្យ​ដេញថ្លៃ​ពី​ទំហំ​ប្រាក់ ​៥​ លាន​ដុល្លារ ១០​ លាន​ដុល្លារ​ ឬ​២០ ​លាន​ដុល្លារ​ឡើង​ទៅ​ ។

កន្លង​មកលោក អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បានឱ្យ​ដឹង​ថា ការ​ដេញថ្លៃ​ប្រាក់​ដុល្លារ ជា​ពិសេស​ក្នុង​អំឡុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​ នេះ គឺ​មាន​សារៈ​ប្រយោជន៍​ណាស់ បើ​អាស្រ័យ​ទៅ​តាម​គោលនយោបាយ​រូបិយ​វត្ថុ​ជាតិ ដែល​ធនាគារជាតិ​បាន​អនុវត្ត​ ។ លោកថា ការ​ដាក់​ដេញថ្លៃ​បែប​នេះ ក៏​ជា​វិធានការ​មួយ​សម្រាប់​រក្សា​តម្លៃ​ប្រាក់​រៀល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យប្រាក់​រៀល​មាន​តម្លៃ និង​ស្ថិរ​ភាពល្អ បើ​ប្រៀបធៀប​ជាមួយ​រូបិយ​ប័​ណ្ឌ​បរទេស​ជា​ពិសេស​គឺ ប្រាក់​ដុល្លារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ