ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​ទេសចរណ៍​កម្ពុជា​ និង​ថៃ ​គ្រោង​ថតកុន​រួម​គ្នា​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បង្ហើប​ពីគម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ​ ក្នុង​កា​រលើ​កម្ពស់​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩​ ។ ក្នុង​គម្រោង​នោះ​លោក​ សុខ សុ​ក្រិ​ត្យា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍…

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បង្ហើប​ពីគម្រោង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ថៃ​ ក្នុង​កា​រលើ​កម្ពស់​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩​ ។ ក្នុង​គម្រោង​នោះ​លោក​ សុខ សុ​ក្រិ​ត្យា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដែល​កំពុង​មាន​វត្ត​មា​នៅ​ប្រទេស​ថៃ​នឹង​ជជែក​ពិភាក្សា​ជាមួយ​ភាគី​ថៃ ក្នុង​ការ​រៀបចំ​ផលិត​សាច់​រឿងកុន​ភាគ ដែល​មាន​តួ​សម្តែង​ភាពយន្ត ទាំង​តារាភាពយន្ត​ថៃ​ និង​កម្ពុជា​សម្តែង​រួម​គ្នា​ ។ លោក​រំពឹង​ថា​ គម្រោង​នេះ​អាច​ចេញ​រូបរាង​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ ​២០២២ ​នេះ ​។

គម្រោង​នេះ​ត្រូវ​បាន​លោក សុខ សុ​ក្រិ​ត្យា ប្រាប់​សារព័ត៌មាន​ថៃ​ផង​ដែរ​ ។ លោក​ថា បើ​ក្នុង​ថ្ងៃ​ខាង​មុខ​ខ្សែភាពយន្ត​ ឬ​ការ​ផលិត​ឃ្លី​ប​សាច់​រឿង​ខ្លី​ៗ​ចេញ​ជា​រូបរាង​លោក នឹង​រៀបចំ​បង្កើត​ចំណូល​ដល់​ពលរដ្ឋ​កម្ពុជា​តាម​រយៈ​ការ​លក់​កញ្ចប់​ទេសចរណ៍ ដោយ​ថត​ជា​ខ្សែភាពយន្ត​ ឬ​ការ​រៀបចំ​ដំណើរ​កម្សាន្ត​ជាមួយ​តារាភាពយន្ត​តាម​សាច់​រឿង​ទាំងនោះ​តែ​ម្តង​ ។ «​ចំណុច​ទាំង​អស់នេះ​ គឺ​សុទ្ធ​សឹង​ជា​ផ្នែក​មួយ​ជួយ​ដល់​ពលរដ្ឋ​តាម​សហគមន៍​ទទួល​បាន​ចំណូល​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុខ សុ​ក្រឹ​ត្យា​ ។

មន្ត្រី​បាន​បញ្ជាក់​ថា ការ​រៀបចំ​យុទ្ធសាស្ត្រ​លើ​ការ​អភិវឌ្ឍន៍​តាម​តំបន់​ទេស​ទេសចរណ៍​ដូច​ជា ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​ទីក្រុង​កែប ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​សុ​វត្តិភាព​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា​គ្រោង​នឹង​អភិវឌ្ឍន៍​ទីក្រុង​មួយ​ចំនួន​ឱ្យ​ក្លាយទៅជា​ទីកន្លែង​គួរ​ជាទី​តាំង​ថត​ខ្សែភាពយន្ត​ និង​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាត​វៃ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ