ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ជំនួប​តាម​ទូរស័ព្ទ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងការបរទេស នៅ​ព្រលប់​ថ្ងៃទី​៤ ខែមករា​នេះ បានប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ជំនួប​តាម​ទូរស័ព្ទ រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម…

​ភ្នំពេញ​៖ ក្រសួងការបរទេស នៅ​ព្រលប់​ថ្ងៃទី​៤ ខែមករា​នេះ បានប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ជំនួប​តាម​ទូរស័ព្ទ រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២​។ នោះ​គឺ​មេដឹកនាំ​ទាំងពីរ បាន​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការ​វិវឌ្ឍន៍​ថ្មីៗ នៅ​មី​យ៉ាន់​ម៉ា និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​ក្នុងការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ស្ថិរភាព​យូរអង្វែង និង​ការអភិវឌ្ឍ​។​

​អំឡុងពេល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា​នេះ ឯកឧត្តម ចូ​កូ វី​ដូ​ដូ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ ចំពោះ​កម្ពុជា ក្នុងការ​ចូលកាន់​តំណែង​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២២​។ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានបញ្ជាក់​សាជាថ្មី​ម្តងទៀត នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ឥណ្ឌូនេស៊ី ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជឿជាក់ថា ជោគជ័យ​របស់​កម្ពុជា នឹង​រួមចំណែក​ដល់​ជោគជ័យ​របស់​ឥណ្ឌូនេស៊ី ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២៣​។​

​សូម​រម្លឹកថា ជំនួប​តាម​ទូរស័ព្ទ​នេះ បានកើត​ឡើង ខណៈដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២ ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​មី​យ៉ាន់​ម៉ា អាច​វិល​ត្រឡប់មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០២២ និង​អនុវត្តតាម​សេចក្តីសម្រេច ៥​ចំណុច​របស់​អាស៊ាន កាលពី​ខែមេសា ឆ្នាំ​២០២១ បន្ទាប់ពី​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អ៊ុង​លាំង បានធ្វើ​រដ្ឋប្រហារ ឡើងកាន់​អំណាច កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ