ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រម​ហ៊ុន Apple អាច​នឹង​បញ្ឈប់​ការលក់​ទូរស័ព្ទ iPhone 6 និង 6 plus

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ មិថុនា ការិយាល័យ​កម្មសិទ្ធិបញ្ញាទីក្រុង​ប៉េ​កាំ​ង បាន​លើក​ឡើង​ថា ការ​លក់​ទូរស័ព្ទ iPhone 6 និង​6 plus របស់​ក្រុមហ៊ុន Apple បាន​រំលោ.ភ​លើ​ប៉ាតង់​ របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​របស់​ប្រទេស​ចិន​។ ហេតុ​ដូច្នេះ ក្រុមហ៊ុន Apple អាច​នឹង​ត្រូវ​គេ​បញ្ឈប់​ការ​លក់ទំនិញ​របស់​ខ្លួន ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ បើ​យោង​តាម​សារ​ព័​ត៌​មាន The Wall Street Journal ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦  មិថុនា ការិយាល័យ​កម្មសិទ្ធិបញ្ញាទីក្រុង​ប៉េ​កាំ​ង បាន​លើក​ឡើង​ថា ការ​លក់​ទូរស័ព្ទ iPhone 6 និង​6 plus របស់​ក្រុមហ៊ុន Apple បាន​រំលោភ​លើ​ប៉ាតង់​ របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​របស់​ប្រទេស​ចិន​។ ហេតុ​ដូច្នេះ ក្រុមហ៊ុន Apple អាច​នឹង​ត្រូវ​គេ​បញ្ឈប់​ការ​លក់ទំនិញ​របស់​ខ្លួន ​នៅ​ក្នុង​ទីក្រុង​មួយ​នេះ បើ​យោង​តាម​សារ​ព័​ត៌​មាន The Wall Street Journal ។

ក្រុមហ៊ុន Shenzhen Baili បាន​អះអាង​ថា ​ការ​រចនា​ទូរស័ព្ទ​របស់​​ក្រុមហ៊ុន Apple បាន​លួច​​ចម្លង​ពី​ទូរស័ព្ទ​ម៉ូ​ដែល 100C របស់​ខ្លួន​។ ទោះបីជា​ការិយាល័យ​កម្មសិទ្ធិបញ្ញា បាន​រក​ឃើញ​ថា​ ទូរស័ព្ទ​ទាំង​ពីរ​​មាន​ភាព​ខុស​ប្លែក​គ្នា​ពិត​មែន ប៉ុន្តែ​ភាព​ខុស​ប្លែក​គ្នា​នេះ ពិបាក​កត់សម្គាល់​​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ ។ ក្រុមហ៊ុន Apple កំពុង​ប្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍​សំរាប់​សេចក្តីសម្រេច​នេះ និង​បន្ត​លក់ iPhone របស់​ខ្លួន​​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ និង​ប្រទេស​ចិន​បន្ថែម​ទៀត យ៉ាង​ទូលំទូលាយ​ជាង​មុន​ទៀត​ ។

ការ​សម្រេចចិត្តនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ថយ​ចុះ​យ៉ាងច្រើន​​ផ្នែក​សម្រាប់​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ចិន​ រួម​ទាំង​ការ​ធ្លាក់​ចុះ​នៃ​ការ​បិទ​​កម្មវិធី iTunes Movies និង iBookstore ។