ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​រត់​ចោលសង្ស័យ​​មាន​ប្រុស​ថ្មី​ ប្តីទិញ​សាំង​ដុ.ត​ផ្អើ.ល​បន្ទប់ជួល​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ចិត្ត​ប្រពន្ធ​រត់​ចោល​សង្ស័យ​មាន​ប្រុស​ថ្មី​ ក៏​ទិញ​សាំង​ដុ.ត​អីវ៉ាន់​ខ្លួនឯង​នៅ​មុខ​បន្ទប់​ជួល​ បង្ក​ការ​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ចិត្ត​ប្រពន្ធ​រត់​ចោល​សង្ស័យ​មាន​ប្រុស​ថ្មី​ ក៏​ទិញ​សាំង​ដុ.ត​អីវ៉ាន់​ខ្លួនឯង​នៅ​មុខ​បន្ទប់​ជួល​ បង្ក​ការ​ភ័.យ​ខ្លា.ច​ដល់​ប្រជាពលរដ្ឋ​ ​រាយការណ៍ប្រាប់​សមត្ថកិច្ច​​ឱ្យ​ចុះឃាត់ខ្លួន​បានតែម្តង ។​

​​ហេតុការណ៍​ខាងលើនេះ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និ​ង​៤០​នាទី​យប់​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​២០២២ នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ស្ថិត​​ក្នុង​​ភូមិចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

បុរស​ម្នាក់ដែល​យក​សាំង​មក​ដុត​អី​​វ៉ា​ន់​នៅ​មុខ​បន្ទប់​ជួល​​​ខាងលើ​ឈ្មោះ សុត ភក្តី​ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​​ ក្នុងភូមិឃុំកើតហេតុ​ខាងលើ​ ​និង​មានស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ចំណែក​ប្រពន្ធ​មានស្រុក​កំណើត​នៅ​ខេត្តប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយសារ​តូចចិត្ត​នឹង​ប្រពន្ធ​រត់​ចោល​អស់​៣​ថ្ងៃ សង្ស័យ​​នាង​មាន​ប្រុស​ថ្មី គាត់​បាន​ផឹកស្រា​បៀរ​អស់​៤​កំប៉ុង លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល ​គាត់​បាន​ទិញ​សាំង​ចំនួន​កន្លះ​លី​ត្រ​ ដើម្បី​យក​មក​ដុ.ត​អីវ៉ាន់​នៅ​ខាង​មុខ​បន្ទប់​ជួល​ជាន់​ទី​៣ ។ មុន​នឹង​គាត់​ដុត.​អី​​វ៉ា​ន់​នោះ​ គាត់​បាន​បើកទឹក​ដាក់​ក្នុង​ធុង​ដើម្បី​ទុក​ពន្លត់ ខណៈ​ពេល​ឆាបឆេះ​ខ្លាំង គាត់​បាន​យក​ទឹក​មក​ពន្លត់​ភ្លាម​ៗ នឹង​រៀបចំ​អីវ៉ាន់​មួយ​ចំនួន​ចេញ​ទៅ​ស្រុក​វិញ​ទាំង​យប់ ។

​បុរស​​ខាងលើ​​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គាត់​ដុ.ត​អី​វ៉ា​ន់​នៅ​មុខ​បន្ទប់​ជួល គឺ​ប្អូនថ្លៃ​ និ​ង​អ្នក​ជិតខាង​មក​ពី​ធ្វើការ​វិញ​នៅ​ក្នុង​បន្ទប់​ជួល​ជិត​គ្នា មានការ​ភិតភ័.យ​ខ្លា.ច​យ៉ាង​ខ្លាំង ​ដោយសារ​ភ្លើង​ឆេះ​ខាង​មុខ​បន្ទប់​ជួល ចំណែក​ប្រជាពលរដ្ឋ​ជុំវិញ​កន្លែង​កើតហេតុ មានការ​ភិ.តភ័.យ​ខ្លា.ច​ឆេះ​រាលដាល​ដល់​ផ្ទះ​ជួល​ជាប់​ៗ​គ្នា​ជុំវិញ​កន្លែង​កើត​ហេតុ​ ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និ​ង​លោក​មេ​ភូមិ​​ឱ្យចុះ​មក​កន្លែងកើតហេតុ​ រួច​ឃាត់​​ខ្លួន​គាត់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ​បុរសដែល​​ដុត​អីវ៉ាន់​មុខ​បន្ទប់​ជួល​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​១​ដើម្បី​ចាត់ការបន្ត​​តាម​និ​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ