ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​ទៅមើល! មហា​​សេដ្ឋីពិភព​លោក​​​ចាយ​លុយ​​​​បែប​​​​កំប្លែង​​​​​

7 ឆ្នាំ មុន

ជា​​ការ​ពិត​ណាស់ ​លុយ​គឺជា​របស់​ដែល​មនុស្ស​មិន​តិច​ទេ​ប្រាថ្នា​ចង់បាន​ និង​ខំ​សន្សំទុក​យ៉ាង​ដ្បិតត្បៀត​ ​ដើម្បី​សម្រេច​​នូវ​គោល​បំណង​អ្វីមួយ​ ដែល​គេ​ចង់បាន​ ។ តែបើ​យើង​ក្រឡេក​ទៅ​មើល​ការ​ចំណាយ​លុយ​​របស់​មហាសេដ្ឋី​​ពិភពលោក​​មួយ​​ចំនួន យើង​ពិតជា​​ហួសចិត្ត ហើយ​អាច​​​ផ្ទុះសំណើច​ថែម​ទៀត​​ផង​។ ខាង​ក្រោម​នេះ គឺជា​អ្វី​ដែល​ពួក​គេ​បាន​​ចំណាយ​ ​៖

ជា​​ការ​ពិត​ណាស់ ​លុយ​គឺជា​របស់​ដែល​មនុស្ស​មិន​តិច​ទេ​ប្រាថ្នា​ចង់បាន​ និង​ខំ​សន្សំទុក​យ៉ាង​ដ្បិតត្បៀត​ ​ដើម្បី​សម្រេច​​នូវ​គោល​បំណង​អ្វីមួយ​ ដែល​គេ​ចង់បាន​ ។ តែបើ​យើង​ក្រឡេក​ទៅ​មើល​ការ​ចំណាយ​លុយ​​របស់​មហាសេដ្ឋី​​ពិភពលោក​​មួយ​​ចំនួន យើង​ពិត​ជា​​ហួសចិត្ត ហើយ​អាច​​​ផ្ទុះសំណើច​ថែម​ទៀត​​ផង​។ ខាង​ក្រោម​នេះ គឺជា​អ្វី​ដែល​ពួក​គេ​បាន​​ចំណាយ​ ​៖

១-ទិញ​ទូ ATM ដាក់​ក្នុង​ចង្ក្រាន​បាយ
តារា​បាល់​ NBA លោក DeShawn Stevenson បាន​ទិញ​ម៉ាស៊ីន ATM ដាក់​ផ្ទះ​ ដោយសារ​តែលោក​ខ្ជិល​ចំណាយពេល​ដើរ​រក​ម៉ាស៊ីន ​ATM នៅ​តាម​សាធារណ​:​។

២-សង់​បន្ទប់សង្គ្រោះបន្ទាន់​ក្នុងផ្ទះ
ដោយសារ​តែ​ខ្ជិល​តម្រង់​ជួរ​នៅ​មន្ទីរពេទ្យ មហាសេដ្ឋី​មួយ​រូប​ បាន​សង់​បន្ទប់សង្គ្រោះបន្ទាន់​នៅផ្ទះ​របស់​ខ្លួន​អស់​ទឹកប្រាក់១លាន​ដុល្លារ​​សហរដ្ឋអាមេរិក​ ។

៣-ទិញ​នាវាមុជទឹក​ផ្ទាល់ខ្លួន​ ដើម្បី​ទៅ​មុជ​ក្នុង​មហា​សមុទ្រ
ដោយសារ​តែ​ចិត្ត​ចង់​ចុះ​មើល​ទិដ្ឋភាព​បាតសមុទ្រ​ ដែល​មាន​ជម្រៅ​លើស​ពី៧​ម៉ា​យ (Miles) មហាសេដ្ឋី​ ដែល​ជា​អ្នកដឹកនាំ​រឿង លោក James Cameron បាន​ទិញ​នាវាមុជទឹក​មួយ​ ជិះ​បាន​តែ​រូប​លោក​ម្នាក់​​តែ​ប៉ុណ្ណោះ​ ។

៤-ជួល​សេវា​ព្យាបាល​ជំងឺ​ខ្វល់​ ពេល​មាន​​លុយ​ច្រើន
ក៏​ព្រោះតែ​មាន​លុយ​​ច្រើន​ពេក មហាសេដ្ឋី​មួយ​ចំនួន​បានបង់​សេវា​លើ​ការ​ព្យាបាល​ជំងឺ​ខ្វល់ ​ពេល​មាន​លុយ​ច្រើន​ចាយ​មិន​អស់ មិន​ដឹង​​ទៅ​ចាយ​​នៅ​ទីណា​។

៥-ទិញ​ខុន​ដូ​សុវត្ថិភាព​សង់​​ក្រោម​ដី
មហាសេដ្ឋី​ពិភពលោក​មិន​តិច​ទេ ​ដែល​ខ្លាច​ជួប​ប្រទះ​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ​ ។ ដោយហេតុ​នេះ​ហើយ គេ​បាន​ទិញ​ខុន​ដូ​សុវត្ថិភាព​ ដែល​សង់កប់​នឹង​បាតដី​នៅ​វាលស្មៅ Kansas​។

៦-ទិញ​កាបូប​យួរដៃ​ការពារ​គ្រាប់កាំភ្លើង
ជីវិត​ គឺជា​អ្វី​ៗ​ទាំងអស់​ ដែល​វា​សំខាន់​ជាង​លុយ​ដែល​គេ​មាន​ ។ ហេតុ​ដូចនេះ​​ហើយ​ ទើបមហាសេដ្ឋី​ទាំងនោះ​ បាន​បញ្ជា​ទិញ​កាបូប​​យួរដៃ​ការពារ​គ្រាប់​​មួយ ដើម្បី​ទុក​ការពារ​ជីវិត​គេ និង​វត្ថុ​នៅ​ក្នុង​កាបូប​នោះ​ផ្ទាល់​ ។

៧-ប្រើប្រាស់​យន្តហោះ​ទំនើប​ផ្ទាល់ខ្លួន
ពេលវេលា​ពិតជា​មាន​តម្លៃ​​ចំពោះ​មនុស្ស​គ្រប់​រូប ជា​ពិសេស​​គឺ​ចំពោះ​ពួក​មហាសេដ្ឋី មាន​កប់​ពពក ដែល​គេ​ត្រូវ​ប្រើ​ពេលវេលា​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ ។ ដូចនេះ​ហើយ ការ​រង់​ចាំ​ជួរ​នៅ​អាកាសយានដ្ឋាន​ គឺជា​ការ​ខាតបង់​ពេលវេលា​មួយ ​សម្រាប់​ពួក​គេ ដែល​ជំរុញ​ឲ្យ​ពួក​គេ​ទិញ​យន្តហោះ​មួយ​ផ្ទាល់ខ្លួន​។ ក្នុង​នោះ​មាន​មហាសេដ្ឋី​រុ​ស្សី លោក Alisher Usmanov ដែល​បាន​ទិញ​យន្តហោះ​ប្រភេទ AirBus A340 ដែល​គេ​ចាត់​ទុក​ថា​ជា យន្តហោះ​ធំ​ជាងគេ​នៅ​រុ​ស្សី​។

៨-អផ្សុក​ពេក​អង្គុយ​បត់​លុយ ​ធ្វើ​យន្តហោះ​គប់​លេង
គេ​ថា​ អ្នកមាន​ខ្លះ​ចាយ​លុយ​ដូច​ក្រដាស ហើយ​លោក Pavel Durov ដែល​ជា​មហាសេដ្ឋី​រុ​ស្សី ក៏​បាន​ចាត់​ទុក​លុយ​ដូច​ជា​ក្រដាស​ដែរ ដែល​រូប​លោក​បាន​យក​លុយ​ធ្វើ​យន្តហោះ​គប់​លេង​ ពី​បង្អួច​ការិយាល័យ​របស់​លោក ​។

តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ ចំពោះ​ការ​ចាយវាយ​របស់​ពួក​គេ? សុំជាមតិ​!